ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > មកដឹងពីប្រវត្តិរឿងរ៉ាវ ​ទំនៀមទម្លាប់ និង​ការ​រៀបចំនៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

មកដឹងពីប្រវត្តិរឿងរ៉ាវ ​ទំនៀមទម្លាប់ និង​ការ​រៀបចំនៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

2024-04-12
468
0
សង្ខេប:ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ត្រូវបានគេស្គាល់ថាជា "បុណ្យសង្រ្កាន្ត" គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយ និងត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ត្រូវបានគេស្គាល់ថាជា "បុណ្យសង្រ្កាន្ត" គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយ និងត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ 

Khmer New Year (1).png

ជាធម្មតា បុណ្យចូលឆ្នាំខ្មែរត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឬថ្ងៃទី១៤ និង១៧ ខែមេសា ជារៀងរាល់ឆ្នាំ ហើយគ្រប់ក្រសួង ស្ថាប័ន សាលារៀន និងរោងចក្រនានាទូទាំងប្រទេស និងមានការអនុញ្ញាតអោយឈប់សម្រាកទាំងអស់គ្នា។


អំពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរ

3ea032bf79e8c116b05f4698d5a8e044-2-768x448.jpg

មានរឿងតំណាលមួយថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។ 

news/2024-04-12/1712910422383561.jpg

នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះសូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទុង្សទេវី ជាកូនច្បង ។ ព្រះនាង ទុង្សទេវី ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា «ភគវតីសភាសាលា» ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។

3-5.jpeg

គួរបញ្ជាក់ថា ឆ្នាំនេះសង្ក្រាន្តជាថ្ងៃសៅរ៍ ទេពធីតាព្រះនាម «មហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។


ពិធី ៣ ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ

ថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះថាជាថ្ងៃ «មហាសង្រ្កាន្ត» នៅថ្ងៃនោះ ប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា នឺងរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។  

បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន តាមម៉ោងដែលទេវតាយាងចុះមក ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន ដើម្បីសុំប្រសិទ្ធិពរជ័យ សិរីសួស្ដី ទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។ 

សែនចូលឆ្នាំខ្មែរ.jpg


ថ្ងៃទី២ ជាថ្ងៃ «ថ្វារៈវ៍នបត» ប្រជាជនខ្មែរនាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណីផងដែរ នៅតាមវត្ដអារាម និងតាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។ 

KNY4_large.jpg

KNY6_large.jpg


ថ្ងៃទី៣ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា «វារៈឡើងស័ក» ឬថ្ងៃឆ្លង។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ។2019-04-12-08-15-47-2.jpg

2019-04-12-08-15-47-1.jpg


បុណ្យសង្ក្រាន្តឆ្នាំនេះប្រារព្ធធ្វើតាមរាជធានី-ខេត្តណាខ្លះ?


១. ភ្ណំពេញ (វត្តភ្នំ)

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថានឹងរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨៖០០ព្រឹក ដល់ម៉ោង២០៖០០យប់។

នៅក្នុងសង្ក្រាន្តនេះ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

Songkran Wat Phnom.jpg

Songkran Wat Phnom 2.jpg

Songkran Wat Phnom 3.jpg(ប្រភពរូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ)


ក្រៅពីពិធីបុណ្យសង្ក្រាន្តដែលរៀបចំឡើងដោយរដ្ឋាភិបាល ក៏មានសហគ្រាសឯកជនតូចធំជាច្រើនទៀត  ប្រព្រិត្តិពិធីសង្ក្រាន្ត និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ដូចជាខណ្ឌមានជ័យមាននៅទីតាំងផ្សារ រាត្រី វិថីអាហារ 60M ផ្សារទំនើប អ៊ីអន មានជ័យ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។


២. ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប  សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ “សៀមរាបសង្ក្រាន្ត” រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូនហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី ។ល។

Songkran Siem Reap.jpg

Songkran Siem Reap 1.jpg

គួរជម្រាបថា ព្រឹត្តិការណ៍“អង្គរសង្រ្កាន្ត” ដែលត្រូវបានរៀបចំឡើងរយះពេល១០ឆ្នាំកន្លងមក ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣ គឺមិនត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ២០២៤នេះឡើយ ដោយរដ្ឋបាលបានជំនួសមកវិញនូវ “សៀមរាបសង្ក្រាន្ត”។


៣. ខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

SangKran Battambang.jpg

ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤« នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

SangKran Battambang 1.jpg

សង្ក្រាន្តនេះក៏នឹងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អ ផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានា របស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេនយក្ស ណែមយក្ស និងនៅពេលរាត្រីមានការប្រគំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។


៤. ខេត្តកំពត

រដ្ឋបាលខេត្តកំពតបានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ការបាញ់ទឹករាំកម្សាន្ត (រង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូនទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និងរមណីយដ្ឋាននានាក្នុងខេត្តផងដែរ។

SangKran Kampot.jpg


៥. កំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំ “កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤” រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗនៅភូមិសំនៀងឯកនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ការលេងកម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹកនៅខាងមុខវេទិកាអ៊ុទូក និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណ វិមានឯករាជ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រីដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌល កីឡាខេត្ត និងការប្រគុំតន្ត្រី។ ជាមួយគ្នានេះ នៅតាមវត្តអារាមនានាក៏មានការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ។

Kampong Speu SangKran.jpgKampong Speu SangKran1.jpgKampong Speu SangKran2.jpg

ទន្ទឹមនេះ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបានរៀបចំពិធី “ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤” ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាលីគោលឿននៅ ក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។

27435f4e-1.jpg


៦. ខេត្តព្រៃវែង

រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

Songkran Prey Veng.jpg

Songkran Prey Veng 1.jpg

ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័ណ៌បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេង កំសាន្តតំបន់ត្រជាក់ចិត្ត (នៅសួនច្បារសម្តេច ជា ស៊ីម) និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ រួមមាន៖ ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ អុកចត្រង្គ...(នៅសួនច្បារសម្តេចក្រឡាហោម ស ខេង) ដើម្បីបង្កបរិយាកាសសប្បាយរីករាយ។


៧. ខេត្តព្រះសីហនុ

សម្រាប់ខេត្តព្រះសីហនុឆ្នាំនេះ នឹងរៀបចំសង្ក្រាន្តធំៗចំនួន ៣ ទីតាំង និងតាមគោលដៅទេសចរណ៍ចំនួន ៣ទីតាំងបន្ថែមទៀត ក្នុងការរៀបចំឲ្យព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះមានភាពអធិកអធម្មបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្ត។ 

1a5ded801381e651c5fd08fecd6a5962.jpg

681e4d507a1576bae01a02720ddbb699.jpg

ក្នុងនោះទីតាំងទី១គឺនៅទីលានតេជោ (តំបន់ពយតាមូង) ស្ថិតនៅក្នុងសង្កាត់លេខ៤ ទី ២នៅឆ្នេរពយជំទាវម៉ៅ (ជិតដើមឈើចាំស្នេហ៍) ក្នុងស្រុកព្រៃនប់ ទី៣នៅតំបន់ទេសចរណ៍ បេ អហ៍ឡៃ និង៣ទីតាំងទៀតរួមមានកន្លែង ខ្មែរធ្វើបាន តំបន់រង្វង់មូលព្រះថោងនាងនាគ និងនៅឆ្នេរអូរត្រេះ ហើយនៅគ្រប់ទីតាំងទាំងអស់ សុទ្ធតែមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គុញ ចោលឈូង ទាញព្រាត់ លាក់កន្សែង វាយក្អម ឡើងសសរខ្លាញ់និងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរជាដើម។ល។

434653369_735002878750525_1537734945605058858_n.jpg


ក្រៅពីរាជធានី-ខេត្តខាងលើ នៅតាមតំបន់ផ្សេងទៀតដូចជា ខេត្តកែប ខេត្តកោះកុង ខេត្តតាកែវ ខេត្តពោធិសាត់ ខេត្តកណ្តាលជាដើម ក៏សុទ្ធតែមានរៀបចំកម្មពិធីផ្សេងៗទាក់ទងនិងបុណ្យសង្ក្រាន្តផងដែរ។


កម្ពុជាគ្រោងស្នើដាក់សង្រា្កន្ដទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអោយដឹងថា រាជរដ្ឋាភិបាល កំពុងត្រៀមស្នើដាក់សម្បត្តិវប្បធម៌ខ្មែរ៧ទៀត ក្នុងនោះមាន៖ គុកទួលស្លែង, បន្ទាយឆ្មារ, អង្គរបុរីភ្នំដារ, ភ្នំព្រះរាជទ្រព្យ, ប្រាសាទកំពង់ស្វាយ, ប្រាសាទបេងមាលា និងភ្នំគូលែន ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

បន្ថែមពីនោះទៀត រាជរដ្ឋាភិបាល ក៏ត្រៀមចុះបញ្ជីថែមទៀតនូវក្រមា, អាពាហ៍ពិពាហ៍ខ្មែរ និងសង្រា្កន្ដ ដើម្បីឲ្យពិភពលោកបានស្គាល់។

4de2513d.png

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា សម្ដេចបានឲ្យក្រសួងវប្បធម៌ និងវិចិត្រ ត្រៀមរៀបចំឯកសារ ដើម្បីដាក់ពាក្យ «សង្ក្រាន្ត» ចុះបញ្ជីបេតិកភណ្ឌអរូបិយ ឲ្យបានរួចរាល់ នៅឆ្នាំក្រោយ ដើម្បីអាចចូលនៅក្នុងឆ្នាំ២០២៦ កុំមានមន្ទឹលសង្ស័យតទៅទៀត។


吴哥宋干.jpg


ពិធីបុណ្យចូលឆ្នាំខ្មែរ មិនត្រឹមតែជាថ្ងៃឈប់សំរាកបុណ្យជាតិនៅក្នុងរបស់កម្ពុជាប៉ុណ្ណោះទេ ថែទាំងជាពិធីរំលឹកវប្បធម៌ដ៏មានអត្ថន័យនៅក្នុងប្រទេសកម្ពុជាផងដែរ។ 

ពិធីបុណ្យនេះ បញ្ជាក់ពីភាពទាក់ទាញ និងសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលផ្តល់នូវតំណភ្ជាប់ដ៏មានតម្លៃទៅកាន់អតីតកាល និងនាំមកនូវសន្តិភាព និងវិបុលភាពទៅអនាគត៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)