ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > វិនិយោគទុនចិនបន្តភាពយឺតយ៉ាវ ប៉ុន្តែនៅតែជាការរំពឹងទុករយៈវែងសម្រាប់កម្ពុជា

វិនិយោគទុនចិនបន្តភាពយឺតយ៉ាវ ប៉ុន្តែនៅតែជាការរំពឹងទុករយៈវែងសម្រាប់កម្ពុជា

ប្រភព:AMS ECONOMY
2023-08-14
321
0
សង្ខេប:ទោះបីជាមិនអាចព្យាករណ៍ទុកជាមុននូវស្ថានការណ៍នៃការវិនិយោគរបស់ចិនមកកាន់ប្រទេសកម្ពុជាវិញក្តី ប៉ុន្តែក្រុមអ្នកជំនាញជាតិ និងអន្តរជាតិនៅតែមានសុទិដ្ឋិនិយមរយៈពេលវែងសម្រាប់ច្រកវិនិយោគពីបរទេសដ៏មានសក្តានុពលមួយនេះក្រៅតែពីវិនិយោគមកពីបណ្តាប្រភពផ្សេងជាច្រើនទៀត។

ការវិនិយោគផ្ទាល់ពីបរទេសមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបវិបត្តិ និងនៅក្នុងពេលដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាទើបត្រូវបង្កើតឡើង។

វិនិយោគិនដែលមានប្រភពមកពីប្រទេសចិនគឺជាចំណែកដ៏សំខាន់នៃការអភិវឌ្ឍប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយវិបត្តិកូវីដ និងក្នុងពេលដែលសកលលោកកំពុងជួបវិបត្តិជាច្រើនផងនោះគេសង្កេតឃើញថាសកម្មភាពវិនិយោគចិនហាក់នៅមានភាពយឺតយ៉ាវនៅឡើយក្នុងការវិលត្រឡប់មមកវិញ។

ទោះបីជាមិនអាចព្យាករណ៍ទុកជាមុននូវស្ថានការណ៍នៃការវិនិយោគរបស់ចិនមកកាន់ប្រទេសកម្ពុជាវិញក្តី ប៉ុន្តែក្រុមអ្នកជំនាញជាតិ និងអន្តរជាតិនៅតែមានសុទិដ្ឋិនិយមរយៈពេលវែងសម្រាប់ច្រកវិនិយោគពីបរទេសដ៏មានសក្តានុពលមួយនេះក្រៅតែពីវិនិយោគមកពីបណ្តាប្រភពផ្សេងជាច្រើនទៀត។

ជាការយល់ឃើញរបស់លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជាចិន ហៅកាត់ថា CCCA បានលើកឡើងថា ៖កម្ពុជានឹងត្រូវរង់ចាំបន្តិចសម្រាប់ការវិលត្រឡប់នៃក្រុមអ្នកវិនិយោគចិននៅក្នុងដំណាក់កាលនេះទោះបីជាឆ្នាំនេះបណ្តាក្រុមហ៊ុនប្រមាណជា២០០មកហើយដែលកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគមកក្នុងប្រទេសកម្ពុជា។

9A5ED881-D11D-4d9f-820B-04A0B18AB1ED.png

លោកបានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងវិនិយោគចិនអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះផងដែរ ដែលវាគឺជាកត្តាមិនអាចកាត់ផ្តាច់គ្នានៃទំនាក់ទំនងរវាងកម្ពុជាចិន ហើយជាក់ស្តែងក្នុងនោះមានដូចជាការវិនិយោគទៅលើគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗព្រមទាំងវិស័យថាមពល និងអប់រំជាដើមផងដែរ។

លោកបានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងវិនិយោគចិនអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះផងដែរ ដែលវាគឺជាកត្តាមិនអាចកាត់ផ្តាច់គ្នានៃទំនាក់ទំនងរវាងកម្ពុជាចិន ហើយជាក់ស្តែងក្នុងនោះមានដូចជាការវិនិយោគទៅលើគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗព្រមទាំងវិស័យថាមពល និងអប់រំជាដើមផងដែរ។

សកម្មភាពវិនិយោគរបស់ចិននៅកម្ពុជាតាំងតែពីអតីតកាលមកទល់បច្ចុប្បន្នបានបង្ហាញអំពីទំនុកចិត្តមកលើទីផ្សារកម្ពុជាក្នុងរយៈពេលវែង។ នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោកវិចិត្រ។ការវិនិយោគទាំងនោះមិនត្រឹមតែបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅដល់ប្រជាជនកម្ពុជានោះទេ វាថែមទាំងបានទាញយកប្រាក់ចំណូលទៅឲ្យរដ្ឋាភិបាលកម្ពុជាផងដែរតាមរយៈការប្រមូលពន្ធជាដើមដើម្បីយកទៅធ្វើការអភិវឌ្ឍលើវិស័យសំខាន់ៗផ្សេងជាច្រើនទៀត។

ទោះបីជាយ៉ាងណាក្តី លោកក៏បានអំពាវនាវផងដែរថា កម្ពុជាគួរតែព្យាយាមទាក់ទាញវិនិយោគដែលមានទស្សនៈវិស័យវែងឆ្ងាយមិនមែនតែអ្នកវិនិយោគលើតែអចលនទ្រព្យនោះឡើយ ពីព្រោះថាក្រុមអ្នកវិនិយោគទាំងនោះមានកេរ្តិ៍ឈ្មោះ និងមានសក្តានុពលក្នុងការទាក់ទាញវិនិយោគធំៗផ្សេងទៀងឲ្យងាកមកចាប់អារម្មណ៍កម្ពុជាបន្ថែមទៀត។

ដោយឡែក លោក Lawrence Lennon ប្រធានក្រុមហ៊ុនប្រឹក្សាអន្តរជាតិដ៏ល្បី CBRE ប្រចាំនៅកម្ពុជាវិញបានថែ្លងថា ៖ ចិនបន្តជាអ្នកវិនិយោគដ៏សំខាន៉ជាងគេបំផុតនៅកម្ពុជាដែលមានចំណែកនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដល់ទៅ៥២ភាគរយកាលពីឆ្នាំ២០២២។

942164FD-B78F-4b20-BBC6-44D4C32A12A4.png

លោកបានចង្អុលបង្ហាញអំពីអត្ថប្រយោជន៍របស់អ្នកវិនិយោគចិនដោយបានលើកឧទាហរណ៍ដូចជាការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ SEZ ជាដើម ដែលមកទល់ពេលនេះបានបង្កើតការងារជូនពលរដ្ឋក្នុងស្រុកដល់ទៅ៨០០០០នាក់មកហើយបូករួមជាមួយនឹងគម្រោងវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុនដែលមានតម្លៃដល់ទៅ២ពាន់លានដុល្លារផងវាកំពុងជួយឲ្យសកម្មសេដ្ឋកិច្ចនៅប៉ែកតំបន់ឆ្នេរកំពុងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតទាំងការធ្វើដំណើរដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មតភ្ជាប់ជាមួយនឹងជាតិ និងអន្តរជាតិ។

លោក Lawrence បន្ថែមទៀតថាគិតត្រឹមតែរាជធានីភ្នំពេញប៉ុណ្ណោះ សកម្មភាពវិនិយោគចិនបានជួយពន្លឿន និងកែប្រែមុខមាត់សោភ័ណភាពរបស់ទីក្រុងនេះគួរឲ្យកត់សំគាល់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាពិសេសនៅក្នុងសកម្មភាពវិនិយោគលើវិស័យអចលណទ្រព្យ។ ចាប់តាំងតែពីឆ្នាំ២០១៩មកការផ្គត់ផ្គង់ទីផ្សារជួលអគារការិយាល័យជួលអគារផ្សារទំនើប និងខុនដុបានកើនឡើងទ្វេដង ដោយការិយាល័យជួលកើនឡើងដល់ ១ លានម៉ែត្រការ៉េ ជួលលក់រាយកើនឡើងដល់ ៧៥ ម៉ឺនម៉ែត្រការ៉េ និងខុនដូកើនឡើងដល់ ៥ម៉ឺន យូនីត។

គួរឲ្យដឹងថា ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកនេះ សម្រាប់តែក្នុងខែសីហានេះគេសង្កេតឃើញមានសកម្មភាពរបស់ក្រុមអ្នកវិនិយោគចិនមកវិញជាបណ្តើរៗហើយដូចជាកាលពីសប្តាហ៍កន្លងមកក្រុមគណប្រតិភូនៃសភាពាណិជ្ជកម្មខេត្ត Ningbo របស់ចិនដែលមានអ្នកវិនិយោគិនបានមកបំពេញទស្សនកិច្ចសិក្សាឳកាសវិនិយោគនៅកម្ពុជា ហើយសន្យាថានឹងត្រឡប់មកវិញជាមួយនឹងក្រុមអ្នកវិនិយោគប្រមាណជា៤០ក្រុមហ៊ុនទៀតនៅពាក់កណ្តាលខែសីហាដដែលនេះ។

ក្រៅពីនេះកាលពីដើមសប្តាហ៍មុន ក្រុមហ៊ុនវិនិយោគដ៏ធំ Danong Development Group ដែលបច្ចុប្បន្នកំពុងបន្តធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនដូចជាខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងដើម្បីអាចពិនិត្យលើការវិនិយោគលើវស័យកសិ-ឧស្សាហកម្មក្រោយបំពេញជំនួបពិភាក្សាជាមួយនឹងមន្ត្រីកំពូលរបស់ក្រសួងកសិកម្មរួចរាល់មក។

FAC18A49-A1D8-43C4-A178-EBB1B45FA762 (1).png

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)