ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ៣ឆ្នាំខាងមុខ រដ្ឋាភិបាលត្រូវការទុនសរុបជិត ១២ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគចំនួន៦១៧

៣ឆ្នាំខាងមុខ រដ្ឋាភិបាលត្រូវការទុនសរុបជិត ១២ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគចំនួន៦១៧

2024-03-18
190
0
សង្ខេប:រដ្ឋាភិបាល ពិភាក្សាពីកម្មវិធីវិនិយោគរយៈពេលបីឆ្នាំខាងមុខ ដែលមានគម្រោងសរុបចំនួន៦១៧គម្រោង និងត្រូវការទុនសរុបជិត ១២ ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាល ពិភាក្សាពីកម្មវិធីវិនិយោគរយៈពេលបីឆ្នាំខាងមុខ ដែលមានគម្រោងសរុបចំនួន ៦១៧ គម្រោង និងត្រូវការទុនសរុបជិត ១២ ពាន់លានដុល្លារអាមេរិក។

Kh.jpg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំនេះក៏បានពិភាក្សានិងឆ្លងរបៀបវារៈ 《សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧》។ កម្មវិធីនេះ ជាឧបករណ៍ផ្នែកគោលនយោបាយមួយសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤- ២០២៨ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងអាទិភាព ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨។ 

fn-2024-03-15-02-54-06-0.jpg

កម្មវិធីវិនិយោគនេះបានរៀបចំឡើងដោយមានការសម្របសម្រួលនិងដឹកនាំដោយក្រសួងផែនការ និងមានការចូលរួមផ្តល់ធាតុចូលពីគ្រប់ក្រសួង ស្ថាប័ន។ 

កម្មវិធីវិនិយោគនេះ មានគម្រោងសរុបចំនួន ៦១៧ គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន ១៧៣ គម្រោង និងគម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ មានចំនួន ៤៤៤ គម្រោង។ ក្នុងចំណោមគម្រោងសរុប ៦១៧ មាន ១៧៣ គម្រោងកំពុងដំណើរការ ដោយត្រូវការទុនចំនួន ៤ ៦៧៨ លានដុល្លារអាមេរិក និង ៤៤៤ គម្រោងទៀត ជាគម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយត្រូវការទុនចំនួន ៧ ០១៤លានដុល្លារអាមេរិក។

fn-2024-03-15-02-54-07-6.jpg

គួរជម្រាបថា នៅឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រា ៦,៤%។

បើធៀបនឹងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២៣-២០២៥គម្រោងវិនិយោគសាធារណៈមានតិចជាងមុនចំនួន ៤៦ គម្រោង ប៉ុន្តែទុនវិនិយោគសរុបនឹងកើនឡើង ២ ៥៧១ លានដុល្លារអាមេរិក ឬស្មើនិង ២៨% ។

ក្នុងចំណោមគម្រោងវិនិយោគសាធារណៈ ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ វិស័យហេដ្ឋារចនាសម្ព័ន្ធមាន ៣៧,៤% វិស័យសេដ្ឋកិច្ចមាន ៤៣,៦% វិស័យសេវាកម្មមាន ៥,៦% និងវិស័យសង្គមកិច្ច ១៣,៤% ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)