ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > អ្នកជំនាញ៖ គម្រោងសាងសង់អចលនទ្រព្យនៅតែមាន ខណៈការទិញ-លក់អចលនទ្រព្យមានភាពស្ងប់ស្ងាត់

អ្នកជំនាញ៖ គម្រោងសាងសង់អចលនទ្រព្យនៅតែមាន ខណៈការទិញ-លក់អចលនទ្រព្យមានភាពស្ងប់ស្ងាត់

ប្រភព:ស៊ីស៊ីថាមស៍
2023-08-31
490
0
សង្ខេប:ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពស្ងប់ស្ងាត់ មិនសូវមានចរន្តដោះដូរពីអតិថិជនបរទេសឡើយ ព្រោះបញ្ហាប្រឈមសកលនៅតែបន្ដជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ទោះជាយ៉ាងណាក្តី ក៏ដំណើរការសាងសង់គម្រោងចាស់ៗនៅតែបន្តសាងសង់ ហើយសកម្មភាពទិញ-លក់ អចលនវត្ថុនៅតែមានសកម្មភាពតិចតួចពីអតិថិជនក្នុងស្រុក។

កាលពីម្សិលមិញ លោក ច្រឹក សុខនីម សមាជិកក្រុមប្រឹក្សាភិបាលសមាគមCVEA និងនាយកប្រតិបត្តិក្រុមហ៊ុនCENTURY 21 MEKONG បានលើកឡើងអោយដឹងថា៖ ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពស្ងប់ស្ងាត់ មិនសូវមានចរន្តដោះដូរពីអតិថិជនបរទេសឡើយ ព្រោះបញ្ហាប្រឈមសកលនៅតែបន្ដជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ទោះជាយ៉ាងណាក្តី ក៏ដំណើរការសាងសង់គម្រោងចាស់ៗនៅតែបន្តសាងសង់ ហើយសកម្មភាពទិញ-លក់ អចលនវត្ថុនៅតែមានសកម្មភាពតិចតួចពីអតិថិជនក្នុងស្រុក។ 

CF29058E-F34D-4353-8F0D-70D83CEABEE0.png

លោក ច្រឹក សុខនីម បានអះអាងថា សម្រាប់ទីផ្សារក្រៅស្រុក គឺមិនសូវមានទេនាពេលបច្ចុប្បន្ននេះ ហើយភាពប្រឈមខ្លាំងទៅលើការរឹតត្បិតនៃកម្ចីពីធនាគារក៏ជាកត្តាមួយសំខាន់ដែលបានធ្វើឱ្យចរន្តទិញ-លក់ អចលនវត្ថុនៅកម្ពុជាមានការថមថយផងដែរ ហើយគួបផ្សំនឹងព័ត៌មានមួយចំនួនដែលបានលើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យធំៗនៅប្រទេសចិនក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតត្រូវបានដួលរលំផងដែរនោះ បានធ្វើឱ្យវិនិយោគិនដែលចង់វិនិយោគលើវិស័យនេះរឹតតែមានការគិតគូរ និងប្រុងប្រយ័ត្នជាខ្លាំង។ ដូចន្នេះ ការទិញ-លក់លើវិស័យអចលនទ្រព្យចាប់ពីពេលនេះ គឺមានភាពតានតឹងបន្តិចសម្រាប់វិនិយោគិន ប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់អ្នកដែលមានសាច់ប្រាក់សុទ្ធក្នុងការទិញអចលនទ្រព្យដើម្បីទទួលបានផលចំណេញ។

លោកបន្តថា នាបច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននានានៅតែបន្តបោះទុនវិនិយោគរបស់ខ្លួនលើវិស័យនេះ ប៉ុន្តែកំណើននៃការសាងសង់ត្រូវបានកាត់បន្ថយមួយចំនួន ហើយចាប់ផ្តើមសាងសង់ដើម្បីបំពេញតម្រូវការជាក់ស្តែងតែប៉ុណ្ណោះ។ ដូចនេះគម្រោងសាងសង់មួយចំនួននៅតែបន្តមាន តែស្ថិតក្នុងគម្រោងតូចៗដើម្បីបន្តដំណើរការសាងសង់លើគម្រោងចាស់ៗរបស់ពួកគេ។ ជារួម សកម្មភាពសាងសង់អគារគឺនៅតែបន្តមាន ប៉ុន្តែចរន្តនៃការទិញ-លក់អចលនទ្រព្យគឺមានសភាពនៅទ្រឹង និងមានភាពប្រុងប្រយ័ត្នខ្លាំង។

សម្រាប់តម្លៃអចលនទ្រព្យគឺមានតម្លៃខុសៗគ្នាទៅតាមប្រភេទអចលនទ្រព្យនីមួយៗ ប៉ុន្តែតម្លៃជាមធ្យមនៃប្រភេទផ្ទះល្វែង វីឡានៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានចន្លោះពី១៥ម៉ឺនដុល្លារ ដល់៣០ម៉ឺនដុល្លារ ខណៈខុនដូដែលមានតម្លៃសមរម្យក៏នៅតែមានការទិញលក់ខ្លះៗផងដែរ។ នេះជាការបញ្ជាក់របស់លោក ច្រឹក សុខនីម។

លោកគិតថា ការផ្គត់ផ្គង់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះកំណើនប្រជាជនៅតែបន្តកើតមានឡើង ហើយចំនួននៃការសាងសង់លំនៅឋានក្នុងមួយឆ្នាំៗគឺនៅតែសភាពតិចតួចនៅឡើយ បើធៀបនឹងតម្រូវការ ក្នុងនោះក្នុងមួយឆ្នាំប្រទេសកម្ពុជាត្រូវការលំនៅឋានចំនួន៥ម៉ឺនខ្នង ដើម្បីផ្គត់ផ្គង់តម្រូវការលើទីផ្សារនៅទូទាំអប្រទេសកម្ពុជា។

ហើយលោកបានបន្ថែមថា ភាពប្រឈមរបស់ម្ចាស់គម្រោងសាងសង់ គឺសាងសង់រួចហើយ តែមិនសូវមានចរន្តដោះដូរ ឬការទិញលក់ ដូចនេះក្រុមហ៊ុនមួយចំនួនសម្រេចផ្អាកបណ្តោះអាសន្នក្នុងការសាងសង់ ហើយខ្លះទៀតកាត់បន្ថយការសាងសង់ ដោយសាងសង់ក្នុងកម្រិតតូចដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្តែងតែប៉ុណ្ណោះ

DJI_0327.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)