ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋចេញប្រកាសកំណត់វិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

រដ្ឋចេញប្រកាសកំណត់វិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

2024-04-01
195
0
សង្ខេប:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់ ក្នុងនោះរួមមានការកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យចំនួន ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់ ក្នុងនោះរួមមានការកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យចំនួន ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ នេះបើតាមប្រកាសលេខ ១៦៩ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

Kh.jpg

ប្រកាសខាងលើនេះ បានឱ្យដឹងថា ថ្លៃឈ្នួលនៃទ្រព្យ គឺសំដៅដល់ប្រាក់ឈ្នួលដុលដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។

ក្នុងនោះដែរ ប្រកាសនេះ នឹងកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យរួមមាន៖

● អគារ និងសំណង់ផ្សេងៗ ដូចជា ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា

● យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម

● ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ

● លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ

● ដីធ្លីដែលគ្មានសំណង់។

1706763649715476.jpg

ទន្ទឹមនឹងនេះ មូលដ្ឋានគិតពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏ត្រូវបានកំណត់ផងដែរ ដោយផ្អែកលើមូលដ្ឋានចំនួន ០២ ដូចខាងក្រោម៖

១. ថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។

២. ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។

ដោយឡែក ពន្ធលើថ្លៃអចលនទ្រព្យ ក៏ត្រូវបានលើកលែងផងដែរចំពោះការជួលអចលនទ្រព្យរបស់រដ្ឋ របស់ស្ថានទូត អង្គការអន្តរជាតិ ការជួលរបស់អង្គការ ឬសមាគមដែលមិនរកប្រាក់ចំណេញ និងថ្លៃឈ្នួលពីការជួលអចលនទ្រព្យដែលតម្លៃសរុបប្រចាំខែក្រោម ៥០ម៉ឺនរៀល។

1706758703121688.jpeg

ក្រៅពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញប្រកាសកំណត់អត្រាពន្ធ-អាករ និងលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យ ០៨ផ្សេងទៀតសំខាន់ៗ ដែលរួមមាន៖

១. អាករសម្រាប់បំភ្លឺសាធារណៈ ដែលត្រូវបានកំណត់តាមអត្រា ៥% ចំពោះផលិតជាប់អាកររួមមាន សុរា មេរ័យ និងថ្នាំជក់

២. អាករលើការស្នាក់នៅ ដែលកំណត់តាមអត្រា ២% នៃថ្លៃស្នាក់នៅ ដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀតទៅតាមប្រភេទ និងទីកន្លែងផ្តល់សេវាស្នាក់នៅ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូជាដើម

៣. ពន្ធលើប្រតិបត្តិការប្រេងកាត ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអាត្រា ៣០% នៃប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធ

៤. ពន្ធលើប្រតិបត្តិការធនធានរ៉ែ ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអាត្រា ៣០% នៃប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធ

៥. ពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលកំណត់អត្រាពន្ធតាមទំហំ ប្រភេទ និងលក្ខខណ្ឌរបស់ផ្ទាំងផ្សព្វផ្សាយទាំងនោះ

៦. ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម ដែលត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វផងដែរ។

៧. ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

៨. ការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ លើគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដែលរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)