ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោងអាទិភាព១៧៤ ជាមួយទុនវិនិយោគជាង៣៦ពាន់លានដុល្លារ! តើ​ប្រព័ន្ធដឹកជញ្ជូននិង​ភស្តុភារ​របស់​កម្ពុជា​មាន​ផែនការ​អ្វី​ខ្លះសម្រាប់​១០​ឆ្នាំ​ខាង​មុខ?

គម្រោងអាទិភាព១៧៤ ជាមួយទុនវិនិយោគជាង៣៦ពាន់លានដុល្លារ! តើ​ប្រព័ន្ធដឹកជញ្ជូននិង​ភស្តុភារ​របស់​កម្ពុជា​មាន​ផែនការ​អ្វី​ខ្លះសម្រាប់​១០​ឆ្នាំ​ខាង​មុខ?

2024-03-07
556
0
សង្ខេប:ថ្មីៗនេះ រាជរដ្ឋាភិបាល បានជម្រុញការផ្សព្វផ្សាយ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣»។​ ដូច្នេះហើយ តើរាជរដ្ឋាភិបាលមានផែនការអ្វីខ្លះសម្រាប់ប្រព័ន្ធដឹកជញ្ជូននិងភស្តុភារនេះដែលភ្ជាប់អនាគត? តោះស្វែងយល់ទាំងអស់គ្នា!

ថ្មីៗនេះ រាជរដ្ឋាភិបាល បានជម្រុញការផ្សព្វផ្សាយ  «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣»។

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន ១៧៤ ដែលបែងចែកជារយៈពេលខ្លី មធ្យម និងរយៈពេលវែង។

ថ្លែងក្នុងកិច្ចប្រជុំ និងពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជាបានបញ្ជាក់ថា តាមការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានមានទំហំសរុបប្រមាណ ៣៦.៦៧៩លានដុល្លារអាម៉េរិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លីនិងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩.៩២៦លានដុល្លារអាម៉េរិក ត្រូវនឹង ៣.៩៨៥លានដុល្លារអាមេរិក ជាមធ្យមប្រចាំឆ្នាំ។

មិនថាជាចំនួនគម្រោង ឬទំហំនៃទុនវិនិយោគ យើងអាចមើលឃើញពីមហិច្ឆតាអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ តើរាជរដ្ឋាភិបាលមានផែនការអ្វីខ្លះសម្រាប់ប្រព័ន្ធដឹកជញ្ជូននិងភស្តុភារនេះដែលភ្ជាប់អនាគត? តោះស្វែងយល់ទាំងអស់គ្នា! 

5041D893-5211-40e2-9183-6F2B01987309.png


១.ចក្ខុវិស័យ

ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ បានដាក់ចេញនូវចក្ខុវិស័យដោយ “បន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយ ចីរភាព និងបរិយាបន្ន” ។

ចក្ខុវិស័យនៃផែនការមេឈានទៅសម្រេចគោលបំណងធំ៤ រួមមាន៖ 

( ពង្រីក និងធ្វើឱ្យកាន់តែ ប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

(២) ធ្វើឱ្យ ប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

(៣) ជំរុញ និងលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ

(៤) ពង្រឹងប្រសិទ្ធភាព សេវា និងចំណាយឡូជីស្ទីក។ 


640.jpeg

គួរជម្រាបថា គម្រោងអាទិភាពទាំង១៧៤ខាងលើ គម្រោងផ្លូវថ្នល់មាន៩៤ គម្រោងផ្លូវដែកមាន០៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមាន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមាន ២០ គម្រោងផ្លូវអាកាសមាន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមាន១៥ និងគម្រោងបន្ថែមផ្សេងៗមាន ០៤។ 


.ក្របខណ្ឌយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន


បណ្តាញផ្លូវថ្នល់

(១) ផ្លូវល្បឿនលឿន

គម្រោងផ្លូវល្បឿនលឿនចំនួន១៧ខ្សែ ដែលត្រូវសាងសង់បន្ទាប់ពីឆ្នាំ២០៥០ មានប្រវែងសរុប៣៩៣៨គីឡូម៉ែត្រ។ ក្នុងនោះត្រឹមឆ្នាំ២០៣៣ បណ្តាញផ្លូវល្បឿនលឿន ដំណាក់កាលដំបូងប្រវែងសរុបប្រហែល ៨០០គីឡូម៉ែត្រ នឹងត្រូវបានសាងសង់ក្នុងទម្រង់ “ផ្លូវក្រវាត់ ១ខ្សែ និងផ្លូវទម្រង់កាំ ៣ខ្សែ” (ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿន ៣ខ្សែ ភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និង ភ្នំពេញ-ប៉ោយប៉ែត)។

3ED3BB1D-BC9C-44b8-88DA-F3E136EA64F1.png

金港高速.jpg

*ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ



(២) ផ្លូវជាតិ និងផ្លូវខេត្ត 

ត្រឹមឆ្នាំ២០៥០ បណ្តាញផ្លូវជាតិ និងផ្លូវខេត្តនឹងមានប្រវែងសរុបប្រហែល ២៥ ៤១២គីឡូម៉ែត្រ ខណៈត្រឹមឆ្នាំ២០៣៣ ផ្លូវជាតិ និងផ្លូវខេត្តនឹងមានប្រវែងដល់ ២១ ០០០ គីឡូម៉ែត្រ។

7FD852B9-A5AE-4544-9D23-D56C7F7A37DC.png


(៣) ផ្លូវក្រវាត់ក្រុង និងផ្លូវវាងទីប្រជុំជន

ផ្លូវក្រវាត់ក្រុងភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងចំនួន៣ ត្រូវបានគ្រោងឡើងក្នុងរាជធានីភ្នំពេញ។ ផ្លូវក្រវាត់ក្រុងទី១ មានប្រវែងសរុប ១៨គីឡូម៉ែត្រ ជាផ្លូវមេក្នុងរាជធានីភ្នំពេញត្រូវបានសាងសង់រួចរាល់ និងបានបើកឱ្យចរាចរឆ្លងកាត់។ ផ្លូវក្រវាត់ក្រុងទី២ មានប្រវែងសរុបប្រហែល ៥០គីឡូម៉ែត្រ ដោយកំណាត់ផ្លូវនៅត្រើយខាងលិចទន្លេមេគង្គត្រូវបានសាងសង់ រួចនិងបើកឱ្យចរាចរឆ្លងកាត់បាន។ ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ដែលមានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ ត្រូវបានសាង់សង់រួច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

2C193119-C74D-4724-AA6F-3BDD59D2FE96.png


ផ្លូវក្រវាត់ក្រុង និងផ្លូវវាងទីប្រជុំជនផ្សេងទៀត៖ ផ្លូវវាងទីប្រជុំជនត្រូវបានគ្រោងនៅតំបន់ទីប្រជុំជន ផ្អាវ ស្គន់ កំពង់ថ្ម កំពង់ធំ ស្ទោង សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ឧដុង្គ និងទីប្រជុំជនផ្សេងទៀត និងផ្លូវក្រវាត់ក្រុងខាងក្រៅភាគខាងជើងត្រូវបានគ្រោងសាងសង់ក្នុងខេត្តព្រះសីហនុ ដែលមានប្រវែងសរុបប្រហែល ៦៥គីឡូម៉ែត្រ និងផ្លូវក្រវាត់ក្រុងចំនួន៥ ផ្សេងទៀត រួមមាន៖ ផ្អាវ ស្គន់ កំពង់ថ្ម កំពង់ធំ និង ស្ទោង បានសាងសង់រួច និងបើកឱ្យចរាចរឆ្លងកាត់។

64a9e832b1dbbf175e5d78d22a2fc6f693c663f9.jpg

*ផ្លូវក្រវាត់ក្រុងទី៣


បណ្តាញផ្លូវដែក

បណ្តាញផ្លូវដែកនៅកម្ពុជា នឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល។ ដំណាក់កាលទីមួយត្រឹមឆ្នាំ២០២៧ ជាដំណាក់កាលដំបូង ត្រូវលើកកម្រិតបណ្តាញផ្លូវដែកភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ដែលមានស្រាប់ទៅជាផ្លូវដែកដែលមានសមត្ថភាព ដូចផ្លូវដែកភាគខាងត្បូង គឺមានល្បឿនដឹកជញ្ជូនអ្នកដំណើរ ៨០គីឡូម៉ែត្រ/ម៉ោង រីឯល្បឿនដឹកជញ្ជូនទំនិញ ៤០គីឡូម៉ែត្រ/ម៉ោង។ 

c1_2301930-1.jpg

ដំណាក់កាលទីពីរគិតត្រឹមឆ្នាំ២០៣៣ បណ្តាញផ្លូវដែកមានទម្រង់ជា “កាំ៣ខ្សែ” នឹងត្រូវបានសាងសង់រួមមាន៖ (១) ផ្លូវដែកល្បឿនលឿនភាគខាងជើងតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ, (២) ផ្លូវដែកល្បឿនលឿនភាគឦសានតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ, (៣) ផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម។

ED37A51F-D1C6-4988-B5FF-48694CCF695F.png


បណ្តាញផ្លូវទឹកទន្លេ

ប្រព័ន្ធផ្លូវទឹកដែលគ្រោងសាងសង់មានប្រវែងសរុប ៩៣០គីឡូម៉ែត្រ ក្នុងនោះដងទន្លេមេគង្គមានប្រវែង៥០០គីឡូម៉ែត្រ បឹងទន្លេសាបនិងទន្លេសាប២៦០គីឡូម៉ែត្រ ទន្លេបាសាក់៩៦គីឡូម៉ែត្រ និងស្ទឹងសង្កែ៧៤គីឡូម៉ែត្រ។

df715ec4-7526-403f-b4f7-cae8fce3c368.jpeg

ដើម្បីធានាការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសរួមមាន ផ្លូវទន្លេ ព្រែក និងស្ទឹង ទៅផ្លូវសមុទ្រឱ្យមានប្រសិទ្ធភាព និងអាចកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនជាអតិបរិមា និងធានាឯករាជ្យភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងបានកសាងនិងអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គ.ម តភ្ជាប់ពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ទៅខេត្តកែប គឺជាការចាំបាច់ ដែលគម្រោងផ្លូវទឹកនេះមានទទឹងប្រវែង១០០ ម៉ែត្រ និងជម្រៅទឹក ៤.៧ ម៉ែត្រ ដែលត្រូវឆ្លងកាត់ខេត្តចំនួនបួន ដូចជា កណ្តាល តាកែវ កំពត និងកែប គឺជាគម្រោងប្រវត្តិសាស្ត្រ និងជាគម្រោងដែលមានលក្ខខណ្ឌយុទ្ធសាស្ត្រ និងផលប្រយោជន៍សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ប្រទេសកម្ពុជា។

75411.jpg


បណ្តាញផ្លូវសមុទ្រ 

ឆ្នេរកំពង់ផែឆ្នេរសមុទ្រកម្ពុជាត្រូវបានបែងចែកជាបីក្រុម៖ ក្រុមកំពង់ផែភាគខាងលិច ក្រុមកំពង់ផែផ្នែកកណ្តាល និងក្រុមកំពង់ផែភាគខាងកើត។ ក្នុងចំណោមក្រុមកំពង់ផែទាំងនោះ ក្រុមកំពង់ផែផ្នែកកណ្តាល ដែលមានកំពង់ផែស្វយ័តក្រុងព្រះសីហនុជាស្នូល មានសក្តានុពលជាងគេដោយសារជាច្រកដ៏សំខាន់ភ្ជាប់កម្ពុជាទៅពិភពលោក និងជាមាត់ច្រកនៃច្រករបៀងសេដ្ឋកិច្ចភ្នំពេញ-កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្រុមកំពង់ផែភាគខាងលិច និងក្រុមកំពង់ផែភាគខាងកើតភាគច្រើនបម្រើដល់ឧស្សាហកម្មស្ថិតនៅក្បែកំពង់ផែ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

322.jpeg

ក្រុមកំពង់ផែភាគខាងលិច៖ ក្រុមនេះមានកំពង់ផែកោះកុងជាស្នូល នឹងដើរតួនាទីជំរុញការអភិវឌ្ឍនៃតំបន់ជិតឆ្នេរ និងតំបន់នៅជុំវិញ។ ផែនការមេនេះគ្រោងសាងសង់ថ្មីនូវចំណតផែនាវាពហុបំណងចំនួន២ ដែលមានចំណុះ២០ ០០០តោន នៅក្នុងកំពង់ផែកោះកុង។

ក្រុមកំពង់ផែផ្នែកកណ្តាល៖ ក្រុមនេះមានកំពង់ផែស្វយ័តក្រុងព្រះសីហនុជាស្នូល។ ផែនការអភិវឌ្ឍន៍ក៏រួមមាន កំពង់ផែ កោះកុង ផត មេនចម៉ិន ឯ.ក, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្ទឹងហាវ, កំពង់ផែឆ្លាតវៃខេត្តកោះកុង និងកំពង់ផែមួយចំនួនទៀត ដូចជា៖ កំពង់ផែទំនប់រលក, កំពង់ផែប្រេងឥន្ធន: LHR, និងកំពង់ផែប្រេងឥន្ធនៈ PTT ជាដើម។

36839.jpg

ក្រុមកំពង់ផែភាគខាងកើត៖ ក្រុមកំពង់ផែនេះគ្របដណ្តប់ដោយកំពង់ផែអន្តរជាតិកំពត, ផែផៅវរឃ្លីន អេនើជី ឯ.ក, កំពង់ផែទេសចរណ៍អន្តរជាតិកំពត, និងកំពង់ផែទេសចរណ៍កែប, ជឹងគ័រ អុីមផត អិចផត, កំពង់ផែ កំពត ផត។


បណ្តាញផ្លូវអាកាស

គម្រោងអភិវឌ្ឍន៍អាកាសចរស៊ីវិល គ្រោងសាងសង់អាកាសយានដ្ឋានចំនួន៤ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានកោះកុង, អាកាសយានដ្ឋានប៉ោយប៉ែត និងអាកាសយានដ្ឋានខេត្តមណ្ឌលគិរី ត្រឹមឆ្នាំ២០៣៣។

ទម្រង់ និងបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសនឹងត្រូវកែលម្អបន្ថែមទៀតរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដោយបន្ថែមសមត្ថភាពគាំទ្រ ពង្រីកវិសាលភាពសេវាដឹកជញ្ជូន និងកម្រិតសេវាកម្ម ដើម្បីជំរុញភាពប្រកួតប្រជែង។

8140c80f0a4a48c59159ca84a5437854.jpg

*អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី


អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់នឹងឈប់ប្រើប្រាស់ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់ឱ្យដំណើរការ។

plane7.jpg

*អាកាសយានដ្ឋានអន្តរជាតិតេជោ


ដូច្នេះ ផែនការអភិវឌ្ឍន៍រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាអាកាសយានដ្ឋានកម្រិត៤F; អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងក្លាយជាអាកាសយានដ្ឋានកម្រិត ៤E ខណៈ អាកាសយានដ្ឋានកោះកុង (ថ្មី) អាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី) និងអាកាសយានដ្ឋានមណ្ឌលគិរី (ថ្មី) ក្លាយជាអាកាសយានដ្ឋានកម្រិត ៤C។


គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលដឹកជញ្ជូន

ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូន ក្នុងផែនការមេក៏បានបញ្ជាក់ពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលដឹកជញ្ជូន នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។


រាជធានីភ្នំពេញ 

គម្រោងបណ្តុំដឹកជញ្ជូនរាជធានីភ្នំពេញរួមបញ្ចូល៖ 

(១) ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនទំនើប និងរៀបចំឡើងនូវបណ្តុំដឹកជញ្ជូនអន្តរជាតិដ៏សម្បូរបែបជាមួយនឹងសមត្ថភាពប្រកួតប្រជែងកម្រិតតំបន់, 

(២) ជំរុញការសាងសង់បណ្តុំដឹកជញ្ជូនដ៏សម្បូរបែប ពង្រឹងការតភ្ជាប់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ កែលម្អប្រព័ន្ធប្រមូលនិងចែកចាយទំនិញ និងបំពេញតួនាទីឱ្យកាន់តែប្រសើរក្នុងការគាំទ្រ និងនាំមុខការដឹកជញ្ជូនក្នុងមណ្ឌលសេដ្ឋកិច្ចភ្នំពេញ 

(៣) ពង្រឹងការស្ថាបនាកំពង់ផែស្វយ័តភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿន ផ្លូវក្រវាត់ក្រុង ផ្លូវដែកនិងមជ្ឈមណ្ឌលឡូជីស្ទីក។

Vattanac (1).jpg


ខេត្តព្រះសីហនុ 

គម្រោងបណ្តុំដឹកជញ្ជូនខេត្តព្រះសីហនុរួមមាន៖ 

(១) កែលម្អប្រព័ន្ធដឹកជញ្ជូនគ្រប់ជ្រុងជ្រោយទំនើប ដោយសាងសង់មជ្ឈមណ្ឌលកំពង់ផែសមុទ្រអន្តរជាតិ ដែលមានភាពប្រកួតប្រជែងក្នុងតំបន់ លើកកម្ពស់សមាហរណកម្មនៃការសាងសង់បណ្តុំដឹកជញ្ជូនសម្បូរបែប ពង្រឹងការតភ្ជាប់ការដឹកជញ្ជូនអន្តរមធ្យោបាយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រមូល និងចែកចាយ និងអភិវឌ្ឍសេដ្ឋកិច្ចដោយមានកំពង់ផែជាស្នូល 

(២) សាងសង់បណ្តុំដឹកជញ្ជូនក្រុងព្រះសីហនុ និងអាកាសយានដ្ឋានសំខាន់ៗ ពង្រឹងការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវក្រវាត់ក្រុងតាមបណ្ដោយឆ្នេរសមុទ្រនិងច្រករបៀងដឹកជញ្ជូនភាគនិរតី និងសាងសង់មជ្ឈមណ្ឌលឡូជីស្ទីកក្រុងព្រះសីហនុ (Complex)។ 

116023155_3647033615404330_8755958214241022294_n.jpg


សរុបមក វិស័យភស្តុភារទំនើបគឺជាឧស្សាហកម្មសេវាកម្មចម្រុះដែលរួមបញ្ចូលការដឹកជញ្ជូន ឃ្លាំង និងវិស័យព័ត៌មានជាដើម។ វាក៏ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង។

ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ផ្លូវទឹក ផ្លូវជាតិ អាកាសចរណ៍ គឺជាតម្រូវការជាមុនសម្រាប់ការអភិវឌ្ឍន៍វិស័យភស្តុភារទំនើប ហើយការអភិវឌ្ឍន៍វិស័យភស្តុភារនឹងជំរុញការសាងសង់ និងលើកកម្ពស់មុខងាររបស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

ផែនការមហិច្ឆិតារយៈពេលដប់ឆ្នាំរបស់កម្ពុជាមិនត្រឹមតែត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មភស្តុភារទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលភាពរឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)