ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែ មានគម្រោង១៧៣បានចុះបញ្ជីនៅCDC ជាមួយទុនវិនិយោគជាង៤ពាន់លានដុល្លារ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែ មានគម្រោង១៧៣បានចុះបញ្ជីនៅCDC ជាមួយទុនវិនិយោគជាង៤ពាន់លានដុល្លារ

2024-03-16
197
0
សង្ខេប:ក្នុងរយៈពេល ៦ខែ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពោលចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន ១៧៣គម្រោង ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបទុនវិនិយោគ ៤១៥០លានដុល្លារ បង្កើតការងារជាង ១៧ម៉ឺនកន្លែង។

ក្នុងរយៈពេល ៦ខែ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពោលចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន ១៧៣គម្រោង ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបទុនវិនិយោគ ៤១៥០លានដុល្លារ បង្កើតការងារជាង ១៧ម៉ឺនកន្លែង។

Kh.jpg

នេះបើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្តេចបានបញ្ជាក់ទៀតថា សម្រាប់គម្រោងវិនិយោគទាំង ១៧៣គម្រោងនេះ មានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។ ចំណែកប្រភពនៃការវិនិយោគមានមកពីប្រទេសចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ប្រុយណេ ជប៉ុន និងប្រទេសជាច្រើនទៀត ព្រមទាំងពីកម្ពុជា ខ្លួនឯងផងដែរ។ 

សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងសកម្ម ក្នុងការលើកកម្ពស់បរិយាកាស និងការលើកទឹកចិត្តវិនិយោគ ដើម្បីជំរុញ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើនការងារ។ ជាក់ស្តែងតាំងសម្តេចផ្ទាល់ និងថ្នាក់ដឹកនាំជាច្រើនទាំងថ្នាក់ជាតិ និងក្រោមជាតិ បានជួបប្រជុំ និងទាក់ទងជាមួយវិស័យជនជាច្រើនទាំងក្នុង និងក្រៅប្រទេស ពោលគឺតាមតែពីរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានបង្កើត។

សម្តេចបានអះអាងថា សម្តេចបានសង្កេតឃើញថា វិនិយោគិនបរទេសភាគច្រើន បានឃើញសក្តានុពលរបស់កម្ពុជា នឹងមានចំណាប់អារម្មណ៍ មកបណ្តាក់ទុន នៅកម្ពុជា ផងដែរ ។

photo_2024-03-15_10-04-00.jpg

សម្តេចបានថ្លែងបញ្ជាក់ទៀតថា ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ និងមិនមែនកាត់ដេរ មាន ៣១៤៩រោងចក្រ បង្កើតការងារសរុប ៧៦០០០កន្លែង

នាឱកាសនោះដែរ សម្ដេចបានឲ្យដឹងទៀតថា នាពេលខាងមុខនឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈសម្ដេច ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២៤នេះផងដែរ។

សម្ដេចបន្ថែមទៀតថា ក្នុងដំណើរ ទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង នាពេលខាងមុខនេះ សម្ដេចនឹងជជែកពិភាក្សា ជាការងារជាមួយ លោកប្រធានាធិបតីកូរ៉េត្បូង ដើម្បីទាក់ទាញការ វិនិយោគិនពីកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

គួរជម្រាបថា បើគិតរយៈពេល២ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៩គម្រោង ក្រោមទុនវិនិយោគសរុបជិត ១.៣ពាន់លានដុល្លារ។

photo_2024-03-15_10-04-01.jpg

85c630e78133775f935a4b6eb35bca82.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)