ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > គម្រោងអចលនទ្រព្យថ្មីទាំង ៧ នៅឆមាសទីមួយឆ្នាំ ២០២៣ តើគម្រោងណាមួយនឹងក្លាយជាជើងឯកក្នុងការលក់ចេញច្រើនជាងគេនាពេលអនាគត?

គម្រោងអចលនទ្រព្យថ្មីទាំង ៧ នៅឆមាសទីមួយឆ្នាំ ២០២៣ តើគម្រោងណាមួយនឹងក្លាយជាជើងឯកក្នុងការលក់ចេញច្រើនជាងគេនាពេលអនាគត?

2023-07-12
1108
0
សង្ខេប:បច្ចុប្បន្ននេះ គម្រោងអចលនទ្រព្យថ្មីៗជាច្រើនបានចូលទីផ្សារម្តងមួយៗ។ ដូច្នេះថ្ងៃនេះ ខមភើស រៀលអ៉ីស្ទេត នឹងធ្វើការប្រមូលផ្តុំនូវផលិតផលថ្មីៗទាំងនោះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែលមានគុណតម្លៃគួរនឹងវិនិយោគក្នុងឆ្នាំនេះ។

ពាក់កណ្តាលឆ្នាំ២០២៣ហើយ តើទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាក្លាយទៅជាយ៉ាងណាដែរ?

ចាប់តាំងពីឆ្នាំ ២០២០ មក ទីផ្សារអចលនទ្រព្យលើពិភពលោកបានជួបប្រទះវិបត្តិ មិនថាប្រទេសវៀតណាម កូរ៉េខាងត្បូង ចិនដីគោកជាដើម... មានគម្រោងកាន់តែច្រើនឡើងៗដួលរលំ។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាបានដំណើរការល្អគួរសមវិញហើយ តែនៅស្ទុះងើបយឺតៗក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធជាតិ ដំណឹងល្អមួយចំនួនបានមកពីទីផ្សារអចលនទ្រព្យពីមួយពេលទៅមួយ រួមមានការសាងសង់ផ្សារទំនើបធំៗ និងតម្លៃដីមានស្ថិរភាព។

ហើយជាការពិតណាស់ គម្រោងអចលនទ្រព្យថ្មីៗជាច្រើនបានចូលទីផ្សារម្តងមួយៗជាបន្តបន្ទាប់។

ដូច្នេះថ្ងៃនេះ ខមភើស រៀលអ៉ីស្ទេត នឹងធ្វើការប្រមូលផ្តុំនូវផលិតផលថ្មីៗទាំងនោះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែលមានគុណតម្លៃគួរនឹងវិនិយោគក្នុងឆ្នាំនេះ។


០១

⋇⊶⊰ ជ្រោយចង្វារ ហ្គាដិន ⊱⊷⋇

640.png

ពេលវេលាបើកដំណើរការលក់៖ ខែកុម្ភៈ ឆ្នាំ ២០២៣

 ទីតាំងគម្រោង៖ ទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ

● ព័ត៌មានលក់របស់គម្រោង៖ កក់ត្រឹមតែ ៥,xxx ដុល្លារ ដល់ ១ ភាគរយ និងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៧ ភាគរយភ្លាមៗ

ជ្រោយចង្វារហ្គាដិនដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC គឺជាគម្រោងលំនៅឋានលំដាប់ខ្ពស់ក្នុងទីក្រុងរណបជ្រោយចង្វារ រួមមាន ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មប្រណីតកម្ពស់ ៥ ជាន់។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១៣.៥ ហិកតា។

640.jpg

640 (1).jpg

គម្រោងនេះត្រូវបានព័ទ្ធជុំវិញទៅដោយសាកលវិទ្យាល័យ CamTech និងទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈដែលកំពុងធ្វើការសាងសង់ ក៏ដូចជាសួនច្បារ មជ្ឈមណ្ឌលកម្សាន្ត សាលរៀបអាពាហ៍ពិពាហ៍ ភោជនីយដ្ឋាន និងសេវាកម្មសាធារណៈផ្សេងទៀត… ដែលធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។


០២

⋇⊶⊰ មានជ័យ រ៉េស៊ីដិនស៍ ⊱⊷⋇

640 (2).jpg

 ពេលវេលាបើកដំណើរគម្រោង៖ ខែកុម្ភៈ ឆ្នាំ ២០២៣

 ទីតាំងគម្រោង៖ តាមបណ្ដោយមហាវិថី ហ៊ុន សែន រាជធានីភ្នំពេញ

គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន RoseMarvel Real Estate Development Co., Ltd. ដែលមានទំហំអភិវឌ្ឍន៍ប្រមាណ ២០ ហិចតា ផ្ដល់ជូននូវផ្ទហវីឡា និងផ្ទះអាជីវកម្មផ្សេងៗ។ សួនកុមារ សួនឧទ្យាន ផ្លូវរត់ និងកន្លែងហាត់ប្រាណខាងក្រៅនឹងត្រូវបានសាងសង់នៅក្នុងសហគមន៍មួយនេះ។

640 (3).jpg

640 (4).jpg


០៣

⋇⊶⊰ គិរីផាក រេស៊ីដេន & រីសត ⊱⊷⋇

640 (5).jpg

 ពេលវេលាបើកដំណើរការលក់៖ ការលក់បានចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០២៣

 ទីតាំងគម្រោង៖ ស្រុកកំពង់សិលា ក្រុងព្រះសីហនុ

 ព័ត៌មានលក់របស់គម្រោង៖ តម្លៃពិសេសឥឡូវនេះត្រឹមតែ ១xx,xxx ដុល្លារ (តម្លៃនឹងឡើងឆាប់ៗនេះ)។ ការផ្តល់ជូនរបស់គម្រោងមានដូចជា៖ គ្រឿងសង្ហារឹមមួយឈុត ប្លង់រឹង ១០០ ភាគរយ បញ្ចុះតម្លៃរហូតដល់ ២០,០០០ ដុល្លារ មានផ្ដល់ជូនការជួលត្រលប់ និងទិញវិញរយៈពេល ៥ ឆ្នាំ បង់រំលស់រយៈពេល ២៤ ខែដោយគ្មានការប្រាក់។

640 (6).jpg

640 (7).jpg

គិរីផាក រេស៊ីដេន & រីសត គឺជាគម្រោងវីឡាលម្ហែកាយដ៏ធំបំផុតរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ អ្នកអាចធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេលត្រឹមតែ ១ ម៉ោងកន្លះនឹងទៅដល់គម្រោង ហើយពីគម្រោងទៅក្រុងព្រះសីហនុត្រឹមតែ ៣០ នាទីបន្ថែមតែប៉ុណ្ណោះ។

គិរីផាក រេស៊ីដេន & រីសត មានទីតាំងនៅលើតាមជួរភ្នំ ដែលមានព្រៃឈើដ៏ស្រស់ស្អាត ថ្ងៃលិច និងទេសភាពពីបឹងធម្មជាតិ។ គម្រោងនេះមិនត្រឹមតែសាងសង់ផ្ទះវីឡាសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើតនូវរមណីយដ្ឋានធម្មជាតិខ្នាតធំដំបូងគេដែលរួមបញ្ចូលគ្នានូវសេវាកម្ម ការកម្សាន្ត និងការលម្ហែកាយជាលក្ខណៈគ្រួសារផងដែរ។

០៤

⋇⊶⊰ លំនៅឋាន ហ្គ្រីន ផាលេស ⊱⊷⋇

640 (1).png

 ពេលវេលាបើកដំណើរការគម្រោង៖ ខែមេសា ឆ្នាំ ២០២៣

 ទីតាំងគម្រោង៖  ខណ្ឌទួលគោក រាជធានីភ្នំពេញ

 ព័ត៌មានគម្រោង៖ លំនៅឋាន ហ្គ្រីន ផាលេស ផ្ដល់ជូនពីយូនីត ស្ទូឌីយ៉ូ ដល់បន្ទប់គេង ២ សម្រាប់លក់ និងមានតម្លៃចាប់ពីជាង ៧ ម៉ឺនដុល្លារឡើងទៅ បញ្ចុះតម្លៃពី ៨-១៥ ភាគរយ ផ្តល់ជូនជម្រើសច្រើនសម្រាប់ការបង់ប្រាក់រួមទាំងការបង់រំលស់រយៈពេល ១៥ ខែ។

640 (8).jpg

640 (9).jpg

លំនៅឋាន ហ្គ្រីន ផាលេស គឺជាគម្រោងខុនដូលំដាប់ខ្ពស់ដែលមានទីតាំងនៅប្រសព្វនៃខណ្ឌទួលគោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ (PPCC) ដែលមានប្លង់រឹង។ កន្លែងបរិក្ខារក្នុងគម្រោងរួមមាន ក្លឹបឯកជនផ្ដាច់មុខ អាងហែលទឹក កន្លែងហាត់ប្រាណ សាលសន្និសីទ កន្លែងជប់លៀង ហាងកាហ្វេ។ល។

០៥

⋇⊶⊰ J-Tower 3 ⊱⊷⋇

640 (10).jpg

 រយៈពេលបើកគម្រោង៖ បើកកក់ឥឡូវនេះ

 ទីតាំងគម្រោង៖  សង្កាត់បឹងកេងកង រាជធានីភ្នំពេញ

 ព័ត៌មានលក់របស់គម្រោង៖ J-Tower 3 ចាប់បើកកក់ហើយ ពេលនេះមានបន្ទប់ VIP ៣ បន្ទប់គេង ទំហំ ១៦៦-១៧៨ ម៉ែត្រការ៉េ តម្លៃចាប់ពី ១,៤០០ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ(ទំហំសរុប)។ បង់មុនត្រឹមតែ ១៥ ភាគរយ បង់រំលស់ ៦០ ខែ ដោយគ្មានការប្រាក់។

640 (11).jpg

J-TOWER 3 គឺជាគម្រោងទី ៥ នៅក្នុងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Tanichu Assets Co., Ltd ដែលមានកម្ពស់អគារ ៧៧ ជាន់ និង ៣១០.៥ ម៉ែត្រ ដែលបានក្លាយជាអគារខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញ។ ផ្នែកខាងក្នុងនៃអគារនេះត្រូវបានរចនាឡើងជាមួយនឹងកន្លែងបរិក្ខារទំនើបៗយ៉ាងពេញលេញ។ ចំណតរថយន្តគឺនៅជាន់ទី ២ ដល់ទី ១០ ។ កន្លែងផ្តល់សេវារួមមាន តុទទួលភ្ញៀវ សួនកុមារ សួនលើអាកាស កន្លែងហាត់ប្រាណ អាងហែលទឹកខាងក្នុង អាងហែលទឹករបស់កុមារ កន្លែងសោណា កន្លែងស្ប៉ា ហាងកាហ្វេ កន្លែងអង្គុយរង់ចាំ ស្កាយបារ អាងហែលទឹកinfinity ។ល។

០៦

⋇⊶⊰ បុរី ចន្ទគីរី  ២ ⊱⊷⋇

640 (12).jpg

 ពេលវេលាបើកដំណើរការគម្រោង៖ ខែមិថុនា ឆ្នាំ ២០២៣

 ទីតាំងរបស់គម្រោង៖ តាមបណ្ដោយផ្លូវជាតិលេខ២

640 (13).jpg

បុរី ចន្ទគីរី ២ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋាន និងផ្ទះអាជីវកម្មថ្មីដោយក្រុមហ៊ុន Urbanland ដែលមានផ្ទៃដី ៧.៥ ហិកតា។ គម្រោងនេះគឺជាការអភិវឌ្ឍន៍លំនៅឋាន និងផ្ទះអាជីវកម្មតាមមាត់ទន្លេ ដែលបំផុសគំនិតដោយធម្មជាតិ ផ្តោតលើដីបៃតង និងសួនច្បារ បង្កើតសហគមន៍ប្រកបដោយផាសុកភាព និងបរិយាកាសរស់នៅប្រកបដោយសន្តិភាពសម្រាប់អ្នករស់នៅ។


០៧

⋇⊶⊰ Picasso 2 ⊱⊷⋇

 ពេលវេលាបើកដំណើរការគម្រោង៖ កំពុងរង់ចាំ

 ទីតាំងគម្រោង៖ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ

640 (14).jpg

បច្ចុប្បន្ន ស្លាកនៅលើរបងដែលបានបោះពុម្ពដោយគម្រោង Picasso 2 បានលេចចេញនៅផ្លូវលេខ ១៥៧ និង ២៨២ ក្នុងតំបន់បឹងកេងកង ១។ នេះបង្ហាញថាគម្រោង Picasso 2 នឹងសាងសង់ជាផ្លូវការនៅទីនេះ ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារ។


ថ្វីត្បិតតែទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនមានភាពសកម្មខ្លាំងនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែក៏នឹងនៅតែនាំមកនូវការភ្ញាក់ផ្អើលជាមួយនឹងគម្រោងអចលនទ្រព្យថ្មីៗជាច្រើនដែលបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់។ តើគម្រោងណាមួយនឹងក្លាយជាជើងឯកក្នុងការលក់ចេញបានច្រើនជាងគេនាពេលអនាគត? ខមភើស រៀល អ៉ីស្ទេតក៏នឹងបន្តយកចិត្តទុកដាក់តាមដានផងដែរ។

ក្រៅពីគម្រោងអចលនទ្រព្យខាងលើ តើមានគម្រោងអចលនទ្រព្យអ្វីទៀតដែលលោកអ្នកយកចិត្តទុកដាក់ជាពិសេស?

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)