ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > MEF៖ GDP សម្រាប់មនុស្សម្នាក់រំពឹងកើនឡើងដល់ ២០៧១ ដុល្លារក្នុងឆ្នាំ២០២៤

MEF៖ GDP សម្រាប់មនុស្សម្នាក់រំពឹងកើនឡើងដល់ ២០៧១ ដុល្លារក្នុងឆ្នាំ២០២៤

2024-01-10
329
0
សង្ខេប:ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានិងកើនឡើងដល់ ២ ០៧១ ដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺមានការកើនឡើង ៨% ពីឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យពី “ថវិកាសង្ខេប ឆ្នាំ២០២៤” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានិងកើនឡើងដល់ ២ ០៧១ ដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺមានការកើនឡើង ៨% ពីឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យពីរបាយការណ៍ “ថវិកាសង្ខេប ឆ្នាំ២០២៤” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Kh.jpg

តាមរបាយការណ៍ក្រសួងខាងលើបានអោយដឹងថា៖ តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាម៉េរិក បើប្រៀបធៀបនឹង ១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។

003A2798-2ADD-427f-A485-E63223534340.png

ក្រសួងបានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ ត្រូវបានទ្រទ្រង់ដោយវិស័យសំខាន់ៗចំនួន៣÷ (ទី១) វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃ អនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបាន កំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ (ទី២)- វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមាន ផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និង ដឹកជញ្ជូនជាដើម។ (ទី៣)-វិស័យកសិកម្ម រំពឹងថានឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និង ការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។

AA0B4A88-9263-46ec-8FF7-5D45AA1DEFAE.png

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ ការព្យាករណ៍កំណើន GDP សម្រាប់មនុស្សម្នាក់របស់កម្ពុជា គឺធ្វើឡើងដោយអ្នកជំនាញដែលមានការអង្កេត និងស្រាវជ្រាវយ៉ាងជិតស្និទ្ធ។

លោកបណ្ឌិតបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ យើងកំពុងឃើញអ្នកវិនិយោគកាន់តែច្រើនឡើងៗ មកបណ្តាក់ទុនលើវិស័យផ្សេងៗ ដែលជាហេតុជំរុញឱ្យមានការអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃសេដ្ឋកិច្ចសង្គមក្នុងស្រុក ហើយជាការពិតណាស់ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗក៏នឹងកើនឡើងផងដែរ។

លោកបណ្ឌិតបានបន្តទៀតថា រដ្ឋាភិបាលកំពុងបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់កម្រិតជីវភាព និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣កន្លងទៅនេះ បើទោះជាសេដ្ឋកិច្ចពិភពលោកមានដំណើរការមិនល្អក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក៏នៅតែរក្សាបាននូវសន្ទុះកំណើន។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)