ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មកដល់ម៉ោងនេះ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាក់ផងដែលថា ខេត្តព្រះសីហនុ ជាខេត្តនាំមុខនៃកំពង់ផែទឹកជ្រៅខណៈកម្ពុជាបានកំណត់ជា គោលដៅផែអាទិភាពធំ។
សម្តេចបានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩ ខាងមុខនេះ។
សម្តេចបានឱ្យដឹងទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ នៅកំពង់ទឹកជ្រៅ ក្នុងចំណោមប្រទេសកម្ពុជា ពិតណាស់ កម្ពុជា មានកំពង់ផែខេត្តកំពត កំពង់ផែកោះកុង និងផែផ្សេងៗទៀត។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ ធ្លាប់បានប្រាប់ហើយថា អត់ប្រកួតបានជាមួយកំពង់ផែព្រះសីហនុទេ ហើយប្រទេសរបស់យើង ក៏ត្រូវកំណត់គោលដៅផែអាទិភាពធំ ខេត្តផ្សេងទៀតក៏យើងត្រូវអភិវឌ្ឍដែរ នៅកោះកុង នៅកំពត។ ប៉ុន្ដែសម្រាប់កត្តានុពល និងការវិនិយោគ យើងដូចគ្រោងពីនេះទៅដល់ ឆ្នាំ២០២៩ នូវជំហានទី៣ យើងគ្រោងវិនិយោគជិត ១ពាន់លានដុល្លារបន្ថែមទៀត»។
សម្តេចបវរធិបតី បន្ដថា ឥឡូវនេះជំហានទី១ មានការពង្រីក ពង្រឹង ខេត្តព្រះសីហនុ។ សម្ដេច រំលឹកថា កាលពីឆ្នាំទៅ សម្ដេច អញ្ជើញសម្ពោធកំពង់ផែនៅខេត្តព្រះសីហនុ ដោយចាយថវិកាជាង ២០០លានដុល្លារ ដោយឥណទានសហការជាមួយជប៉ុន ដូច្នេះ នៅសល់ពីរដំណាក់កាលទៀតជា ៦០០លានដុល្លារ រាជរដ្ឋាភិបាល មានការវិនិយោគធំណាស់ ទៅលើកំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែជាផែអន្ដរជាតិនោះទេ តែរៀបចំតំបន់ ភស្ដុភារកម្ម ដើម្បីបម្រើវិស័យដឹកជញ្ជូន។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ៕
1
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)