ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រាជរដ្ឋាភិបាលកំពុងរៀបខេត្តជាប់សមុទ្រទាំង៤ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

រាជរដ្ឋាភិបាលកំពុងរៀបខេត្តជាប់សមុទ្រទាំង៤ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

2024-04-05
182
0
សង្ខេប:ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាល កម្ពុជាកំណត់យកជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ នេះបើតាមព័ត៌មានចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាល កម្ពុជាកំណត់យកជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ នេះបើតាមព័ត៌មានចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

Kh.jpg

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.) បានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១ ខែមេសា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន ២៧ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួន។ 

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបន្ស៊ីគ្នាជាមួយសក្តានុពលនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ 

សូមជម្រោបថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានទទួលការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រីកវិសាលភាពផែនការមេនេះ ទៅជា «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្របីទៀត រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួន ឱ្យមានភាពប្រទាក់ក្រឡា បំពេញឱ្យគ្នាទៅវិញទៅមក និងប្រកបដោយបរិយាបន្ន។

2024-04-03-11-43-53-4.jpg

បណ្ឌិត ផាន់ ផល្លា បានថ្លែងថា កិច្ចប្រជុំ ក.ប.ស.ផ. លើកទី៧នេះ មានគោលបំណងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើសេចក្ដីព្រាងរបាយការណ៍ផែនការមេ អភិវឌ្ឍផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា និងជាពិសេសផ្ដោតលើខ្លឹមសារកម្រិតម៉ាក្រូ ដូចជា ចក្ខុវិស័យ ទិសដៅ មុខងារ និងវិស័យអាទិភាពរបស់ខេត្តនីមួយៗ ដែលតម្រូវឱ្យ មានការឯកភាពជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

លោកបណ្ឌិតបានបន្ថែមទៀតថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជាទៅជា របៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា គឺជាយុទ្ធសាស្ត្រជាតិ ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈសសរស្តម្ភចំនួន០៦គឺ ឧស្សាហកម្ម, ធនធានមនុស្សនិងបច្ចេកវិទ្យា, ដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធ, អេកូឡូស៊ី, និងសេវាសាធារណៈ ។

2024-04-03-11-43-47-0.jpg

ជារួម, សេចក្ដីព្រាងរបាយការណ៍ នៃ«ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ផ្តោតលើ ទិសដៅ, យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិ, និងមានភាពប្រទាក់ក្រឡា ទៅនឹងផែនការអភិវឌ្ឍ តាមវិស័យ ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, និន្នាការសកល, ការអភិវឌ្ឍឧស្សាហកម្ម, ទីផ្សារកំលាំងពលកម្ម, គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ប្រព័ន្ធសេវាសាធារណៈ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍និងជីវចម្រុះ, ការរស់នៅនិងសុខមាលភាព, ការរចនាទីក្រុង, ការគ្រប់គ្រងការប្រើប្រាស់ដី, ការគ្រប់គ្រងខ្សែក្រវាត់បៃតង, និងក្របខ័ណ្ឌស្ថាប័នដើម្បីអនុវត្ត។ ការអភិវឌ្ឍវិស័យទាំងអស់នេះ នឹងក្លាយជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំនាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ដើម្បីឈានទៅសម្រេចបានជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

2024-04-03-11-43-52-1.jpg

2024-04-03-11-43-53-2.jpg

ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ ។ 

ទន្ទឹមនឹងនេះ ក្រុមការងារលេខាធិការដ្ឋាន ក.ប.ស.ផ. នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណនេះ ក្នុងគោលបំណង ដាក់ជូនគណៈកម្មការអន្តរក្រសួងសម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។

អង្គប្រជុំទាំងមូលបានបង្ហាញនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារ បច្ចេកទេសអន្តរក្រសួង និងក្រុមការងាររបស់វិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។ បន្ថែមពីនេះ អង្គប្រជុំក៏សង្ឃឹមថា ផែនការមេនេះ នឹងជួយគាំទ្រការអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រទាំងបួន ក៏ដូចជាការអភិវឌ្ឍប្រទេសកម្ពុជា ជារួមផងដែរ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)