ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុន Royal Group កំពុង​​បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ១ ទៀតលើផ្ទៃដី ១២០ ហិកតាក្នុងខេត្តកណ្តាល

ក្រុមហ៊ុន Royal Group កំពុង​​បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ១ ទៀតលើផ្ទៃដី ១២០ ហិកតាក្នុងខេត្តកណ្តាល

2024-04-02
236
0
សង្ខេប:ក្រុមហ៊ុន រ៉ូយាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ ហិកតា ក្នុងខេត្តកណ្តាល។

ក្រុមហ៊ុន រ៉ូយាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ ហិកតា ក្នុងខេត្តកណ្តាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ Royal Group Phnom Penh SEZ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

Kh.jpg

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា និងតភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ) ដោយស្ពានថ្មីមួយឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលក្រុមហ៊ុនបានសាងសង់រួចតាំងពីឆ្នាំ ២០២២។

ក្រុមហ៊ុនបានចាប់ដំណើរការចាក់ដីបំពេញទីតាំង ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំនេះដែរ។ ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ ១០០ ហិកតាត្រូវបានកក់ទុករួចទៅហើយ ដោយក្រុមហ៊ុនមួយដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ នៅពេលដំណើរការផលិតពេញលេញ ក្រុមហ៊ុននេះនឹងបង្កើតឱកាសការងារប្រមាណ ២ ម៉ឺននាក់បន្ថែមទៀតដល់ប្រជាជនខ្មែរ។

434108962_941196254679295_6485823845998435576_n.jpg

គួរជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលបច្ចុប្បន្នជាតំបន់ឧស្សាហកម្មចម្រុះនាំមុខគេនៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្នតំបន់ឧស្សាហកម្មនេះមានក្រុមហ៊ុនជាច្រើនកំពុងដំណើរការរួមមាន៖ ក្រុមហ៊ុនកម្មន្ដសាលចំនួន ៨៥ ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្ដសាលចំនួន ២៩ ក្រុមហ៊ុន ខណៈបានផ្ដល់ឱកាសការងារជូនដល់ប្រជាជនខ្មែរជាង ៤៣,០០០នាក់។

នេះជាសញ្ញានៃការកើនឡើងនូវតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈរយៈពេល ២ខែដំបូងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២៦៤វលានដុល្លារ កើន៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយរំពឹងទុកថា នឹងបំបែកកំណត់ត្រាជាថ្មីម្តងទៀតនូវទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២ ពាន់លានដុល្លារនៅឆ្នាំនេះ។

434357637_941196258012628_6561275223574642087_n.jpg

434275260_941196368012617_1639343055073070619_n.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)