ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋគ្រោងកែលំអរផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ

រដ្ឋគ្រោងកែលំអរផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ

2025-04-02
147
0
សង្ខេប:ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

មន្រ្តីជានខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុសល បានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

Kh.jpg

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) លោកប្រធាននាយកដ្ឋានផ្លូវថ្នល់ និងមន្ត្រីពាក់ព័ន្ធផងដែរ។

photo_2025-04-01_06-41-06-1068x712.jpg

ក្នុងកិច្ចប្រជុំនេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានរាយការណ៍នូវផែនការសកម្មភាព ដែលត្រូវត្រៀមអនុវត្តន៍នៅពេលខាងមុខ ដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា និងស្នើសុំនូវធាតុចូលបន្ថែម ដើម្បីឱ្យការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងខាងលើប្រព្រឹត្តដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព ឆ្លើយតបនឹងស្ថានភាព ការប្រែប្រួលនិងតម្រូវការជាក់ស្តែង លើទីតាំងដែលបានកំណត់។

photo_2025-04-01_06-41-02.jpg

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម តូច ចាន់កុសល បានផ្តល់នូវអនុសាសន៍ជាគន្លឹះ និងវឌ្ឍនភាពនៃគម្រោងពាក់ព័ន្ធនានា សម្រាប់ជាធាតុចូលដល់អង្គប្រជុំ ជាពិសេសឯកឧត្តមបានណែនាំដល់ក្រុមការងារសិក្សា ត្រូវគិតគូរឱ្យបានច្បាស់លាស់ ពីអំពីការប្រែប្រួលធាតុអាកាស (Climate Change) ការសិក្សាអំពីហេតុប៉ះពាល់លើបរិស្ថាននិងសង្គម និងការផលប៉ះពាល់នានា ដល់ប្រជាពលរដ្ឋដែលអាចនឹងរងគ្រោះដោយគម្រោង។

បន្ថែមពីនេះកិច្ចប្រជុំ ក៏បានលើកឡើងបន្ថែមអំពីការអនុវត្តស្តង់ដារបច្ចេកទេសថ្មីរបស់ក្រសួង ដែលទើបបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ក្រុមការងារ យកធ្វើជាមូលដ្ឋានបច្ចេកទេស ដើម្បីអនុវត្តការងារស្របតាមបទបញ្ញត្តិដែលក្រសួងបានធ្វើទំនើបកម្ម៕

photo_2025-04-01_06-40-58.jpg

photo_2025-04-01_06-40-46.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)