ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងបញ្ចប់ឆ្នាំក្រោយ ខណៈការសាងសង់សម្រេចបាន៤៥%ហើយ

គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងបញ្ចប់ឆ្នាំក្រោយ ខណៈការសាងសង់សម្រេចបាន៤៥%ហើយ

2024-03-15
209
0
សង្ខេប:គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេចការសាងសង់បានជិតពាក់កណ្ដាលហើយ បន្ទាប់ពីបានបើកដំណើរការសាងសង់អស់រយៈពេលជាង១ឆ្នាំរួចមក។

គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេចការសាងសង់បានជិតពាក់កណ្ដាលហើយ បន្ទាប់ពីបានបើកដំណើរការសាងសង់អស់រយៈពេលជាង ១ ឆ្នាំរួចមក។ 

Kh.jpg

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអោយដឹងថា រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥% ហើយ។ ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០%។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។

នាឱកាសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងខាងលើ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង ក៏បានជម្រុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាល្អសម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាលការងារនីមួយៗ ត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។

431892050_726746106303053_7008856237868150756_n.jpg

សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះមានប្រវែងសរុប ១ ៧៦១ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទៅកាន់ត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានតម្លៃសាងសង់ប្រមាណ ១១១.៩៨ លានដុល្លារ។ ខណៈគម្រោងនេះក៏មានការសាងសង់ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤ គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧,៨០៦ គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រផងដែរ។

គម្រោងស្ពានដ៏សំខាន់នេះទទួលការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ នៅគម្រោងស្ពាននេះដាក់ឲ្យដំណើរការ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

431867737_726746059636391_8519087858317539584_n.jpg

430096657_726746146303049_3573660880975300332_n.jpg

431870575_726746102969720_2761349800301965633_n.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)