ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > មកដឹងអំពីសំណង់សំខាន់ៗ ដែលនឹងត្រូវសាងសង់នៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ

មកដឹងអំពីសំណង់សំខាន់ៗ ដែលនឹងត្រូវសាងសង់នៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ

2024-04-27
231
0
សង្ខេប:គម្រោងផ្លូវនាវាចរណ៍ (ព្រែកជីកហ្វូណនតេជោ) ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យដំណើរការ ដោយធ្វើការស្ដារ និងជីកផ្លូវទឹកទន្លេបាសាក់តតភ្ជាប់ទៅសមុទ្រខេត្ដកែប មានចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រ ដែលក្នុងនោះតម្រូវឲ្យជីកផ្លូវថ្មី ដើម្បីតភ្ជាប់ពីព្រែកតាកែវ ទន្លេមេគង្គ តភ្ជាប់ទៅព្រែកតាហ៊ីង ទន្លេបាសាក់ ទៅសមុទ្រខេត្ដកែប។

គម្រោងផ្លូវនាវាចរណ៍ (ព្រែកជីកហ្វូណនតេជោ) ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យដំណើរការ ដោយធ្វើការស្ដារ និងជីកផ្លូវទឹកទន្លេបាសាក់តភ្ជាប់ទៅសមុទ្រខេត្ដកែប មានចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រ ដែលក្នុងនោះតម្រូវឲ្យជីកផ្លូវថ្មី ដើម្បីតភ្ជាប់ពីព្រែកតាកែវ ទន្លេមេគង្គ តភ្ជាប់ទៅព្រែកតាហ៊ីង ទន្លេបាសាក់ ទៅសមុទ្រខេត្ដកែប។

Kh.jpg

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងនេះត្រូវសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺ៖ ស្រុកកំពង់ត្រាច ស្រុកអង្គរជ័យ ស្រុកអង្គរបុរី និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែនេះ។

គម្រោងនេះក៏មានផែនការសាងសង់ផ្លូវមេចំនួន ២ នៅអមសងខាងផ្លូវទឹកនេះដែរ និងត្រូវសាងសង់ស្ពានមួយចំនួនតាមបណ្ដោយផ្លូវទឹកនេះពីស្រុកកៀនស្វាយ រហូតដល់សមុទ្រខេត្ដកែប។

7d39434a-30c0-458e-b62c-9c17fb7919a2.jpeg

សម្រាប់គម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដនេះដែរ គឺត្រូវបានទទួលសិទ្ធិវិយោគ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់ BOT (សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ)។ តាមការបង្ហើបឲ្យដឹងពីឯកឧត្ដម ប៉េង ពោធិ៍នា កាលពីអំឡុងខែមករា កន្លងទៅបានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកកាលពីពេលថ្មីៗនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងខាងអាចនឹងរំពឹងបើកការដ្ឋាននៅអំឡុងខែមិថុនា ឬខែកក្កដា ខាងមុខនេះតែម្ដង។

នៅថ្ងៃទី ២០ ខែមីនានេះដែរ ឯកឧត្ដម ប៉េង ពោធិ៍នា ក៏បានជួបជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation - CRBC) ដឹកនាំដោយ លោក កាវ ស៊ីន (Mr. Gao Xin) នាយករងគ្រប់គ្រងទូទៅការិយាល័យក្រុមហ៊ុនប្រចាំនៅកម្ពុជា ដើម្បីជម្រុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”៕

b8847aeb-c8fb-47b6-9ebc-91d6f83e8f08.jpeg

85573b86-cc30-4836-95ac-9120526a9a89.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)