ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង»បើកការដ្ឋានជាផ្លូវការហើយ

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង»បើកការដ្ឋានជាផ្លូវការហើយ

2025-03-12
138
0
សង្ខេប:គម្រោងសាងសង់ រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង» នៅថ្ងៃទី ១១ មីនា ឆ្នាំ២០២៥នេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងសាងសង់ រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរព្រែកត្រែង» នៅថ្ងៃទី ១១ មីនា ឆ្នាំ២០២៥នេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

Kh.jpg

គម្រោងនេះ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្រោងចំណាយថវិកាអស់ប្រមាណពី២ ទៅ៣លានដុល្លារអាម៉េរិក ដើម្បីបម្រើដល់ផ្នែកទេសចរណ៍ និងការវិនិយោគ។ 

1-3.jpg

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” នេះ នឹងមានការរៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់ សំរាប់សាធារណជន និងទេសចរ, រៀបចំតំបន់សុវត្ថិភាពសំរាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រ, មានសួនច្បារសាធារណៈ ដាំដើមឈើបៃតង និងកន្លែងពិកនិកកម្សាន្តនៅលើដីចំណីឆ្នេរសមុទ្រ សំរាប់សាធារណជន និងទេសចរជាដើម។

image_67d0085b66e4e.jpg

មិនតែប៉ុណ្ណោះ ក្នុងគម្រោងអភិវឌ្ឍនេះ ក៏នឹងមានការរៀបចំផ្លូវថ្មើរជើង ដោយមានផ្លូវសំរាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ, កន្លែងអង្គុយលម្ហែ កន្លែងលេងកីឡា, មានម្ហូបដែលមានស្តង់ដាអន្តរជាតិ សំរាប់សាធារណជន និងទេសចរ, រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសំរាប់ជនមានពិការភាពផងដែរ។

ដោយឡែកសំរាប់កញ្ចុះចាស់ៗដែលមានស្រាប់ នឹងធ្វើការជួសជុលកែលម្អជាថ្មី សំរាប់សាធារណជន និងទេសចរ, រៀបចំតម្លើងឆត្រប្រក់ស្បូវ, ចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប។

image_12.jpg

ទន្ទឹមគ្នានេះ ក៏មានជាការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងមានការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាម ដែលស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

image_10.jpg

image_13.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)