ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រសួងរៀបចំដែនដីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

ក្រសួងរៀបចំដែនដីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

2024-04-11
253
0
សង្ខេប:កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈ តាមប្រព័ន្ធឌីថល ដែលអាចឱ្យប្រជាពលរដ្ឋធ្វើការស្នើសុំសេវាពីក្រសួងបានគ្រប់ទីកន្លែង និងមានភាពងាយស្រួលជាងមុន។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សេវាសាធារណៈតាមប្រព័ន្ធឌីថល ដែលអាចឱ្យប្រជាពលរដ្ឋធ្វើការស្នើសុំសេវាពីក្រសួងបានគ្រប់ទីកន្លែង និងមានភាពងាយស្រួលជាងមុន។ ដោយកម្មវិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

Kh.jpg

ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនេះ គឺក្នុងទិសដៅបង្កើនគុណភាព និងពង្រីកវិសាលភាពសេវាសាធារណៈឲ្យកាន់តែរហ័ស ប្រសិទ្ធភាព និងតម្លាភាព គឺផ្អែកលើមូលដ្ឋានទិន្នន័យ និងការធ្វើបរិវត្ដកម្មឌីជីថល។ ដោយក្នុងនោះក្រសួងបានកសាងនូវប្រព័ន្ធឌីជីថលសំខាន់ៗដូចខាងក្រោម៖

● ការស្នើសុំសេវាសាធារណៈអនឡាញ ដែលជាមធ្យោបាយថ្មីមួយ ក្នុងការផ្ដល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធអនឡាញ ធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព មានភាពងាយស្រួល ចំណេញពេលវេលា។

● ចរន្ដការរដ្ឋបាលក្រសួងតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានមុខងារសម្រួលដល់ចរន្ដការឯកសារផ្ទៃក្នុងរបស់ក្រសួង។

● កសាងបណ្ណាល័យឯកសារគតិយុត្ដអេឡិចត្រូនិក មានលក្ខណៈវ័យឆ្លាត ងាយស្រួលស្វែងរកឯកសារគតិយុត្ដតាមទម្រង់ HTML

● ការចុះបញ្ជីដីធ្លីតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាសុវត្ថិភាពក្នុងការគ្រប់គ្រងទិន្នន័យ ជាពិសេសការរៀបចំប្រព័ន្ធទិន្នន័យឱ្យមានលក្ខណៈប្រមូលផ្ដុំ។

● រៀបចំថ្នាល “មជ្ឈមណ្ឌលប្រជាជន” (People Center) ដែលជាថ្នាលប្រមូលផ្ដុំទិន្នន័យគ្រប់ប្រភេទសម្រាប់ផ្ដល់សេវាដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងជាថ្នាលដែលអនុញ្ញាតឱ្យក្រសួងស្ថាប័នបញ្ចូលព័ត៌មានគោលក្នុងវិស័យរបស់ខ្លួន ដើម្បីក្លាយជាផែនទីជាតិរួមមួយសម្រាប់ប្រើប្រាស់ក្នុងការសិក្សាវិភាគ និងរៀបចំផែនការអភិវឌ្ឍឲ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។

559fb04e-df8e-4d76-9ca6-b7fd72df9287.jpeg

ជារួម ការងារផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងទិន្នន័យ ជាអាទិភាពគោលនយោបាយក្រសួង គឺមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការផ្តល់សេវាសាធារណៈ ដោយធានាបានទាំងគុណភាព វិសាលភាព និងកាត់បន្ថយពេលវេលា។ ការណ៍នេះ នឹងជម្រុញឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គទាំងអស់រួមមាន ស្ថាប័នសាធារណៈ វិស័យឯកជន ជាពិសេសអ្នកប្រើប្រាស់សេវាសាធារណៈ ដែលកាន់តែទុកចិត្តមកលើការផ្តល់សេវា ពោលគឺកសាងបានភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល របស់រាជរដ្ឋាភិបាល ស្របតាមទិសដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ អ្នកប្រើប្រាស់អាចស្នើសុំសេវាទាំងនេះ នៅលើវេបសាយរបស់ក្រសួង www.mlmupc.gov.kh ដោយមិនចាំបាច់មកដាក់ពាក្យផ្ទាល់នៅការិយាល័យច្រកចេញ-ចូលតែ១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់ក៏អាចស្នើសុំសេវាទាំងនេះ នៅលើ APP Camdigikey និងថ្នាល CamDX របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ដែលធានាបាននូវសុវត្ថិភាពនៃការប្រើប្រាស់ និងភាពលឿនរហ័សនៃការបំពេញទិន្នន័យបុគ្គល និងក្រុមហ៊ុន។

c2f9a990-f21d-4dd9-a5ea-c6cf3f9eca6e.jpeg

លើសពីនេះទៅទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងសហការជាមួយក្រសួងមហាផ្ទៃ លើការរៀបចំសេវាសាធារណៈដែលបានធ្វើប្រតិភូកម្មទៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស) រាជធានី-ខេត្តទាំង២៥ ជាសេវាអនឡាញជាបណ្តើរៗ ក្នុងនោះមន្ទីរនៅរាជធានីភ្នំពេញកំពុងរៀបចំបានមួយជំហានរួចហើយ។

ចំពោះដំណើរការនៃការស្នើសុំសេវាអនឡាញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានដូចខាងក្រោម៖

ដំណាក់កាលទី១៖ ម្ចាស់សំណើ បំពេញបែបបទអនឡាញ

ដំណាក់កាលទី២៖ ច្រកចេញចូលតែ១ ត្រួតពិនិត្យទទួលសំណើ

ដំណាក់កាលទី៣៖ បញ្ជូនទៅអគ្គនាយកដ្ឋានជំនាញចុះត្រួតពិនិត្យ

ដំណាក់កាលទី៤៖ បញ្ជូនទៅថ្នាក់ដឹកនាំត្រួតពិនិត្យ និងសម្រេចចុងក្រោយ៕

c09171cb-5355-4690-a4c7-63d02f80d9bf.jpeg

a2c30427-3c93-4209-acdc-a6d85dcdfa30.jpeg

f8b50733-f5f1-4405-b8e7-9f5483cb454a.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)