ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ដឹងទេ? នៅភ្នំពេញមានផ្សារបែបប្រពៃណីសំខាន់ៗណាខ្លះ ដែលអ្នកចូលចិត្តដើរទិញទំនិញមិនគួររំលង

ដឹងទេ? នៅភ្នំពេញមានផ្សារបែបប្រពៃណីសំខាន់ៗណាខ្លះ ដែលអ្នកចូលចិត្តដើរទិញទំនិញមិនគួររំលង

2024-02-02
887
0
សង្ខេប:តើនៅរាជធានីភ្នំពេញមានកន្លែងផ្សារប្រពៃណីណាខ្លះដែលសាកសមសំរាប់អ្នកដើរទិញទំនិញ? តោះមកស្គាល់ពីលក្ខខណ្ឌពិសេសរបស់ផ្សារទាំងនោះជាមួយគ្នា!

សព្វថ្ងៃនេះ មានផ្សារទំនើបធំៗស្តង់ដាអន្តរជាតិកាន់តែច្រើនឡើងៗ ត្រូវបានការអភិវឌ្ឍនៅប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។

ដោយសារតែការកើនឡើងនៃផ្សារទំនើបទាំងអស់នេះ ធ្វើអោយមនុស្សមួយចំនួនមានការព្រួយបារម្ភថានឹងអាចប៉ះពាល់ដល់ទីផ្សារប្រពៃណីក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ផ្សារប្រពៃណីមួយចំនួននៅតែមានសកម្មភាពដំណើរការបានល្អដដែល ហើយពេញនិយមសំរាប់ប្រជាជនកម្ពុជាជាច្រើន ដោយសារតែផ្សារទាំងនោះនៅតែផ្សាភ្ជាប់នឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

IMG20231230085941.jpg

តាមពិតទៅ ផ្សារទំនើបនិងផ្សារបែបប្រពៃណីមានលក្ខណៈផ្សេងគ្នា។ ផ្សារទំនើបភាគច្រើនគឺសំរាប់ការលំហែកម្សាន្តដូចជា មើលកុន ទិញទំនិញម៉ាកល្បីៗ ពិសាអាហារបែបទំនើបៗជាដើម ប៉ុន្តែបើចង់ទិញបន្លែ សាច់ ផ្លែឈើ និងទំនិញប្រចាំថ្ងៃនានានោះគឺត្រូវទៅផ្សារប្រពៃណីវិញ។ 

ដូចនេះ តើនៅរាជធានីភ្នំពេញមានកន្លែងផ្សារប្រពៃណីណាខ្លះដែលសាកសមសំរាប់អ្នកដើរទិញទំនិញ? តោះមកស្គាល់ពីលក្ខខណ្ឌពិសេសរបស់ផ្សារទាំងនោះជាមួយគ្នា!


※ ផ្សារអូរឬស្សី ※

- ទីតាំង៖ ផ្លូវ១៨២ សង្កាត់អូរឬស្សី១ ខណ្ឌ ៧ មករា

- ម៉ោងបើក៖ ៨ ព្រឹក ដល់ ៥ ល្ងាច ជារៀងរាល់ថ្ងៃ

ផ្សារអូរឬស្សី គឺជាផ្សារលក់ដុំដ៏ធំបំផុតនៅកណ្ដាលរាជធានីភ្នំពេញ  ហើយក៏ជាទីផ្សារដែលប្រមូលផ្តុំអ្នកលក់កូនចៅចិនច្រើនជាងគេ និងមានទំនិញពេញលេញបំផុត ចាប់ពីសាច់បន្លែផ្លែឈើស្រស់ៗ សំលៀកបំពាក់ រហូតដល់សម្ភារប្រើប្រាស់ប្រើប្រាស់ក្នុងផ្ទះ សិប្បកម្ម និងគ្រឿងអលង្ការ និងគ្រឿងទេសគ្រប់មុខ។ ផ្សារនេះសាងសង់ឡើងជាអគារបេតុង ៣ ជាន់ មានផ្នែកខាងក្រៅពណ៌ស និងផ្លាកសញ្ញាពណ៌ខៀវ។

Orussey.jpg

នៅជាន់ផ្ទាល់ដីជាជាន់ដែលមមាញឹកបំផុត ដោយសារជាន់គឺជាជាន់លក់ទំនិញដែលតម្រូវការប្រចាំថ្ងៃដូចជាសាច់ ត្រី បន្លែ អាហារស្ងួត និងរបស់របរប្រើប្រាស់ក្នុងផ្ទះជាដើម។ ជាន់នេះក៏មានតូបលក់អាហារជាច្រើនជាមួយតម្លៃសមរម្យ ហើយមិនត្រឹមតែមានម្ហូបខ្មែរប៉ុណ្ណោះ ថែមទាំងមានទាំងបែបវៀតណាម និងចិនផងដែរ។

orussey market 1.JPG

សម្រាប់ជាន់ទីពីរ និងទីបី ជាកន្លែងដែលរកទិញសំលៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ និងគ្រឿងសម្អាងផ្សេងៗ ទាំងលក្ខណៈលក់ដុំ និងរាយ។ លើសពីនេះ រាល់ឆ្នាំនាអំឡុងពេលចូលឆ្នាំចិន ផ្សារអូរឬស្សីក៏ជាផ្សារដែលមានភាពមមាញឹកបំផុត ដោយមានមនុស្សជាច្រើនសម្រុកមកទិញគ្រឿងតុបតែង ក្រដាសសែន និងគ្រឿងប្រដាប់ប្រដាចូលឆ្នាំចិនផ្សេងៗយ៉ាងច្រើនកុះករ។

orussey market 2.jpg


※ ផ្សារអូឡាំពិក ※

- ទីតាំង៖ ផ្លូវ ២៨៦ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង

- ម៉ោងបើក៖ ៧ ព្រឹក ដល់ ៥កន្លះ ល្ងាច ជារៀងរាល់ថ្ងៃ

ផ្សារអូឡាំពិក ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦២។ វាជាផ្សារដែលមានកម្ពស់បីជាន់ហើយចែកចេញជា ២ អគារ គឺអគារA និងអគារB មានទីតាំងនៅជិតនឹងពហុកីឡដ្ឋានជាតិអូឡាំពិក។

Olympic Market.png

ផ្សារនេះជាកន្លែងដ៏ល្អបំផុតមួយសំរាប់ស្វែងរកក្រណាត់ស្អាតៗនិងវាយនភណ្ឌ ដែលផ្តល់ជូននូវក្រណាត់ចម្រុះពណ៌ជាច្រើននឹងបង្ហាញពីគំរូប្រពៃណីខ្មែរ វាយនភាពចម្រុះ និងវិធីសាស្ត្រត្បាញដ៏ស្មុគស្មាញផងដែរ។ 

Olympic Market 2.jpg

ផ្សារអូឡាំពិកក៏ជាទីផ្សារលក់ទំនិញលក់បោះដុំដ៏ពេញនិយម មានសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសម្អាង និងសម្ភារៈផ្សេងៗដែលមានតម្លៃសមរម្យ ហើយទំនិញភាគច្រើននាំចូលពីប្រទេសចិន កូរ៉េ ថៃ និងវៀតណាម។ តំបន់ខាងក្រៅជុំវិញផ្សារមានភាពមមាញឹកនិងចង្អៀតខ្លាំង ដោយមានម៉ូតូ តុកតុកកង់បី រថយន្តតែងតែចតនៅតាមផ្លូវចូលជាញឹកញាប់។ លើសពីនេះ នៅជាន់ផ្ទាល់ដីមានតូបលក់អាហារជាច្រើន សម្រាប់អ្នកដើរទិញឥវ៉ាន់រួចអង្គុយសម្រាកនិងសាកល្បងមុខម្ហូបឆ្ងាញ់ៗក្នុងតម្លៃសមរម្យ ។

Olympic Market 1.jpg


※ ផ្សារទួលទំពូង ※

- ទីតាំង៖ ផ្លូវ ៤៤៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន

- ម៉ោងបើក៖ ៦ ព្រឹក ដល់ ៤កន្លះ ល្ងាច ជារៀងរាល់ថ្ងៃ

ផ្សារនេះក៏ត្រូវបានគេដាក់ឈ្មោះថា"ផ្សាររុស្ស៊ី" ដោយសារតែប្រជាប្រិយភាពរបស់វាក្នុងចំណោមជនជាតិរុស្ស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០។ 

Tuol Tompoung Market 1.jpg

ផ្សារទួលទំពូងគឺជាផ្សារមួយដែលពេញនិយមបំផុតសំរាប់ភ្ញៀវទេសចរនិងជនបរទេសដើរទិញទំនិញ ដោយសារនៅក្នុងផ្សារនេះអាចរកទិញបាននូវវត្ថុអនុស្សាវរីយ៍ វត្ថុបុរាណ រូបចម្លាក់ឈើ ប្រេងនិងទៀនក្រអូប ផលិតផលសិប្បកម្ម  និងសម្លៀកបំពាក់គ្រប់ប្រភេទ។ ជាពិសេស អ្នកលក់ភាគច្រើននៅក្នងផ្សារនេះគឺចេះនិយាយភាសាអង់គ្លេស ដូចច្នេះភ្ញៀវបរទេសអាចធ្វើការទំនាក់ទំនងនិងចរចាតម្លៃបានយ៉ាងងាយស្រួល។

news/2024-02-02/1706844495704684.jpg

នៅខាងក្រៅផ្សារត្រូវបានហ៊ុំព័ទ្ធដោយតូបលក់បន្លែ និងផ្លែឈើស្រស់ៗ ហើយក្នុងផ្សារក៏មានតូបអាហារបែបជាច្រើនដ៏សម្បូរបែប។ លើសពីនេះ តំបន់ជុំវិញផ្សារក៏មានហាងកាហ្វេ និងកន្លែងផ្សេងៗដែលមានម៉ាស៊ីនត្រជាក់ សម្រាប់អង្គុយសម្រាកនិងជជែកគ្នា ប្រសិនបើអ្នកមានអារម្មណ៏ថាក្ដៅខ្លាំងបន្ទាប់ពីដើរនៅក្នុងផ្សារ។

1690027215_Screenshot 2023-07-22 185715.png


※ ផ្សារបឹងកេងកង ※

- ទីតាំង៖ ផ្លូវលេខ ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង

- ម៉ោងបើក៖ ៦ព្រឹក ដល់ ៥ល្ងាច ជារៀងរាល់ថ្ងៃ

BKK Market.jpg

ផ្សារបឹងកេងកង គឺជាទីផ្សារពេញនិយមមួយក្នុងចំណោមយុវវ័យ ដែលសម្បូរទៅដោយទំនិញទាន់សម័យនិងតម្លៃសមរម្យ មានទីតាំងនៅជិតនិងផ្សារទំនើប Chip Mong Noro Mall។ នៅផ្សារបឹងកេងកងអ្នកអាចរកបាននូវ កន្លែងញ៊ាំអាហារ និងភេសជ្ជៈ បន្លែ សាច់ គ្រឿងផ្គត់ផ្គង់ក្នុងផ្ទះ សម្លៀកបំពាក់ និងគ្រឿងថែរក្សាសម្ផស្សផ្សេងៗ។ 

BKK Market 1.jpg

ប៉ុន្តែអ្វីដែលធ្វើឱ្យផ្សារនេះមានលក្ខណៈប្លែកបន្តិច គឺអ្នកក៏អាចរកបាននូវតូបជាច្រើនដែលលក់សម្លៀកបំពាក់ ស្បែកជើង និងកាបូប ជជុះពីប្រទេសផ្សេងៗផងដែរ។


※ ផ្សារធំថ្មី ※

- ទីតាំង៖ ផ្លូវលេខ ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ

- ម៉ោងបើក៖ ៧ព្រឹក ដល់ ៦ល្ងាច ជារៀងរាល់ថ្ងៃ

Central Market 2.jpg

ផ្សារធំថ្មី ដែលភាគច្រើនគេហៅថា"Central Market" ក្នុងភាសាអង់គ្លេស គឺជាផ្សារដែលមានអាយុកាលចំណាស់ ត្រូវបានកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង កាលពីដើមសតវត្សរ៍ទី២០ (គស.១៩៣៥-១៩៣៧) ដោយលោក ហ្សង់ ដឺប៊័រ (Jean Desbois) ដែលជាស្ថាបត្យករសញ្ជាតិបារាំង ហើយសាងសង់តាមម៉ូត Art Deco និងផ្នែកខាងក្រៅត្រូវបានលាបពណ៌លឿងលាយប្រផេះ។ 

ASEAN-Briefing-Cambodias-Investment-Outlook-for-2019.jpg

ផ្សារធំថ្មី មានដំបូលមូលដែលមានដៃបួនបង្កើតបានកន្លែងមួយដែលមានលក់ទំនិញជាច្រើនប្រភេទ តាំងពីបន្លែផ្លែឈើ គ្រឿងសមុទ្រ គ្រឿងអលង្ការ នាឡិកា កាបូប វ៉ាលីស ស្បែកជើង សម្លៀកបំពាក់ រួមមានអាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ នៅបរិវេណខាងក្រៅជុំវិញផ្សារ តូបលក់ផ្កាស្រស់ជាច្រើនដែលប្រជាជនក្នុងស្រុកនិយមទិញសម្រាប់ពីធីបុណ្យសាសនាផ្សេងៗ។


Central Market 1 (1).png

news/2024-02-02/1706845259457957.png


  ផ្សារកណ្តាល ※ 

- ទីតាំង៖ វិថីព្រះអង្គអេង (ផ្លូវលេខ១៣) សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ

ផ្សារកណ្តាល មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញជិតនឹងមាត់ទន្លេ ដែលត្រូវបានគេហៅថា “Kandal Market” ក្នុងភាសាអង់គ្លេស ដើម្បីកុំអោយមានការយល់ច្រឡំជាមួយផ្សារធំថ្មី ឬ"Central Market"។ ផ្សារកណ្តាលមានច្រកចូលជាច្រើន ប៉ុន្តែច្រកចូលសំខាន់គឺនៅវិថីព្រះអង្គអេង (ផ្លូវលេខ១៣)។ នៅពេលព្រឹក  អ្នកអាចរកទិញបាននូវសាច់ បន្លែ ផ្លែឈើស្រស់ៗជាច្រើននៅផ្សារនេះ។

Kandal Market.jpg

ទោះបីជាផ្លូវដើររៀងតូចចង្អៀតបន្តិច ប៉ុន្តែនៅក្នុងផ្សារនេះពោរពេញទៅដោយទំនិញដូចជា សំលៀកបំពាក់ គ្រឿងអលង្ការ ស្បែកជើង និងកាបូប និងតូបអាហារជាច្រើន។ លើសពីនេះ តំបន់កណ្តាលនៃផ្សារនេះក៏មានហាងកាត់សក់ និងម៉ាស្សាមុខជាច្រើន ជាមួយតម្លៃសមរម្យ និងម្ចាស់ហាងភាគច្រើនជាជនជាតិវៀតណាម។


※ ផ្សារដើមគរ ※

- ទីតាំង៖ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក

- ម៉ោងបើក៖

ម៉ោង៥កន្លះព្រឹក ដល់ ៥ល្ងាច ជារៀងរាល់ថ្ងៃច័ន្ទ;  

ម៉ោង៦ព្រឹក ដល់ ៧យប់ ជារៀងរាល់ថ្ងៃអង្គារ; 

និងម៉ោង៦ព្រឹក ដល់ ៥ល្ងាច ជារៀងរាល់ថ្ងៃពុធដល់ថ្ងៃអាទិត្យ

Doeurm Kor Market.jpg

news/2024-02-02/1706846366279052.jpeg

ផ្សារដើមគរ មានទីតាំងស្ថិតនៅចន្លោះមហាវិថីម៉ៅសេទុង និងមហាវិថីសម្ដេចមុនីរ៉េត (ផ្លូវ ២១៧) ។ វាជាទីផ្សារលក់រាយនិងលក់ដុំនៃបន្លែនិងផ្លែឈើដ៏ធំបំផុតមួយនៅរាជធានីភ្នំពេញ។ អាជីវករលក់បន្លែផ្លែឈើភាគច្រើនបានយកទំនិញពីទីនេះក្នុងតម្លៃធូរថ្លៃ ហើយចែកចាយបន្តតាមបណ្តាខេត្តទាំង ២៤ទូទាំងប្រទេសកម្ពុជា។

18120241446front.jpg

គួរបញ្ជាក់ផងដែរថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី ដែលបានចាប់ផ្តើមសាងសង់ក្នុង២០២២ លើផ្ទៃដីជាង ២០ ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន ក៏គ្រោងនឹងចាប់ផ្តើមបើកដំណើរការនៅពេលខាងមុខឆាប់ៗនេះហើយ។ គម្រោងនេះស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ នៅពេលបើកដំណើរការផ្សារនេះនឹងក្លាយជាកន្លែងបោះដុំទំនិញចម្រុះជាច្រើនមុខ ទាំងក្នុងស្រុកនិងនាំចូលពីក្រៅប្រទេសផងដែរ។ ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីផ្សារដើមគរលើផ្លូវព្រះមុនីរ៉េត ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញផងដែរ។


※ ផ្សារទួលគោក ※

- ទីតាំង៖ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

- ម៉ោងបើក៖ ៨ព្រឹក ដល់ ៥ល្ងាច ជារៀងរាល់ថ្ងៃ

ផ្សារទួលគោកជាផ្សារធំមួយរបស់រដ្ឋដែលមានតាំងពីសង្គមចាស់ ហើយនៅកំឡុងឆ្នាំ២០០០ រាជរដ្ឋាភិបាលបានវិនិយោគផ្សារនេះទៅឱ្យក្រុមហ៊ុនឯកជនរបស់ចិន ហើយបន្តបើកផ្សារលក់ដូររហូតមកដល់ពេលនេះ ដូច្នេះ ផ្សារនេះក៏ជាមជ្ឈមណ្ឌលដែលបោះដុំទំនិញចិនមួយផងដែរ។នៅក្នុងផ្សារនេះផងដែរ អ្នកក៏អាចរកទិញបាននូវបន្លែផ្លែឈើស្រស់ៗ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសម្លៀកបំពាក់ជាដើម។

Toul Kork Market.jpg


ក្រៅពីផ្សារប្រពៃណីទាំងអស់ខាងលើនេះ ក្នុងរាជធានីក្នំពេញក៏នៅមានផ្សារផ្សេងៗជាច្រើនទៀតទាំងរបស់រដ្ឋ និងបែបឯកជនផងដែរ ហើយនៅថ្ងៃអនាគត ផ្សារទាំងនោះក៏អាចនឺងត្រូវបានអភិវឌ្ឍនិងកែលម្អឡើងឱ្យកាន់តែស្រស់ស្អាត ដោយមិនអោយចាញ់ផ្សារទំនើបធំៗ ដើម្បីទាក់ទាញអតិថិជនឱ្យមកទិញទំនិញកាន់តែច្រើន។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
ព្រឹត្តិការណ៍ថ្មីៗ
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)