ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > ឧស្សាហកម្មទេសចរណ៍កម្ពុជាកំពុងងើបឡើងវិញយ៉ាង​ពេញ​ទំហឹង!

ឧស្សាហកម្មទេសចរណ៍កម្ពុជាកំពុងងើបឡើងវិញយ៉ាង​ពេញ​ទំហឹង!

2023-07-21
532
0
សង្ខេប:យោងតាមស្ថិតិពីក្រសួងទេសចរណ៍បានអោយដឹងថា ខេត្តព្រះសីហនុនៅតែឈរលេខរៀងទី១ដែលមា​នទេសចរច្រើនជាងគេប្រចាំខែកក្កដា។ ទន្ទឹម​នឹង​នេះ ADB ព្យាករ​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នឹង​កើន​ឡើង ៧,៣ ភាគរយ​នៅ​ឆ្នាំ​នេះ។

គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ទេសចរដែលដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៩៦ ០០៥នាក់។ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៥៩ ៤៤១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៦ ៥៦៤នាក់។

យោងតាមស្ថិតិភ្ញៀវទេសចរណ៍នៃសប្តាហ៍ទី២នេះ ពីក្រសួងទេសចរណ៍បានអោយដឹងថា មានខេត្តចំនួន៤ និងរាជធានីភ្នំពេញ ដែលទេសចរទៅកម្សាន្តច្រើនជាងគេ នោះគឺ៖

- ខេត្តព្រះសីហនុ ដែលមានទេសចរណ៍ ៦៦ ៥៥៧នាក់ ក្នុងនោះភ្ញៀវបរទេសមានជាង ៤ពាន់នាក់។ ចំនួនទេសចរណ៍នៃខេត្តនេះ បានកើនឡើងជាង ៥០០នាក់ បើធៀបនឹងសប្តាហ៍ទី១។

ចំណាត់ថ្នាក់ទី២គឺខេត្តបាត់ដំបង ដែលមានទេសចរណ៍ ៣៥ ៦៦៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ៦០០នាក់។ 

- លំដាប់ទី៣គឺរាជធានីភ្នំពេញ ដែលមានទេសចរ ៣៣ ២១១នាក់ ដោយទេសចរបរទេសជាង ២ម៉ឺននាក់។ 

- បន្ទាប់មកគឺខេត្តកំពត ដែលមានទេសចរ ២៧ ៦៧៥នាក់ និងទេសចរអន្តរជាតិមានជាង ១ពាន់នាក់

EE02BEE8-5F70-4EB2-8BB8-7189D3FE9930.png

លើសពីនេះ ខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា ដូចជាខេត្តសៀមរាប ក៏មានភ្ញៀវទេសចរណ៍ចំនួន ២២ ៥៣៥ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៥ ពាន់នាក់។ ចំណែកខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកែប ក៏មានភ្ញៀវទេសចរជាង ១ម៉ឺននាក់ដូចគ្នា។

ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣,១៥ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិកើនឡើង ៣,៤ភាគរយ និងភ្ញៀវអន្តរជាតិកើនឡើង ១,៣៦ភាគរយ។ 

បើទោះជាខេត្តព្រះសីហនុ មានទេសចរកើនឡើង តែរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសពីស្ថានភាពអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរសមុទ្រ មានការប្រុងប្រយ័ត្ន ទាំងអ្នកនេសាទ និងទេសចរជិះទូកឆ្លងទៅកម្សាន្តផងដែរ។ 

យោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វីស័យទេសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសកម្ពុជាកំពុងមានការងើបឡើងវិញយ៉ាងគួរអោយកត់សម្គាល់។ របាយការណ៍នេះបានបញ្ជាក់ថា ការងើបឡើងនៃវិស័យទេសចរណ៍នេះ បានបន្តធ្វើអោយមានការកើនឡើងយ៉ាងច្រើននូវចំនួនភ្ញៀវទេសចរនិងសកម្មភាពនានា។

ទោះបីជា ADB រក្សាការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើន ទីភ្នាក់ងារនេះបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់អាស៊ីអាគ្នេយ៍មកត្រឹម 4.6%នៅឆ្នាំនេះ និង4.9%នៅឆ្នាំក្រោយ បើធៀបនឹងការព្យាករណ៍ក្នុងខែមេសា ដែលមានចំនួន4.7% និង 5.0%

យោងតាមការព្យាករណ៍ពីរបាយការណ៍ វិស័យទេសចរណ៍ និងកសិកម្មនៅកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង 7.3% និង 1.1%នៅឆ្នាំនេះ។ នៅឆ្នាំក្រោយ កំណើនទេសចរណ៍ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម6.8% ខណៈវិស័យកសិកម្មត្រូវបានគេរំពឹងថានឹងកើនឡើង1.2%

63700.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)