កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះបើតាមការបញ្ជាក់ឱ្យដឹងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ចូលរួមចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងស្ថិតនៅទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំ បំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា កំពង់ផែនេះ បានបើកដំណើរការសាកល្បង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ជិត១០លានដុល្លារ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ និងបានបន្តអភិវឌ្ឍន៍បន្ថែមមករហូតដល់ចុងឆ្នាំ២០២៤។
ក្រសួងសាធារណការ បានចាត់ទុកថា កំពង់ផែទេសចរណ៍អន្តរជាតិដែលត្រូវបានសាងសង់នៅលើផ្ទៃដី និងផ្ទៃទឹកសរុប ប្រមាណ ៤ហិកតានេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រសំខាន់ ក្នុងការដឹកជញ្ជូនទេសចរ ទៅកាន់បណ្ដាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក។ កម្ពុជា ក៏នឹងអាចទទួលទេសចរអន្តរជាតិកាន់តែច្រើនដែរ ជាពិសេសទេសចរពីប្រទេសវៀតណាម និងប្រទេសថៃ តាមរយៈកំពង់ផែមួយនេះដែរ។ ទន្ទឹមនឹងនេះ កំពង់ផែនេះ ក៏នឹងជួយជំរុញបន្ថែមលើការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានា ក្នុងខេត្តកំពត,រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា៕
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)