ថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានចេញប្រកាសមួយស្តីពី "កម្រៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មអចលនវត្ថុ”។
ដូចនេះហើយ សំរាប់លោកអ្នកដែលជាម្ចាស់ផ្ទះ រឺម្ចាស់អចលនទ្រព្យ ដែលមានបំណងចង់ជួល លក់ រឺ វាយតម្លៃអចលនវត្ថុរបស់ខ្លួន គួរតែមកមើលអត្ថបទនេះ អោយដឹងពីស្តង់ដារថ្លៃសេវា និងកម្រៃជើងសា ដែលត្រូវបង់ទៅអោយខាងភ្នាក់ងារអចលនទ្រព្យ ជៀសវាងកុំអោយមានការភ័នច្រឡំ រឺឈ្លោះប្រកែកគ្នាណាមួយនៅថ្ងៃក្រោយ។
ចំណុចសំខាន់ៗដែលគួរដឹង
✅ ក្រុមហ៊ុន ត្រូវបង្ហាញតារាងកម្រៃសេវា ឬកម្រៃជើងសាវិជ្ជាជីវៈ ដោយពន្យល់ឱ្យបានច្បាស់លាស់អំពីរូបមន្តនៃការគណនាកម្រៃសេវា ឬកម្រៃជើងសាវិជ្ជាជីវៈនៃប្រភេទសេវាកម្មនីមួយៗ មុនពេលផ្តល់សេវាកម្មជូនអតិថិជន។ក្នុងករណីការបំពេញសេវាកម្មរបស់ខ្លួនតម្រូវឱ្យមានចំណាយផ្សេងៗទៀតកើតឡើងបន្ថែម នោះក្រុមហ៊ុនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ និងទទួលបានការយល់ព្រមជាមុនពីអតិថិជន។
✅ ក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នឹងត្រូវទទួលរងកាផាកពិន័យយ៉ាងខ្ពស់ ៥.០០០.០០០ (ប្រាំ លាន) រៀល ក្នុង ១ (មួយ) ករណី។
✅ ប្រសិនបើលោកអ្នកជួបប្រទះនឹងក្រុមហ៊ុនណាដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈត្រឹមត្រូវ សុំធ្វើការរាយការណ៍ទៅកាន់ភ្នាក់ងារ ន.អ.ប អោយបានជាបន្ទាន់។
មូលដ្ឋានកំណត់កម្រៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ
* សម្រាប់ក្រុមហ៊ុនវាយតម្លៃ
ចំណាំ៖ ការធ្វើបច្ចុប្បន្នកម្មនៃការវាយតម្លៃលើទ្រព្យដដែល សំដៅដល់ការធ្វើបច្ចុប្បន្នកម្មលើការវាយតម្លៃ ដោយក្រុមហ៊ុនវាយតម្លៃតែមួយលើទ្រព្យដែលជាកម្មវត្ថុនៃការវាយតម្លៃម្តងហើយក្នុងរយៈពេលតិចជាង ឬស្មើ ១ (មួយ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការវាយតម្លៃចុងក្រោយ។
ឧទាហរណ៍៖
“ក” ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណវាយតម្លៃពី ន.អ.ប.
“ខ” ជាអតិថិជន បានស្នើឱ្យក្រុមហ៊ុន “ក” ធ្វើការវាយតម្លៃអចលនវត្ថុរបស់ខ្លួន
សំនួរ៖ ដោយអនុលោមតាមតារាងកម្រៃសេវាវិជ្ជាជីវៈសម្រាប់ការវាយតម្លៃដែលបានកំណត់ដោយ ន.អ.ប. តើក្រុមហ៊ុន “ក” ត្រូវទទួលបានកម្រៃសេវាវិជ្ជាជីវៈពីអតិថិជន “ខ” ចំនួនប៉ុន្មាន ប្រសិនបើអចលនវត្ថុនោះមានតម្លៃ ៥០០.០០០ ដុល្លារ?
ចម្លើយ៖
១. សម្រាប់តម្លៃអចលនវត្ថុ ១០០.០០០ ដុល្លារ ដំបូង
១០០.០០០ ដុល្លារ x ០.១៧% ១៧០ ដុល្លារ
២. សម្រាប់តម្លៃអចលនវត្ថុ ៤០០.០០០ ដុល្លារ បន្ទាប់
៤០០.០០០ ដុល្លារ x ០.១០% = ៤០០ ដុល្លារ
សរុប = ៥៧០ ដុល្លារ
មូលដ្ឋានកំណត់កម្រៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ
* សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
ឧទាហរណ៍៖
“ក” ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុពី ន.អ.ប.
“ខ” ជាអតិថិជន បានស្នើឱ្យក្រុមហ៊ុន “ក” ជួយស្វែករកអតិថិជនដើម្បីជួលផ្ទះរបស់ខ្លួន និងយល់ព្រមបង់កម្រៃជើងសាវិជ្ជាជីវៈជូនក្រុមហ៊ុន “ក” តាមតារាងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការជួលអចលនវត្ថុដែលបានកំណត់ដោយ ន.អ.ប.។
សំនួរ៖ តើក្រុមហ៊ុន “ក” ត្រូវទទួលបានថ្លៃសេវាវិជ្ជាជីវៈពីអតិថិជន “ខ” ចំនួនប៉ុន្មាន ប្រសិនបើផ្ទះនោះត្រូវបានជួលក្នុងតម្លៃ ៥០០ ដុល្លារ ក្នុង ១ ខែ និងរយៈពេលនៃការជួល ០៣ ឆ្នាំ?
ចម្លើយ៖
កម្រៃជើងសាវិជ្ជាជីវៈ - ប្រាក់ឈ្នួល ០១ខែ + [(២៥% x ប្រាក់ឈ្នួល/០១ខែ) x ២ឆ្នាំ]
= ៥០០ ដុល្លារ + [(២៥% x ៥០០ដុល្លារ) x ២ ឆ្នាំ]
= ៥០០ ដុល្លារ + (១២៥ ដុល្លារ x ២ ឆ្នាំ)
= ៥០០ ដុល្លារ +២៥០ ដុល្លារ
= ៧៥០ ដុល្លារ
ទណ្ឌកម្ម
ក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ អាចនឹងទទួលទណ្ឌកម្មរដ្ឋបាលនូវវិធានការណាមួយដូចខាងក្រោម៖
* ជូនដំណឹង ឬព្រមានជាលាយលក្ខណ៍អក្សរ
* ហាមឃាត់ការធ្វើប្រតិបត្តិការ ឬរឹតត្បិតសកម្មភាពមួយចំនួន
* ព្យួរអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈបណ្តោះអាសន្ន
* ដកហូតអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ឬបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរ
* ផ្សព្វផ្សាយជាសាធារណៈនូវអំពើបំពាននឹងបទប្បញ្ញត្តិនៃប្រកាសនេះ
* ចាត់វិធានការផ្សេងៗទៀតទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
* កាផាកពិន័យពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំ លាន) រៀល ក្នុង ១ (មួយ) ករណី។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យ ត្រូវគុណទ្វេដង។
បញ្ជីឈ្មោះក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណផ្តល់សេវាកម្មអចលនវត្ថុពី ន.អ.ប.
គេហទំព័រ→ https://rpr.gov.kh/operator/63aa9b4be9675c63ced0411c/list
លេខទូរស័ព្ទទំនាក់ទំនង៖ +855-16333146
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)