ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា អាចផ្ដល់ចំណូលជូនជាតិបានប្រមាណ២០០០លានដុល្លារក្នុងមួយឆ្នាំ

តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា អាចផ្ដល់ចំណូលជូនជាតិបានប្រមាណ២០០០លានដុល្លារក្នុងមួយឆ្នាំ

2024-01-11
303
0
សង្ខេប:តំបន់ឆ្នេរ គឺជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលអាចផ្ដល់ចំណូលដល់ជាតិប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ សមុទ្រកម្ពុជា មានធនធានជលផលដោយមិនទាន់រាប់បញ្ចូលធនធានឆ្នេរខ្សាច់សម្រាប់ទេសចរកម្សាន្ត ដោយធនធាននេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ។

តំបន់ឆ្នេរ គឺជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលអាចផ្ដល់ចំណូលដល់ជាតិប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ សមុទ្រកម្ពុជា មានធនធានជលផលដោយមិនទាន់រាប់បញ្ចូលធនធានឆ្នេរខ្សាច់សម្រាប់ទេសចរកម្សាន្ត ដោយធនធាននេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ។

នេះបើតាមការលើឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប ដែលធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

Kh.jpg

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ត្រូវគិតអំពីចំណុចមួយចំនួនដូចជាប៉ូលសេដ្ឋកិច្ច ឆ្នេរជារួម និងឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍបែបណា និងត្រូវឯកភាពគ្នាជាទស្សនទានរួម ដោយត្រូវអនុវត្តទៅមុខមួយជំហានម្ដងៗ និងមិនត្រូវថយក្រោយឡើយ។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដូច្នេះទាំងអស់គ្នា ត្រូវគិតជារួមថាតើក្នុងចម្ងាយផ្លូវឆ្នេរពីខេត្តកែប ដល់ខេត្តកោះកុង យើងត្រូវអភិវឌ្ឍអ្វីខ្លះស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីទាក់ទាញទេសចរណ៍។ ជាយុទ្ធសាស្ត្រត្រូវប្រមូលផ្ដុំនូវអ្វីដែលយើងមានជាមុនសិន ហើយចំពោះគម្រោងដាច់ដោយឡែកផ្សេងទៀតនឹងបន្តអនុវត្តនាពេលក្រោយ។

news/2024-01-11/1704938732949585.jpg

ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់គិតគូរដាក់ចេញនូវគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប ដើម្បីទាក់ទាញទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តនៅតំបន់ឆ្នេរមួយនេះឱ្យកាន់តែច្រើនថែមទៀត សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះតាមរយៈវិស័យទេសចរណ៍។

ទន្ទឹមនេះ ឯកឧត្តមលើកទឹកចិត្តឱ្យស្ថាបត្យករ និងអ្នករៀបចំទីក្រុង គូរប្លង់នៅមុខសាលាខេត្តកែបឱ្យកាន់តែមានសោភណ្ឌភាពថែមទៀត ដើម្បីទាក់ទាញទេសចរឱ្យបានច្រើន រួមគ្នាថែទាំឆ្នេរកុំឱ្យខូចខាត និងបានផ្ដល់ទស្សនៈទានក្នុងការស្ថាបនាផ្លូវសម្រាប់ថ្មើរជើង ឬផ្លូវជិះកង់ដែលអាចស្ថិតនៅជាប់ឆ្នេរពីខេត្តកែបទៅដល់ខេត្តកោះកុង ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរបានលំហែកម្សាន្ត ឬធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។

photo_2024-01-10_13-51-26.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)