ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុនចិនបញ្ជាក់សិក្សាចប់សព្វគ្រប់ពីផ្លូវ២ខ្សែនៅកម្ពុជា ខណៈរង់ចាំតែការទម្លាក់ថវិកាដើម្បីសាងសង់

ក្រុមហ៊ុនចិនបញ្ជាក់សិក្សាចប់សព្វគ្រប់ពីផ្លូវ២ខ្សែនៅកម្ពុជា ខណៈរង់ចាំតែការទម្លាក់ថវិកាដើម្បីសាងសង់

2024-03-30
225
0
សង្ខេប:ក្រុមហ៊ុន China Communication Contruction Corporation (CCCC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road And Bridge បានសិក្សាចប់សព្វគ្រប់គម្រោងសាងសង់ផ្លូវ ២ ខ្សែនៅក្នុងប្រទេសកម្ពុជារួមរាល់ហើយ ខណៈរង់ចាំតែថវិកាសម្រាប់ការសាងសង់ប៉ុណ្ណោះ។

ក្រុមហ៊ុន China Communication Contruction Corporation (CCCC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road And Bridge  បានសិក្សាចប់សព្វគ្រប់គម្រោងសាងសង់ផ្លូវជាតិចំនួន ២ ខ្សែនៅក្នុងប្រទេសកម្ពុជារួចរាល់ហើយ ខណៈក្រុមហ៊ុននៅតែរង់ចាំថវិកាសម្រាប់ការសាងសង់ប៉ុណ្ណោះ។ 

នេះបើតាមការបញ្ជាក់ពីលោក ឈិន ចុង (Chen Zhong) អនុប្រធានក្រុមហ៊ុនខាងលើ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ។

Kh.jpg

ថ្លែងនៅក្នុងជំនួបខាងលើលោកអនុប្រធានក្រុមហ៊ុន បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង និងកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរេញប្រវែងប្រមាណជា ២០ គីឡូម៉ែត្រ ដែលផ្លូវនេះខូចធ្វើមិនចេះជាប់ទេ ហើយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។

ក្នុងន័យនេះលោកអនុប្រធានក្រុមហ៊ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជម្រុញរដ្ឋាភិបាលចិនទម្លាក់ថវិកាដើម្បីក្រុមហ៊ុនយកទៅសាងសង់ ដោយសារក្រុមហ៊ុនរបស់លោកបានជួយថែរក្សាផ្លូវនោះរយៈពេល ២ ឆ្នាំមកហើយ។

2024-03-28-16-50-16-1 (1).jpg

សូមជម្រាបថា ក្រុមហ៊ុន CCCC ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge  ដែលជាក្រុមហ៊ុនបានសិក្សាសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជាដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត និងសិក្សាគម្រោងព្រៃជីកហ្វូណនតេជោ។

ក្នុងជំនួបនេះ លោក ឈិន ចុង បានជម្រាបសម្តេចតេជោពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។

លោក ឈិន ចុង បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា លោកបានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តមួយនេះ ហើយលោកនឹងប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណនតេជោ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

2024-03-28-16-50-17-4.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)