ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជា-អង់គ្លេស ពិភាក្សាគ្នាអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា

កម្ពុជា-អង់គ្លេស ពិភាក្សាគ្នាអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា

2024-03-07
214
0
សង្ខេប:កម្ពុជា-អង់គ្លេស ពិភាក្សាគ្នាលេីការពន្លឿនរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា។

កម្ពុជា-អង់គ្លេស ពិភាក្សាគ្នាលេីការពន្លឿនរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា។

Kh.jpg

លោកអគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលពិភាក្សាការងារជាមួយនឹង លោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីរបៀបវារៈសំខាន់ៗ មួយចំនួន។ ជំនួបនេះ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របៀបវារៈសំខាន់ៗ មួយចំនួន ដែលលើកយកមកពិភាក្សា នៅក្នុងជំនួបនោះ រួមមាន៖ ការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) នៅកម្ពុជា, ការវិនិយោគរបស់ចក្រភពអង់គ្លេស និង ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះការនាំចេញរបស់កម្ពុជា។

2024-03-05-11-44-57-1.jpg

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី Anne-Marie Trevelyan នៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេស ការគាំទ្ររបស់ចក្រភពអង់គ្លេសលើការនាំចេញរបស់កម្ពុជា និងការផ្តួចផ្តើមលើការរៀបចំគម្រោង Green SEZ នៅកម្ពុជា ជាដើម ដែលកិច្ចការទាំងនេះបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្របតាមការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ក៏ដូចជាយុទ្ធសាស្រ្ត និងវិធានការក្នុងការកំណែទម្រង់ថ្មីៗជាបន្តបន្ទាប់ ក្នុងដើមអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ដើម្បីកម្ពុជាអាចឈានឆ្ពោះដល់គោលដៅឆ្នាំ ២០៥០ ដែលជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

2024-03-05-11-45-07-0.jpg

លោកស្រីរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃកិច្ចសហការរវាងភាគីទាំងពីរ កម្ពុជា-អង់គ្លេស ព្រមទាំងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការប្ដេជ្ញាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបន្តជំរុញការវិនិយោគរបស់ចក្រភពអង់គ្លេសនៅកម្ពុជា ជាពិសេស ការជំរុញការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចបៃតង ( Green SEZ) និងការខិតខំទាក់ទាញនូវវិនិយោគិនថ្មីៗរបស់អង់គ្លេសស្របតាមស្ថានភាពសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា។

ជាមួយគ្នានេះដែរ, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការកែទម្រង់ ដើម្បីទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាបន្ថែមទៀត ដូចជា ការចុះបញ្ជីពាណិជ្ជកម្មដែលមានលក្ខណៈសាមញ្ញ និងងាយស្រួល ការកាត់បន្ថយពេលវេលានៃការចុះបញ្ជី ការទទួលបាននូវជំនួយផ្នែកហិរញ្ញវត្ថុ និងដើមទុនសម្រាប់សហគ្រាសធនតូច និងមធ្យម និងការគ្រប់គ្រងបំណុលនៅកម្ពុជា រួមទាំងគំនិតផ្តួចផ្តើមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសិរី ជាដើម។

2024-03-05-11-45-39-0.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)