សារព័ត៌មានដ៏ល្បីល្បាញរបស់ឥណ្ឌា NDTV បានវាយតម្លៃខ្ពស់ចំពោះឆ្នេរសមុទ្រចំនួន៧ ក្នុងតំបន់អាស៊ាន ដែលភ្ញៀវទេសចរណ៍អន្តរជាតិគួរទៅទស្សនា និងសក្ដិសមក្នុងការដាក់បញ្ចូលទៅក្នុងបញ្ជីឬផែនការដំណើរកំសាន្ត។
ក្នុងចំណោមឆ្នេរសមុទ្រទាំង៧នោះ សារព័ត៌មានឥណ្ឌា NDTV ក៏បានដាក់បញ្ចូលឆ្នេរកោះរ៉ុង របស់ប្រទេសកម្ពុជាផងដែរ។
NDTV បានសរសេរថា ឆ្នេរកោះរ៉ុងជាឆ្នេរសមុទ្រដ៏ស្អាតបំផុតមួយនៅតំបន់អាស៊ាន។ ឆ្នេរខ្សាច់កោះរ៉ុងមានពណ៌សក្បុស ទឹកថ្លាឆ្វង់ ហើយនៅពេលយប់ បាតុភូតរស្មីសុខុមប្រាណបានធ្វើឱ្យឆ្នេរសមុទ្រមានសភាពភ្លឺស្រស់ស្អាតដូចឈុតឆាកក្នុងភាពយន្តបែបវិទ្យាសាស្ត្រ។
NDTV បានបន្ថែមថា “មិនថា លោកអ្នកមានបំណងមកកំសាន្តលើឆ្នេរខ្សាច់ក្នុងបរិយាកាសស្ងប់ស្ងាត់ ឬរៀបចំពិធីជប់លៀងក្រោមពន្លឺផ្កាយនោះទេ កោះរ៉ុងមានអ្វីៗពិសេសជាច្រើនសម្រាប់អ្នករាល់គ្នា ដូចជា ឆ្នេរខ្សាច់ ព្រមទាំងតុល្យភាពរវាងភាពស្ងប់ស្ងាត់ និងទិដ្ឋភាពពេលរាត្រី។
ចំណែក ឆ្នេរ Railay នៅកោះKrabi របស់ប្រទេសថៃ ត្រូវបានសារព័ត៌មានខាងលើបានចាត់ទុកថា ជាគោលដៅសម្រាប់ដំណើរកំសាន្តបែបផ្សងព្រេង ព្រោះភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរតាមមធ្យោបាយផ្សេងបាន ក្រៅពីទូកនោះទេ។
ជាមួយគ្នានេះ ឆ្នេរ Long Beach នៅកោះ Phu Quoc ក្នុងប្រទសវៀតណាម លាតសន្ធឹងជាង២០គីឡូម៉ែត្រ ដែលគ្របដណ្តប់ដោយខ្សាច់ពណ៌មាស បរិយាកាសស្ងប់ស្ងាត់ និងមានទឹកថ្លាឆ្វង់។ ឆ្នេរមួយនេះមានដើមត្នោតដុះតម្រង់ជួរនៅតាមមាត់ច្រាំង និងមានកន្លែងសម្រាប់សម្រាកលំហែកាយ។
ឆ្នេរសមុទ្រចំនួន៤ ផ្សេងទៀតដែលជាប់ឈ្មោះក្នុងបញ្ជីរបស់សារព័ត៌មាន NDTV រួមមាន ឆ្នេរ White Beach និងឆ្នេរ Nacpan Beach ក្នុងប្រទេសហ្វីលីពីន ឆ្នេរ Pink Beach ក្នុងប្រទេសឥណ្ឌូនេសុី និងឆ្នេរ Ngapali Beach ក្នុងប្រទេសមីយ៉ាន់ម៉ា៕
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)