ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > វិស័យទេសចរណ៍កម្ពុជាបានងើបឡើងទាំងស្រុង ខណះរដ្ឋកំពុងអភិវឌ្ឍតំបន់ទេសចរណ៍នៅខេត្តជាប់សមុទ្រ

វិស័យទេសចរណ៍កម្ពុជាបានងើបឡើងទាំងស្រុង ខណះរដ្ឋកំពុងអភិវឌ្ឍតំបន់ទេសចរណ៍នៅខេត្តជាប់សមុទ្រ

2023-08-09
441
0
សង្ខេប:ថ្មីៗនេះផងដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍខេត្តជាប់សមុទ្រចំនួន ២ ក្នុងចំណោមខេត្តទាំងបួនផងដែរ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍគោលដៅទេសចរណ៍ជាគោល។

យោងតាមរបាយការណ៍ទិន្នន័យភ្ញៀវទេសចរ របស់ក្រសួងទេសចរណ៍ បានអោយដឹងថា  រយៈពេល៧ខែក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ១២.១៨លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅនេះ មានភ្ញៀវទេសចរដើរទស្សនាប្រមាណដល់ទៅ១លាន១សែននាក់។ នេះបង្ហាញថា វិស័យទេសចរណ៍របស់កម្ពុជាកំពុងមានសន្ទះក្នុងការងើបឡើងវិញយ៉ាងគួរអោយកត់សំគាល់។ ថ្មីៗនេះផងដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍខេត្តជាប់សមុទ្រចំនួន ២ ក្នុងចំណោមខេត្តទាំងបួនផងដែរ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍគោលដៅទេសចរណ៍ជាគោល រួមមាន៖ 


『ក្រសួងប្រកាសអនុវត្តជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ដកែប』

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមជាមួយរដ្ឋបាលខេត្តកែប។

vuth_1551867251_78459_41686.jpg

តាមរយៈផែនការនេះ ក្រសួងទេសចរណ៍ជឿថា នឹងក្លាយជាចក្ខុវិស័យដ៏សំខាន់សម្រាប់ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់។

ឯកឧត្តម ថោង ខុន បានលើកឡើងថា ការដាក់ឱ្យអនុវត្តផ្លូវការផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះគឺដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងពិភពលោកនាពេលខាងមុខ។

53D9784B-0BEE-47EA-A827-5078EFE27FE1.png

ជាយុទ្ធសាស្រ្ត ខេត្តកែបត្រូវបានកំណត់ជាប៉ូលអភិវឌ្ឍទេសចរណ៍ជា៤ រួមមាន៖ ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណីតកម្រិតពិភពលោក ទី២-ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើប ទី៣-ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ជាតំបន់កសិ-ទេសចរណ៍និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងទី៤-ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណីត។


『ក្រសួងសំខាន់ៗ៣ចូលរួមគ្នាជម្រុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត』

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។

សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៏ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។

បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, លក្ខខណ្ឌនៃការដេញថ្លៃ, និងក្របខណ្ឌពេលវេលាក្នុងការរៀបចំអភិវឌ្ឍគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត។

គួររំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លារ ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។

9a8cc818b405466eb432b1d511e883ab.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)