ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > អ្នកឧកញ៉ាលាងម៉េង៖ វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងប្រសើរឡើងវិញនៅអំឡុងខែតុលាឆ្នាំ២០២៤

អ្នកឧកញ៉ាលាងម៉េង៖ វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងប្រសើរឡើងវិញនៅអំឡុងខែតុលាឆ្នាំ២០២៤

2023-08-16
363
0
សង្ខេប:បច្ចុប្បន្ននេះស្ថានភាពក្នុងវិស័យអចលនទ្រព្យមិនទាន់មានភាពនឹងនរ នៅឡើយនោះទេ។ នៅក្នុងកម្មវិធីវេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែល រៀបចំដោយសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុង គ្រុប បានលើកឡើងថា ស្ថានភាពនេះអាចបន្តអូសបន្លាយរហូតដល់ខែតុលា ឆ្នាំ២០២៤។

បច្ចុប្បន្ននេះស្ថានភាពក្នុងវិស័យអចលនទ្រព្យមិនទាន់មានភាពនឹងនរ នៅឡើយនោះទេ។ នៅក្នុងកម្មវិធីវេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែល រៀបចំដោយសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា  លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុង គ្រុប បានលើកឡើងថា ស្ថានភាពនេះអាចបន្តអូសបន្លាយរហូតដល់ខែតុលា ឆ្នាំ២០២៤។

538A60F0-C0ED-46fb-8441-A199FC15C16A.png

អ្នកឧកញ៉ាបានបន្ថែមថា លោកមានគម្រោងអចលនទ្រព្យចំនួន៦ ហើយអះអាងតែនៅតែលក់ចេញបាន ដោយគ្រាន់តែចំនួនថយជាងមុន ប៉ុន្តែអ្នកទិញរបស់លោកភាគច្រើនគឺជាម្ចាស់ដែលរស់នៅទីនោះពិតប្រាកដ មិនមែនគ្រាន់តែទិញតាមគ្នាដើម្បីប្រាក់ចំណេញនោះឡើយ។

គាត់បានបន្តថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មី គាត់បានយល់ច្បាស់ ដូច្នេះគាត់នឹងមានតិចនិចយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យ ដូចឆ្នាំ២០១៨ លើការវិនិយោគនៅក្រុងព្រះសីហនុ។ ខ្ញុំមើលឃើញថា ក្នុងឆ្នាំ២០២៤ ដើមឆ្នាំមិនទាន់សូវល្អនោះទេ ប៉ុន្តែខែ១០ (ខែតុលា) គ្រប់យ៉ាងប្រហែលនឹងប្រសើរ”។

5CD2FF47-73F4-433d-9D74-96255C40EB1A.png

យោងតាមការបកស្រាយពី អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា មានកត្ដាធំៗ៣ ដែលធ្វើឲ្យគម្រោងទាំងនោះជាប់គាំងមិនអាចបន្ដដំណើរទៅមុខបាន៖

១. ការសាងសង់លំនៅដ្ឋានច្រើនជាងតម្រូវការជាក់ស្តែង

ត្រង់ចំណុចនេះអ្នកឧកញ៉ាបានលើកឡើងថា “អ្នកវិនិយោគមួយចំនួនឃើញBusinessមួយនឹងល្អ អ៊ីចឹងម្នាក់ៗនាំគ្នាវិនិយោគតាមគ្នា ឃើញចំណេញនាំគ្នាធ្វើតាមគ្នា ការសាងសង់ចាប់ផ្ដើមច្រើនទៅ ដោយសេដ្ឋកិច្ចពិភពលោក មិនប្រាកដផង ដែលធ្វើឲ្យប៉ះមកដល់យើងដែរ”។


២. ការរៀបចំលំហូរសាច់ប្រាក់ (Cash flow) មិនបានត្រឹមត្រូវ

ចំពោះចំណុចនេះ អ្នកឧកញ៉ា បន្តថា “ មួយរយៈនេះមានការតវ៉ា ដែលមានការលើកឡើងថា ម្ចាស់គម្រោងបោកប្រាស់គាត់ ដោយសារតែ ម្ចាស់គម្រោងមិនបានរៀបចំ Cash flow មិនបានត្រឹមត្រូវ ដោយគាត់មិនគិតច្បាស់លាស់ ។ 


៣. ការវិនិយោគ

ដោយឡែកចំពោះចំណុចនេះវិញ  “ ដូចយើងមើលឃើញជាក់ស្ដែង គឺដោយសារអ្នកទិញ ឃើញថាវាជាឱកាសនាំគ្នាទិញទុក ដែលនេះជាការប៉ះពាល់ធំ។ ឧទាហរណ៍ របស់នោះត្រូវការតែ១០ ប៉ុន្តែអ្នកវិនិយោគនាំគ្នាទៅទិញដល់ទៅ២០ ដោយប៉ះ Cash flow មិនត្រឹមត្រូវហើយអ្នកវិនិយោគច្រើនផងធ្វើឲ្យគម្រោងនោះជាប់គាំងតែម្តង”។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)