ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋមន្ត្រីក្រសួងសាធារណការ បង្ហើបពីគម្រោងផ្លូវដែកល្បឿនលឿន៤ខ្សែដែលត្រូវសាងសង់នាពេលអនាគត

រដ្ឋមន្ត្រីក្រសួងសាធារណការ បង្ហើបពីគម្រោងផ្លូវដែកល្បឿនលឿន៤ខ្សែដែលត្រូវសាងសង់នាពេលអនាគត

2024-04-09
290
0
សង្ខេប:ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានចេញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី “ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក”

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានចេញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី “ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក” 

Kh.jpg

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង នៅចំណុចផ្លូវទៅច្រកល្អៀង ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវដែកទាំងពីរខ្សែ គឺខ្សែភ្នំពេញ-ព្រះសីហនុ និងខ្សែភ្នំពេញ-ប៉ោយប៉ែត មានផ្លូវឆ្លងកាត់សរុប ៩៧៥ កន្លែង។ ក្នុងនោះ ផ្លូវឆ្លងកាត់ ៥២៥ កន្លែងជាផ្លូវសាធារណៈ ហើយផ្លូវឆ្លងកាត់ ៤៥០ កន្លែងជាផ្លូវឯកជន។

បើតាមឯកឧត្តម ប៉េង ពោធិ៍នា ជាវិធានការបន្ទាន់ពង្រឹងសុវត្ថិភាពចរាចរណ៍តាមផ្លូវរថភ្លើងនេះ ក្រសួងនិងក្រុមហ៊ុន បានដាក់ចេញវិធានការចំនួន ៣ រួមមាន៖ ១) បង្កើនការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវដែក, ២) បំពាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានឆ្ងាយ ដើម្បីអ្នកបើកបរបានដឹងជាមុនបង្កើនស្មារតីប្រុងប្រយ័ត្ន និងទី៣) បង្កើនការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋ។

a42515c8-751b-4c65-b3c8-e51a6219c8c5.jpeg

ក្រៅពីបង្ហាញវិធានការពង្រឹងសុវត្ថិភាពចរាចរណ៍តាមផ្លូវរថភ្លើងហើយនោះ ក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅកម្ពុជា ដែលក្រសួងបានគិតគូរនិងកំណត់ផែនការអភិវឌ្ឍន៍ផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា បានអោយដឹងថា ផ្លូវដែកល្បឿនលឿនចំនួន ៤ ខ្សែកំពុងស្ថិតនៅក្នុងគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់ការសាងសង់នៅពេលខាងមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ដ្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់រយៈពេលវែងពីឆ្នាំ ២០២៨ ទៅដល់ ២០៣៣ គម្រោងទី១ គឺការកសាងឡើងវិញនូវផ្លូវដែក ភ្នំពេញ-ខេត្ដព្រះសីហនុទៅជាផ្លូវដែកល្បឿនលឿន។ ដូចគ្នានឹងផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន គម្រោងទី៣ គឺការកសាងផ្លូវដែកល្បឿនល្បឿនពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម គម្រោងទី៤ គឺការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយប៉ែត»។

26a5f08c-d7de-4503-94c0-4ed3d364c1c2.jpeg

ឯកឧត្ដមបានគូសបញ្ជាក់ផងដែរថា នៅក្នុងគោលដៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យផ្លូវដែកគឺមាន ៨ គម្រោងធំៗ ក្នុងនោះគម្រោង ៣ រួមមាន៖ គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងផ្លូវរថភ្លើងតភ្ជាប់ភ្នំពេញទៅព្រលានយន្ដហោះអន្ដរជាតិតេជោ និងគម្រោងព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរទៅក្រុងសៀមរាប ស្ថិតក្នុងរយៈពេលមធ្យម ២០២៣ ទៅ ២០២៦។ ហើយគម្រោង ៥ រួមមាន គម្រោងផ្លូវរថភ្លើងល្បឿនលឿនទាំង ៤ ខាងលើ និងផ្លូវភ្លើងក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍រយៈពេលវែង ២០២៨ ទៅ ២០៣៣៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)