ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > អ្នកជំនាញលើកឡើងអំពីស្ថានភាពអចលនទ្រព្យ មុន និងក្រោយបោះឆ្នោត

អ្នកជំនាញលើកឡើងអំពីស្ថានភាពអចលនទ្រព្យ មុន និងក្រោយបោះឆ្នោត

2023-08-23
502
0
សង្ខេប:នៅក្នុងកិច្ចសម្ភាសន៍មួយ កាលរយះពេលថ្មីៗនេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងអំពីស្ថានភាពអចលនទ្រព្យ មុន និងក្រោយបោះឆ្នោត។

កាលរយះពេលថ្មីៗនេះ ស្ថានីយទូរទស្សន៍ បី ធី វី បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយនឹងអ្នកជំនាញអចលនទ្រព្យមួយរូប គឺលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក្នុងប្រធានបទស្ដីពី "ស្ថានភាពអចលនទ្រព្យ មុន និងក្រោយបោះឆ្នោត។ "

564398E0-4F15-4F30-BA6F-B0C41BB8496A.png

នៅក្នុងកិច្ចសម្ភាសន៍ខាងលើ លោក សន សៀប បានលើកឡើងថា ទាញទៅរយៈពេលយូរ មុនបោះឆ្នោត អចលនវត្ថុមានតម្លៃឡើងចុះខ្លាំងតាំងពីឆ្នាំ២០០០។

អចលនវត្ថុមានតម្លៃឡើងចុះខ្លាំងតាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០០៨ ដោយសារវិបតិ្តសេដ្ឋកិច្ច និងក្រោយបោះឆ្នោតឆ្នាំ២០០៨ នៃឆមាសទី២ តម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងរហូតដល់ ៥០%។ រហូតដល់អំឡុងឆ្នាំ២០១១ ២០១២ តម្លៃឡើងដល់កំរិតតុល្យភាពវិញ។ រហូតដល់ដើមឆ្នាំ២០១៩ ស្ថានភាពអចលនទ្រព្យឃើញថាមានឱកាសច្រើន តែគួរឲ្យសោកស្ដាយបែរជាមានវិបតិ្តជំងឺឆ្លងកូវី១៩ បញ្ហាហ្គេមអនឡាយ និងសង្រ្គាមអ៊ុយក្រែន បានញ៉ាំងឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដោយនាំឱ្យវិស័យអចលនទ្រព្យមួយភាគធំបានជាប់គាំង។

សម្រាប់ក្រោយបោះឆ្នោត ស្ថេរភាពនយោបាយ បើប្រៀបធៀប ពីការបោះឆ្នោតមុន ប្រជាជនមានទំនុកចិត្តលើការនយោបាយក្នុងប្រទេស បើធៀបនឹងអាណិត្តិមុនៗ រហូតដល់បច្ចុប្បន្នគិតចាប់តាំងពីឆ្នាំ១៩៩៣។ សក្តារនុពលនៃ ថ្នាក់ដឹកនាំបន្តវេន និងពោរពេញដោយសមត្ថភាពដែលនាំឲ្យប្រជាជនមានជំនឿខ្លាំងជាងមុន។ 

លោកបានបន្តទៀត បម្រែបម្រួលនៅចន្លោះអន្តរកាល ៦ខែទៅ១ឆ្នាំ ក្នុងឆ្នាំ២០២៣ ផលិតផលវិនិយោគទី១ គួរតែជាអចលនទ្រព្យ ដែលមានភាពធន់ក្នុងការទប់ទល់នឹងអតិផរណា។

ក្រឡេកទៅកាន់ វិស័យសំណង់វិញនៅមានបញ្ហាមួយចំនួន ដោយខ្វះការទទួលខុសត្រូវ និងមានចន្លោះប្រហោង ខ្វះការរឹតបន្តឹង ដែលលោកប្រធានសមាគមបានបង្ហាញការយល់ឃើញថា “រដ្ឋគួរតែមានវិធានការដោះស្រយ និងកុំរឹតបន្តឹងពេកសំរាប់គម្រោងសាងសង់ដែលកំពុងបន្ត ព្រោះថាបានចេញជារូបរាងខ្លះហើយ ប្រសិនបើបញ្ឈប់អាចបង្កជាបញ្ហាច្រើនផ្នែក ប៉ុន្តែគួររឹតបន្តឹងទៅលើគម្រោងដែលទើបតែរៀបនឹងសាងសង់ក្នុងការបញ្ចៀសបញ្ហាឲ្យបានមុន។” 

ជាចុងក្រោយ លោកប្រធានសមាគមក៏បានផ្ដល់ជាមតិយោបល់មួយចំនួនសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ គួរធ្វើការព្យាករណ៍ជាមុននូវហានិភ័យ ជាពិសេសលំហូរសាច់ប្រាក់ ទោះបីជាមានបញ្ហាក៏នឹងប្រឈមតិចដែរ។ ចំពោះអ្នកទិញ ចង់វិនិយោគលើអចលនទ្រព្យឬសម្រាប់ទុកផ្ទាល់ខ្លួន គប្បីស្វែងរកការពិភាក្សាជាមួយអ្នកជំនាញពីខាងស្ថាប័នហិរញ្ញវត្ថុ ឬអចលនទ្រព្យ ក្នុងការសិក្សាអំពីចំណូលនិងចំណាយរបស់ខ្លួនចៀសវាងជួបហានិភ័យនាពេលអនាគត។

tall-buildings-in-Phnom-penh-696x365.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)