យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានសម្រេចបានជាង ២,៧៥១ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ០,៣៥% ពីចំនួន ២,៧៦១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានអោយដឹងថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានមានចំនួនស្មើនិង ២៨,៧% នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុប។ ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ានមានចំនួន ៩៧០ លានដុល្លារអាមេរិក ធ្លាក់ចុះ៨,៨៧%។ ចំណែកឯការនាំចូលពីបណ្តាប្រទេសក្នុងតំបន់អាស៊ានមកកម្ពុជាវិញ មានចំនួន ១,៧៧ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានឱ្យដឹងទៀតថា កម្ពុជាបាននាំចេញកសិផល សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជា៖ ចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ។ល។
បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៩,៥៨៦ ពាន់លានដុល្លារអាមេរិក កើនឡើង១៥,៤៧% ធៀបនឹងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ ៤,៥៩៩ពាន់លានដុល្លារអាមេរិក កើនឡើង១៤,២៥%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ៤,៩៨៧ពាន់លានដុល្លារ កើនឡើង១៦,៦២។
របាយការណ៍បង្ហាញបន្ថែមថា ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកRCEP សម្រេចបានដល់ ៦,១១៩ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ១១,២% ពីចំនួន ៥,៥០២ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)