ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង៨ផ្សេងទៀត ក្រៅពីប្រទេសចិន

កម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង៨ផ្សេងទៀត ក្រៅពីប្រទេសចិន

2020-07-30
1868
0
សង្ខេប:កម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង៨ផ្សេងទៀតក្រៅពីប្រទេសចិនដើម្បីពង្រឹងទំហំពាណិជ្ជកម្ម និងបង្កើនការនាំចេញ ។

/public/uploads/us/image/20200730/1596074791365707.jpeg

កម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង៨ផ្សេងទៀតក្រៅពីប្រទេសចិនដើម្បីពង្រឹងទំហំពាណិជ្ជកម្ម និងបង្កើនការនាំចេញ ។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជាមិនមែនគ្រាន់តែមានមហិច្ឆតា ចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិនប៉ុណ្ណោះទេ តែប្រទេសកម្ពុជាកំពុង និងបើកកិច្ចចរចារជាមួយប្រទេសទាំង៨ទៀត រួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូស្រ្តាលី ញូវហ្សាលែន អាមេរិក កាណាដា និងអង់គ្លេស ។ ដោយឡែក ប្រទេសជប៉ុន អាមេរិក និងអង់គ្លេសគឺជាប្រទេសមានទីផ្សារនិងមានសក្តានុពលធំ ដែលកម្ពុជាសំឡឹងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ។

ឯកឧត្តមបន្តថា កម្ពុជាកំពុងព្យាយាមបញ្ចប់ការចរចាជាមួយនឹងកូរ៉េខាងត្បូង ក្នុងក្របខ័ណ្ឌបច្ចេកទេសនៅចុងឆ្នាំ២០២០នេះ ហើយគ្រោងនឹងឈានដល់ការចុះកិច្ចព្រមព្រៀងនៅដើមឆ្នាំ២០២១ បើគ្មានអ្វីប្រែប្រួលនោះទេ ។

ឯកឧត្តមបន្ថែមថា ការចរចាកិច្ចព្រៀមពាណិជ្ជកម្មសេរីនេះ ដោយសារតែរាជរដ្ឋាភិបាលមើលឃើញពីផលប្រយោជន៍រៀងៗខ្លួន។ យើងនាំទៅចេញទៅគេ ដើម្បីទទួលបានផលចំណេញ ហើយគេមកវិនិយោគឬនាំចូលមកកាន់កម្ពុជាយើងវិញ ក៏មានផលចំណេញ ពោលគឺបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក នៅក្នុងចំណុចខ្វះខាតណាមួយ។

ឯកឧត្តមបានមានប្រសាសន៍ថា"តាមពិតមហិច្ឆតារបស់យើងមិនមែនតែចិនទេ គឺជប៉ុន កូរ៉េខាងត្បូងគេហៅថាសាធារណរដ្ឋកូរ៉េនេះ ឥណ្ឌា។ យើងក៏ចង់ធ្វើជាមួយ អូស្រ្តាលី ញូវហ្សាលែនទៀត។ ប៉ុន្តែយើងសិក្សាសិនក្នុងការធ្វើជាមួយអាមេរិក កាណាដាទៀត បន្ទាប់ធ្វើជាមួយអង់គ្លេសទៀត។ប្រសិនបើអង់គ្លេសបែកចេញពីអឺរ៉ុប យើងនាំចេញទៅអង់គ្លេស២៥ភាគរយនៃការនាំចេញទៅអឺរ៉ុបអញ្ចឹងមិនមែនតូចទេព្រោះផ្សារអង់គ្លេសធំណាស់" ។ 

លោកបានបន្តថា" ប៉ុន្តែកូរ៉េ យើងបានប្រកាសរួចហើយក្នុងខែនេះ ថាបើឲ្យក្រុមការងារធ្វើការចរចា ហើយក្នុងកម្មវិធីនោះយើងនឹងចរចាឲ្យចប់ ផ្នែកសំខាន់ៗក្នុងឆ្នាំនេះ ហើយយើងនឹងអាចពិនិត្យបច្ចេកទេសថែមថយថែមទៀត។នៅដើមឆ្នាំ២០២១ប្រហែលជាយើងត្រូវធ្វើរួចជាស្ថាពរហើយ អាចពិនិត្យចុះហត្ថលេខា បើសិនសភាពការណ៍វានៅប្រក្រតីអញ្ចឹង ព្រោះរដ្ឋាភិបាលទាំងសងខាងកំពុងមើលឃើញផលប្រយោជន៍ដូចគ្នា" ។

ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវាម្ម ដោយសេរីមិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នានិងគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា។ 

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានអះអាងថា ការចរចាបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺមិនងាយស្រួលឡើយ ពីព្រោះត្រូវជជែកលើបញ្ហាជាច្រើន ហើយត្រូវបានប្រើប្រាស់ពេលវេលាយូរទៀត។

សូមបញ្ជាក់ថា កាលពីថ្មីៗរាជរដ្ឋាភិបាលកម្ពុជា ចិនបានចុះព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រទេសកម្ពុជា ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅកាន់ប្រទេស ចិន ដោយមិនប្រកាន់ម្ចាស់ផលិតផល តូចឬធំ ដែលមានដូចជាផលិតផលកសិកម្ម និងផលិតផលសម្រេចផ្សេងៗជាច្រើនមុខទៀតទៅទីផ្សារចិន ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថា ការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០ភាគរយ ហើយកំណើនវិនិយោគពីបរទេសផ្សេងៗទៀតក៏នឹងកើនឡើងខ្លាំងផងដែរ ៕AKP

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)