ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > លក្ខណៈ និងអត្ថប្រយោជន៍ពិសេសៗនៃទីក្រុងរណបសំខាន់ៗទាំង ៧ របស់រាជធានីភ្នំពេញ

លក្ខណៈ និងអត្ថប្រយោជន៍ពិសេសៗនៃទីក្រុងរណបសំខាន់ៗទាំង ៧ របស់រាជធានីភ្នំពេញ

2023-06-10
1038
0
សង្ខេប:នាពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញបានដាក់ចេញនូវទីក្រុងរណបចំនួន ៧ ដោយជោគជ័យ ហើយទីក្រុងទាំងនេះក៏ទទួលបានដំណឹងល្អនាពេលថ្មីៗនេះផងដែរ។ ថ្ងៃនេះ ក្រុមហ៊ុន Compass Real Estate នឹងពិភាក្សាអំពីស្ថានភាពចុងក្រោយ និងការអភិវឌ្ឍនាពេលអនាគតរបស់ទីក្រុងរណបទាំង ៧ ក្នុងរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ ជារាជធានីនៃប្រទេសកម្ពុជា កំពុងឈានមុខគេក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេស ខណៈបរិបទនៃការសាងសង់ទីក្រុងកាន់តែច្បាស់លាស់ ចំនួនប្រជាជនរស់នៅទីក្រុងកាន់តែកើនឡើង សំណង់ហេដ្ឋារចនាសម្ព័ន្ធបន្តជួសជុល និងកែលម្អ តំបន់ទីក្រុងរបស់រាជធានីភ្នំពេញកំពុងពង្រីកយ៉ាងឆាប់រហ័ស រីឯទីក្រុងរណបក៏នៅតែបន្តអភិវឌ្ឍ… ដោយនឹងជួយសម្រាលបន្ទុកនៃចំនួនប្រជាជនរស់នៅ និងសម្ពាធដែលបណ្ដាលមកពីការស្ទះចរាចរណ៍នៅក្នុងទីក្រុង និងជម្រុញការអភិវឌ្ឍរួមនៃតំបន់ខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញ។

នាពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញបានដាក់ចេញនូវទីក្រុងរណបចំនួន ៧ ដោយជោគជ័យ ហើយទីក្រុងទាំងនេះក៏ទទួលបានដំណឹងល្អនាពេលថ្មីៗនេះផងដែរ។ ថ្ងៃនេះ ក្រុមហ៊ុន Compass Real Estate នឹងពិភាក្សាអំពីស្ថានភាពចុងក្រោយ និងការអភិវឌ្ឍនាពេលអនាគតរបស់ទីក្រុងរណបទាំង ៧ ក្នុងរាជធានីភ្នំពេញ

 

Ⅰ. ទីក្រុងរណបកោះពេជ្រ

ទីក្រុងកោះពេជ្រ គឺជាទីក្រុងរណបដែលត្រូវបានអភិវឌ្ឍដោយបានជោគជ័យដំបូងគេនៅក្នុងរាជធានីភ្នំពេញ។ ទីក្រុងនេះត្រូវបានអភិវឌ្ឍ និងផ្លាស់ប្តូរមុខមាត់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្នុងឆ្នាំ ២០០៦។ បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការអភិវឌ្ឍ ទីក្រុងកោះពេជ្របានក្លាយទៅជាតំបន់ដែលមានអចលនវត្ថុលំដាប់ខ្ពស់នាំមុខគេរបស់រាជធានីភ្នំពេញ។ 

钻石岛

ទីក្រុងកោះពេជ្រ ស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ គ្របដណ្តប់លើផ្ទៃដីសរុប ១០០ ហិចតា និងជាប់នឹងតំបន់បឹងកេងកងដ៏រុងរឿងបំផុតក្នុងរាជធានីភ្នំពេញ ព្រមទាំងវិមានឯករាជ្យ ណាហ្គាវើលដ៍ ផ្សារទំនើបអ៉ីអន ១ សណ្ឋាគារសូហ្វីតែល និងទីតាំងល្បីៗផ្សេងទៀត ស្របពេលជាមួយគ្នានេះ ទីក្រុងកោះពេជ្រប្រមូលផ្តុំទៅដោយកន្លែងល្បីៗ រួមមាន ស្ថានទូតកូរ៉េ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ មហោស្រពកោះពេជ្រ សាលរៀបអាពាហ៍ពិពាហ៍ សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) សាលាអន្តរជាតិបារាំងភ្នំពេញ (EFI) ជាដើម និងអគារការិយាល័យលំដាប់ A ជាច្រើន សណ្ឋាគារលំដាប់ខ្ពស់ សួនកម្សាន្ត និងក្លឹប ដែលមានទីតាំងនៅទីនេះ។ ដោយផ្អែកលើទីតាំងសំខាន់តែមួយគត់របស់កោះពេជ្រ លក្ខណៈពិសេសនៃការរស់នៅ អាជីវកម្ម និងការិយាល័យ និងការធ្វើផែនការថ្នាក់តំបន់ប្រកបដោយវិទ្យាសាស្ត្រ និងភាពជឿនលឿន បុគ្គលនិងក្រុមហ៊ុនល្បីជាច្រើនបានបង្កើតទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីនេះ រួមជាមួយនឹងសហគមន៍លំនៅដ្ឋាន និងវីឡាលំដាប់ខ្ពស់ជាច្រើនដោយប្រមូលផ្តុំបុគ្គលដែលមានទ្រព្យសម្បត្តិធូរធារមួយចំនួនធំ ហើយក៏ជាកន្លែងដ៏ពេញនិយមបំផុតមួយសម្រាប់មកទស្សនាក្នុងរាជធានីភ្នំពេញផងដែរ។

E23A24BD-D313-4b36-A961-0D0D040D090F.png

ជាមួយពេលវេលាកន្លងផុតទៅ ការអភិវឌ្ឍរបស់ទីក្រុងកោះពេជ្រកាន់តែមានភាពល្អឥតខ្ចោះ ហើយថ្មីៗនេះមានដំណឹងល្អគឺ៖ ស្ពានខ្សែកាបតភ្ជាប់ពីតំបន់កោះនរា ទៅទីក្រុងកោះពេជ្រ សាងសង់បាន ៩០% ហើយ គ្រោងនឹងបញ្ចប់ដោយ ចុងឆ្នាំ ២០២៣ ហើយរំពឹងថានឹងបើកឱ្យដំណើរការមុនកាលកំណត់។ នៅពេលនោះ នេះនឹងមិនត្រឹមតែជួយសម្រាលស្ថានការណ៍ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការតភ្ជាប់ទីក្រុងរណបទាំងពីរ ដើម្បីសម្របសម្រួលនិងជម្រុញការអភិវឌ្ឍក្នុងតំបន់។

07C19FEC-3705-43e7-B987-0B7D03961828.png444D2E11-5F2A-4968-9C1E-55B73F837499.png

លើសពីនេះ ក្រុមហ៊ុន OCIC ក៏បានប្រកាសជាផ្លូវការថា ទីក្រុងកោះពេជ្រនឹងបង្កើតសហគមន៍ទំនើបប្រកបដោយភាពច្នៃប្រឌិត - គឺអគារ Connexion ដែលមានទំហំ ៤៥,០០០ ម៉ែត្រការ៉េ ដែលនឹងមានការិយាល័យ សាលវប្បធម៌ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ហាងលក់អាហារ និងភេសជ្ជៈ កន្លែងទិញឥវ៉ាន់ បន្ទប់សណ្ឋាគារ ផ្សារទំនើប គ្រឿងបរិក្ខារសម្រាប់កុមារ និងកីឡា។ បន្ទាប់ពីសាងសង់រួច កន្លែងបរិក្ខារនីមួយៗរបស់ទីក្រុងកោះពេជ្រនឹងកាន់តែពេញលេញ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរឡើង។

EF91AE6B-3906-4bd2-AA6C-7F02D1900DD0.png

 

Ⅱ. ទីក្រុងរណបកោះនរា

តំបន់កោះនរា នឹងគ្រោងតភ្ជាប់ទៅតំបន់កោះពេជ្រ តាមរយៈស្ពានឆ្លងទន្លេ។ តំបន់នេះក៏ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC និងបង្កើតឡើងដោយការបំពេញទន្លេដើម្បីបង្កើតជាកោះមួយ។ បច្ចុប្បន្ន គម្រោងចាក់ខ្សាច់ និងសាងសង់ទីក្រុងរណបកោះនរា ជិតរួចរាល់ហើយ ហើយត្រូវបានគេស្គាល់ថាជា «ទីក្រុងកោះពេជ្រទីពីរ» ក្នុងវិស័យអចលនទ្រព្យ។

D54FF500-B059-47cd-9991-40A6CDBB094A.png

1EA0B355-27F5-43cd-B63F-9EDC4AFB0441.png

ទីក្រុងរណបកោះនរា ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានផ្ទៃដីទំហំ ១២៥ ហិកតា។ ដំណាក់កាលដំបូងនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមនៅខែមករាឆ្នាំ ២០២០។ ក្នុងផែនការរបស់ទីក្រុងរណបកោះនរា រួមមានកន្លែងពាណិជ្ជកម្ម កន្លែងកម្សាន្ត ហាងលក់ទំនិញដ៏ប្រណីត លំនៅឋាន សាលារៀន ធនាគារ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ។ល។  និងតំបន់លំនៅឋានលំដាប់ខ្ពស់ ដែលអាចផ្ទុកមនុស្សបានចំនួន ៥០,០០០ នាក់។

82C16CB9-A07B-4a54-BEA2-F5F78BC0433C.png

រូបភាពផែនការនៃគម្រោងទីក្រុងរណបកោះនរា

ទីក្រុងរណបកោះនរា ស្ថិតនៅក្នុងទីតាំងដ៏កម្រនៃកណ្តាលទីក្រុង ហើយបានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រទេសសិង្ហបុរី AKRAM Development ទិញដីជាង ៣.៥ ហិកតា ដើម្បីសាងសង់គម្រោងអចលនទ្រព្យលំដាប់ខ្ពស់មួយទៀតផង។

 

Ⅲ. ទីក្រុងរណបជ្រោយចង្វារ

ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅភាគឦសាននៃរាជធានីភ្នំពេញ ត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប។ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ ២០១១ ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង ៣០០ ហិកតា។ ដោយរួមបញ្ចូលទាំងកន្លែងបរិក្ខារផ្សេងៗដូចជា រោងចក្រថាមពល មជ្ឈមណ្ឌលផ្សារទំនើប មជ្ឈមណ្ឌលតាំងពិពណ៌ កន្លែងកីឡា ផ្លូវប្រវែង ៣០ គីឡូម៉ែត្រ អគាររដ្ឋាភិបាល សាលារៀន និងក្លឹប ហើយការសាងសង់កន្លែងទាំងនេះជាមូលដ្ឋានត្រូវបានបំពេញរួចរាល់នាពេលបច្ចុប្បន្ន។

6E94D543-42C0-4711-BC88-D5EE9FF1CA03.png

F27B56DC-88EF-4992-AB96-38D7ADB5D64A.png

ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងរណបជ្រោយចង្វារ បានបង្ហាញពីរូបភាពដ៏ល្អឥតខ្ចោះនៅពេលដែលព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗត្រូវបានប្រារព្ធឡើងនៅទីនេះ ដូចជាកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ និង ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ក្នុងឆ្នាំ ២០២៣។

ចាប់ពីដើមឆ្នាំនេះមក ទីក្រុងរណបជ្រោយចង្វារ ក៏ទទួលបានដំណឹងល្អជាច្រើនផងដែរ៖

កាលពីខែមេសា ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាបត្រូវបានបើកសាកល្បងឱ្យធ្វើចរាចរ ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងរណបជ្រោយចង្វារត្រូវបានកែលម្អ ហើយជាមួយនឹងការបន្ថែមស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយមានស្ពានចំនួន ៣ តភ្ជាប់ពីទីក្រុងរណបជ្រោយចង្វា និងរាជធានីភ្នំពេញរួចជាស្រេច ដែលធ្វើឲ្យតំបន់ទាំងពីរមើលទៅកាន់តែខិតជិតគ្នា។

5ADFA213-608C-42bc-B07A-B42D7A77DA79.png

កាលពីខែមេសា ផ្សារទំនើបថៃរបស់ក្រុមហ៊ុន BIG C Group និង ក្រុមហ៊ុនOCIC បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសាងសង់ផ្សារទំនើបដំបូងគេនៅក្នុងទីក្រុងរណប រណបជ្រោយចង្វារ។

F3B80CD9-FA01-4a3d-9A5E-3C36D4D863FB.png

ក្នុងខែមិថុនា យោងតាមសារព័ត៌មានក្នុងស្រុក គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីផ្សាររាត្រីភ្នំពេញ-ជ្រោយចង្វារ-អរិយក្សត្រ អាចនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២៤។ បន្ទាប់ពីបញ្ចប់ការសាងសង់ ការធ្វើចរាចរណ៍នៅក្នុងទីក្រុងរណបជ្រោយចង្វារនឹងកាន់តែមានភាពងាយស្រួល។ 

 

Ⅳ. ទីក្រុងរណប លី យ៉ុងផាត់

ទីក្រុងរណប លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន LYP Group ដែលមានផ្ទៃដីប្រហែល ១,០០០ ហិកតា រួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ អគារពាណិជ្ជកម្ម ទីលានវាយកូនហ្គោល Garden City Golf Club, សួនសត្វ ភ្នំពេញ សាហ្វារី, សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក -ល- ដែលកំពុងបើកដំណើរការ។

E50FF6F2-8AE6-4c62-83B0-6E8D27BCC715.png

នាពេលបច្ចុប្បន្ន ទីក្រុងរណប លីយ៉ុងផាត់ បានបង្កើតជាតំបន់លំនៅឋាន ដែលរួមបញ្ចូលគ្នានូវវប្បធម៌ កីឡា ការកម្សាន្ត ការលំហែ និងសហគមន៍បុរីលំដាប់ខ្ពស់ ហើយជាកន្លែងដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងចម្ងាយដ៏ខ្លី ក្នុងរាជធានីភ្នំពេញ និងទៅតំបន់ជុំវិញ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលទើបតែបានបញ្ចប់ដោយជោគជ័យនោះ ក៏ត្រូវបានប្រារព្ធឡើងនៅទីនេះផងដែរ ដែលបានក្លាយជាទីគួរឲ្យផ្ដោតសំខាន់នៃប្រទេសក្នុងអាស៊ីអាគ្នេយ៍។

លើសពីនេះ ផ្សារទំនើប ម៉ាក្រូ ៣ ដែលបានបើកដំណើរការនៅចុងឆ្នាំ ២០២២ ក៏មានទីតាំងនៅទីក្រុងរណបនេះផងដែរ ហើយធ្វើឲ្យកាន់តែភាពងាយស្រួលក្នុងការរស់នៅក្នុងតំបន់នេះ។

3C65C4EB-FEC7-42e8-A877-688CD88ECD9B.png

0C919D2E-322A-459c-933F-8E24102D3E96.png

 

Ⅴ. ទីក្រុងរណប បឹងកក់

ទីក្រុងរណប បឹងកក់ ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបានបង្កើតឡើងដោយការបូមខ្សាច់ចាក់បំពេញនៅលើ "បឹងកក់" ។ ទីក្រុងរណបនេះត្រូវបានអភិវឌ្ឍ និងសាងសង់ដោយក្រុមហ៊ុនShukaku ក្នុងឆ្នាំ ២០០៧ ហើយដាក់ឈ្មោះថា ភ្នំពេញ ស៊ីធី សេនធ័រ (PPCC) ។ គ្របដណ្តប់លើផ្ទៃដីសរុប ១១៤ ហិកតា មានផ្ទះវីឡាលំដាប់ខ្ពស់ អគារពាណិជ្ជកម្ម និងលំនៅឋាន សណ្ឋាគារលំដាប់ខ្ពស់ អគារការិយាល័យ -ល- លើសពីនេះ មានសាលារៀនអន្តរជាតិ ផ្សារទំនើបធំៗ សួនកម្សាន្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងទីក្រុងរណប។

E0568DE4-D09A-4cbd-99C6-87A4EB562364.png

ទីក្រុងរណប បឹងកក់ (PPCC) មានទីតាំងនៅចន្លោះមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី ហ៊ុំព័ទ្ធដោយនាយកដ្ឋានរដ្ឋាភិបាល និងទីស្នាក់ការហិរញ្ញវត្ថុដូចជា អគារ វឌ្ឍនៈ កាពីតាល និងអគារកាណាឌីយ៉ា។ ជាមួយគ្នានេះដែរ មានមជ្ឈមណ្ឌលផ្សារទំនើបធំៗចំនួនបី (Eden Garden, Khaladale, និង VIEW PARK) ក្លឹបវាយកូនហ្គោល និងមជ្ឈមណ្ឌលកីឡានៅក្នុងទីក្រុងរណប ដែលបានក្លាយជាតំបន់ពាណិជ្ជកម្ម ការលំហែ និងលំនៅឋានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

4887CE03-2BA5-45b7-82BF-AD75866AF56A.png

 

Ⅵ. ទីក្រុងរណប ហ្រ្គេនភ្នំពេញ

ទីក្រុងរណប ហ្គ្រេន ភ្នំពេញ មានទីតាំងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានផ្ទៃដី ២៦០ ហិកតា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ហើយជាតំបន់លំនៅឋានដំបូងគេក្នុងរាជធានីភ្នំពេញដែលមានទីលានវាយកូនហ្គោល។

ទីក្រុងរណបមានប្រភេទអចលនទ្រព្យជាង ៤,៤០០ ដែលរួមមានផ្ទះវីឡានៅពេលសាងសង់រួចរាល់ ខុនដូ ហាងទំនិញ អគារការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប សណ្ឋាគារ សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងកីឡា។

2D1C9B02-27AB-4d38-826C-3B0654DC18A0.png

ក្រៅពីគម្រោងនេះមានផ្សារទំនើបធំៗចំនួនបីក្នុងខណ្ឌសែនសុខ ដូចជា ផ្សារទំនើប អ៊ីអន សែនសុខ ផ្សារទំនើប ជីបម៉ុង សែនសុខ និងផ្សារទំនើបបោះដុំ ម៉ាក្រូ។

ED2D96AA-0870-4730-81EC-5A823CAAD387.png

 

 

Ⅶ. ទីក្រុងរណប កាំកូ ស៊ីធី

ក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងរណប កាំកូ ស៊ីធី គឺក្រុមហ៊ុន World City ដែលជាក្រុមហ៊ុនបង្កើតឡើងដោយជនជាតិកូរ៉េ។ គម្រោងនេះមានទីតាំងនៅខាងជើងរាជធានីភ្នំពេញ ត្រូវបានសាងសង់ក្នុងឆ្នាំ ២០០៦ ជាមួយនឹងផ្ទៃដីសាងសង់ ១១៩ ហិកតា។ មកទល់ពេលនេះ គម្រោង ទីក្រុងរណប កាំកូ ស៊ីធី បានសាងសង់រួចដូចជា៖ អគារខុនដូ ផ្ទះវីឡា ផ្សារ សាលារៀន។ល។

04ED00E8-6AE9-4016-856B-08E0D0A8E095.png

ការកើនឡើងនៃទីក្រុងរណបបានទាក់ទាញលំហូរមូលធនយ៉ាងច្រើន ដើម្បីកែលម្អផ្លូវថ្នល់ក្នុងទីក្រុង មធ្យោបាយដឹកជញ្ជូន កន្លែងបរិក្ខារបៃតង និងកន្លែងជំនួយផ្សេងៗទៀត កែលម្អការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជួយដល់ទំនើបកម្មទីក្រុងរបស់រាជធានីភ្នំពេញ។ នាពេលបច្ចុប្បន្ននេះ វឌ្ឍនភាពនៃការអភិវឌ្ឍទីក្រុងរណបទាំងប្រាំពីរក្នុងរាជធានីភ្នំពេញគឺមិនដូចគ្នាទេ ប៉ុន្តែទីក្រុងរណបទាំងអស់គឺស្ថិតនៅក្នុងទម្រង់រហ័ស និងផែនការដ៏ល្អឥតខ្ចោះ។ នៅពេលនេះ រាជធានីភ្នំពេញគឺកំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់!

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)