ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > តើប្រតិបត្តិការទិញលក់ និងការផ្ទេរកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជាត្រូវធ្វើឡើងយ៉ាងដូចម្ដេច?

តើប្រតិបត្តិការទិញលក់ និងការផ្ទេរកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជាត្រូវធ្វើឡើងយ៉ាងដូចម្ដេច?

2023-10-07
1291
0
សង្ខេប:ដោយសារតែមើលឃើញ ប្រតិបត្តិការទិញលក់អចលនទ្រព្យប្រភេទដីធ្លី នៅតែមានប្រជាប្រិយភាពនិងមានសារសំខាន់ចំពោះអ្នកលក់និងអ្នកទិញ Compass នឹងធ្វើការលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលគួរតែយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់។

ក្នុងឆ្នាំ ២០២៣ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអចលនទ្រព្យ សម្រាប់អ្នកដែលមានមូលធនខ្ពស់ ហើយរំពឹងផលចំណេញក្នុងរយៈពេលវែង ព្រោះតម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៣ ក៏នៅមិនទាន់ស្ទុះឡើងខ្លាំងនោះ ខណៈទីផ្សារជារួមអាចនឹងមិនទាន់ងើបឡើងវិញខ្លាំង។ មិនខុសពីប្រភេទអចលនទ្រព្យផ្សេងៗ អចលនទ្រព្យប្រភេទដីធ្លីក៏គេឃើញមានប្រតិបត្តិការទិញ-លក់ក្នុងកម្រិតគួរសម។ ដោយសារតែមើលឃើញ ប្រតិបត្តិការទិញលក់អចលនទ្រព្យប្រភេទនេះ នៅតែមានប្រជាប្រិយភាពនិងមានសារសំខាន់ចំពោះអ្នកលក់និងអ្នកទិញ Compass នឹងធ្វើការលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលគួរតែយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់។


** ចំណុចទាំងនោះរួមមាន៖ 

ស្វែងយល់ពីប្លង់កម្មសិទ្ធិនៅប្រទេសកម្ពុជា 

ដំណើរការទិញលក់ 

នីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិ

ចំណាយផ្សេងៗនៅក្នុងប្រតិបត្តិការ (សម្រាប់អ្នកលក់និងអ្នកទិញ)

1.cover .jpeg

Kh.jpg


⓵ ស្វែងយល់ពីប័ណ្ណកម្មសិទ្ធិនៅប្រទេសកម្ពុជា 

មុននឹងទៅដល់ប្រតិបត្តិការផ្សេងៗ គប្បីស្វែងយល់អំពីប័ណ្ណកម្មសិទ្ធិជាមុនសិន។ ជាទូទៅនៅក្នុងប្រទេសកម្ពុជា ប្លង់កម្មសិទ្ធិដែលគេស្គាល់ភាគច្រើន មានចំនួន ៤ ប៉ុន្តែប័ណ្ណកម្មសិទ្ធិដែលទាក់ទងនឹងអចលនទ្រព្យប្រភេទដីធ្លីគឺមានចំនួន ៣ ប៉ុណ្ណោះរួមមាន៖ 


↣ ប្លង់រឹង

ប្លង់រឹងគឺជាទម្រង់ប័ណ្ណកម្មសិទ្ធិបង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិសំខាន់ជាងគេ និងជាប្លង់ដីដ៏ល្អជាងគេនៅកម្ពុជា ប្លង់នេះគឺជាវិញ្ញាបនបត្រម្ចាស់កម្មសិទ្ធិមួយសន្លឹកដែលចេញដោយការិយាល័យរៀបចំដែនដី។ លើសពីនេះ ប្លង់រឹងមានព័ត៌មានលម្អិតដែលត្រូវបានទទួលស្គាល់ និងបញ្ជាក់ក្នុងកម្រិតជាតិពីការិយាល័យសុរិយោដី និងក្រសួងរៀបចំដែនដី។ 

3. land title .png


ប្លង់ទន់ 

ប្លង់ទន់គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់ត្រូវដែលគេប្រើជាទូទៅ និងជាប្លង់ដីធ្លីជាទូទៅបំផុតនៅក្នុងប្រទេសកម្ពុជា។ វាជាប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលក្នុងស្រុក។ ប្លង់ទន់ត្រូវបានផ្ដល់ជូនដោយការិយាល័យសង្កាត់ឬស្រុកនិងមិនត្រូវបានចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកជាឯកសារម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។ ហើយរយៈពេលសុពលភាពត្រូវស្ថិតនៅក្រោមការចុះឈ្មោះជាក់ស្តែង។


↣ ប្លង់រឹងប្រព័ន្ធ (LMAP) 

ជាប្រព័ន្ធថ្មីនៃការផ្តល់ប័ណ្ណកម្មសិទ្ធដែលហៅថា ប្លង់រឹងប្រព័ន្ធ ឬLMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថាគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។  ប្រព័ន្ធវាស់ប្លង់ដីដែលមានឈ្មោះថាអិលម៉ែប (គម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លី) ត្រូវបានបង្កើតនៅប្រទេសកម្ពុជាដើម្បីបង្កើនការធានាដល់សិទ្ធិកាន់កាប់ដីធ្លី។ កូអរឌីណេជីភីអអេស (GPS) បានចុះឈ្មោះដីឡូត៏ទាំងអស់នៅក្នុងប្រទេសនៅក្រោមគោលការណ៍ជាក់លាក់។ ប្រសិនបើអ្នកមានប្លង់អិលម៉ែបព្រំប្រទល់ដីមានការព្រមព្រៀងគ្នារវាងអ្នកជិតខាង ដូច្នេះជំលោះព្រំប្រទល់ដីបានដោះស្រាយរួចរាល់ហើយ។ នេះគឺជាប្រភេទប្លង់ដែលមានសុវត្ថិភាពបំផុតមួយ។

4.1 Lmap .jpeg


⓶ ដំណើរការទិញនិងលក់ 

១. ស្វែងរកប្រភេទដីនិងទីតាំងដែលអ្នកចង់បាន

នៅក្នុងពេលបច្ចុប្បន្ន ក្នុងការស្វែងរកអចលនទ្រព្យគឺមានវិធីច្រើនដែលជួយសន្សំសំចៃពេលវេលា និងថាមពលរបស់អ្នកទិញ រួមមាន៖ 

- ស្វែងរកតាមរយៈប្រព័ន្ធអ៉ីនធើណេត៖ អ្នកអាចស្វែងរកតាមគេហទំព័រអចលនទ្រព្យ ឧទាហរណ៍៖ គេហទំព័រអចលនទ្រព្យ COMPASS.COM.KH ដែលមានមុខងារ ដីសម្រាប់លក់ ជាមួយទំហំនិង និងតម្លៃច្រើនងាយស្រួលសម្រាប់ជ្រើសរើស, បណ្ដាញសង្គមដូចជា Facebook, Wechat។ល។  

5.0. Brand-600x314-KH.jpg- ជំនួយពីភ្នាក់ងារអចលនទ្រព្យ

- ដើររកទៅតាមតំបន់ដែលខ្លួនចង់បាន

- ស៊ើបសួរតាមរយៈបងប្អូនឬមិត្តភក្ដិ


២. ពិនិត្យស្ថានភាពដីមុនពេលទិញ 

ដើម្បីពិចារណាធ្វើការទិញអចលនទ្រព្យប្រភេទដី អ្នកទិញគួរពិនិត្យនូវចំណុចមួយចំនួនខាងក្រោម ជាមុនសិនចៀសវាងមានការស្ដាយក្រោយ៖ 

✅ ប្រភេទនៃបណ្ណកាន់កាប់របស់ម្ចាស់ដី

អ្នកទិញគួរតែពិនិត្យជាមុនថា តើអ្នកលក់មានប័ណ្ណកាន់កាប់អចលនទ្រព្យនោះប្រភេទអ្វី ជាប្រភេទប្លង់រឹង ឬប្លង់ទន់? បើសិនអ្នកលក់ដីនោះកំពុងកាន់ប្លង់រឹង នោះអ្នកទិញផ្ទៀងផ្ទាត់ឯកសារបានលឿន។ 

ផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។  ចំនុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់។ 

✅ ស្ថានភាពដី

ក្រោយពីពិនិត្យមើលទៅលើប្រភេទនៃបណ្ណកម្មសិទ្ធិរួចហើយ អ្នកទិញត្រូវតែពិនិត្យទៅលើស្ថានភាពដី ថាតើដីនោះមានដីផ្សេងព័ន្ធជុំវិញ មានព្រំប្រទល់ដី ឬរបងបានកំណត់ត្រឹមត្រូវដែរឬទេ។ ប្រសិនបើពិនិត្យឃើញនៅមិនទាន់មានភាពច្បាស់លាស់ទេត្រូវធ្វើការវាស់វែងដីនោះម្តងទៀត ដោយមានវត្តមានអាជ្ញាធរសុរិយោដី ជាអ្នកដឹងលឺ។

✅ បន្ទុកនៅលើដី

អ្នកទិញត្រូវពិនិត្យបន្ថែមទៀតទៅលើដីនោះ ថាតើដីនោះត្រូវបានគេយកទៅបញ្ចាំធានាបំណុល ឬជួល ឬប្រវាស់ ដែរឬអត់។ ក្រៅពីនេះ អ្នកទិញត្រូវធ្វើការស្រាវជ្រាវថា ដីនោះជាកម្មវត្ថុនៃបណ្តឹងតុលាការដែលត្រូវរឹបអូសឬទេ។ មួយវិញទៀត ប្រសិនបើដីមួយកន្លែងនោះកំពុងស្ថិតនៅក្នុងវិវាទ មានរឿងក្ដីក្ដាំងនៅតុលាការ អ្នកទិញក៏ពុំគួរប្រថុយដែរ។ ដូចនេះ មុននឹងទិញ ដីនោះទាមទារឱ្យមាននីតិវិធីនៃការដោះស្រាយបានដាច់ស្រេច មុនឈានដល់ការចុះកិច្ចសន្យា។

✅ ដីជាចំណែកផ្លូវ ឬជាប់គម្រោងអភិវឌ្ឍន៍នានា

គម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះទៅមុខជាលំដាប់។ ហេតុនេះ មុននឹងទិញដីដែលខ្លួនចង់បាន អ្នកទិញត្រូវសង្កេតថា ដីនោះមានជាប់នឹងចំណែកផ្លូវដែរឬទេ ឬស្ថិតក្នុងគម្រោងអភិវឌ្ឍណាមួយរបស់រដ្ឋឬអត់។ ដីខ្លះអាចស្ថិតនៅក្នុងតំបន់អប្សរា ឬស្ថិតនៅក្នុងតំបន់អភិរក្សណាមួយដែលរដ្ឋបានកំណត់។ បញ្ហាទាំងអស់នេះ តម្រូវឱ្យអ្នកទិញពិនិត្យឱ្យបានច្បាស់ថាតើ ដីនោះមានការប៉ះពាល់កម្រិតណាពីគម្រោងទាំងអស់នោះ។

5.1 field.jpeg


៣. បញ្ជាក់នូវតម្លៃនិងការចរចារ

បន្ទាប់ពីអ្នកទិញបានពិនិត្យស្ថានភាពដីតាមចំណុចខាងលើរួចរាល់  អ្នកលក់និងអ្នកទិញត្រូវធ្វើការពិភាក្សានិងចរចារតម្លៃឲ្យបានជាក់លាក់។ ប្រសិនបើតម្លៃនិងលក្ខខណ្ឌផ្សេងៗទទួលបានការយល់ព្រមពីភាគីទាំងសងខាង កិច្ចព្រមព្រៀងនឹងត្រូវបាននបង្កើតឡើង។ 


៤. ដំណើរការបង្កើតកិច្ចព្រមព្រៀង

ក្នុងដំណើរការនេះ កិច្ចសន្យាដែលត្រូវបង្កើតមានដូចជា៖ 

- កិច្ចសន្យាកក់ប្រាក់៖ សម្រាប់កិច្ចសន្យាកក់ប្រាក់  គឺត្រូវឡើងមុនគេបង្អស់ ដែលសរបញ្ជាក់ពីឆន្ទៈរបស់អ្នកលក់និងអ្នកទិញយល់ព្រមក្នុងការលក់និងទិញអចលនទ្រព្យមួយ  ដោយនៅក្នុងកិច្ចសន្យាកក់ប្រាក់ អ្នកលក់ឬអ្នកទិញអាចធ្វើការស្នើចំនួនទឹកប្រាក់កក់សមស្របណាមួយបាន។ កិច្ចសន្យាមួយនេះ គឹការពារទាំងអ្នកលក់និងអ្នកទិញក្នុងការផ្លាស់ប្ដូរណាមួយ។ 

- កិច្ចសន្យាទិញលក់៖ អ្នកលក់ត្រូវរៀបចំបង្កើតកិច្ចសន្យាទិញលក់ ដែលកិច្ចសន្យាលក់-ទិញដីមានពីរប្រភេទ រួមមានដីកម្មសិទ្ធិ (ប្លង់រឹង) និងដីភោគ (ប្លង់ទន់) មាននីតិវិធីធ្វើឡើងមិនដូចគ្នាទេ។ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវតែចុះកិច្ចសន្យាលក់-ទិញ អចលនវត្ថុនោះ ដោយធ្វើទៅតាមកិច្ចសន្យាពិសេស មិនមែនធ្វើឡើងទៅតាមកិច្ចសន្យាបែបឯកជនទេ។ កិច្ចសន្យាពិសេសនេះ ត្រូវតែជាកិច្ចសន្យាមានទម្រង់ជាលិខិតយថាភូត ដែលជាប្រភេទកិច្ចសន្យាត្រូវធ្វើឡើងទៅតាមទម្រង់ និងនីតិវិធីតាមការកំណត់ដោយច្បាប់ ពោលគឺជាកិច្ចសន្យាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដែលមានការដឹងលឺពីអាជ្ញាធរមានសមត្ថកិច្ចចូលរួមជាមួយផងដែរ។ 

- កិច្ចសន្យាប្រគល់និងទទួលប្រាក់៖ ចំពោះកិច្ចសន្យាប្រភេទនេះ ច្បាប់មិនបានតម្រូវឲ្យត្រូវតែធ្វើតែម្ដងនោះទេ ប៉ុន្តែវាជាទំនុកចិត្តនិងភស្តុតាងសម្រាប់ភាគីទាំងសងខាងក្នុងការបញ្ចៀសទំនាស់ផ្សេងក្នុងការផ្ទេរកម្មសិទ្ធិ។ 

6. road.jpeg


⓷ នីតិវិធីផ្ទេរកម្មសិទ្ធិ

ចំណែកនីតិវិធីផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ  គឺមានដូចតទៅ៖ 

- ដំណាក់កាលទី១ : អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណបណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក/ខណ្ឌ ដើម្បីបំពេញលិខិតលក់ផ្តាច់ ឬឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ មន្ត្រីសុរិយោដីស្រុក/ខណ្ឌ ជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។

- ដំណាក់កាលទី២ : ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឬឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុគ្គលិកសុរិយោដីរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកឯកសារខាងលើ និងធ្វើការសុំជួបមេភូមិនិងមេឃុំដើម្បីចុះហត្ថលេខា និងបោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ)។ បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីរសុរិយោដីស្រុក/ខណ្ឌវិញ ដើម្បីចុះហត្ថលេខាសម្រេច និងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក/ខណ្ឌ។ តម្លៃសេវាសុរិយោដីស្រុក/ខណ្ឌគឺចំនួន ២០ ម៉ឺនរៀលក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុណ្ណាក៏ដោយ។ ដំណាក់កាលនេះ ត្រឹមជាដំណាក់កាល ៥០% នៃដំណើរ ការផ្ទេរសិទ្ធិប៉ុណ្ណោះ រីឯប្លង់ដីគឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមដដែល តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់អមជាមួយដោយស្របច្បាប់មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។

7. contract.jpeg

-ដំណាក់កាលទី៣ : ប្រសិនបើអ្នកទិញចង់បានឈ្មោះនៅលើប្លង់ដីដែលបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកទិញវិញ ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីមន្ទីរសុរិយោដីស្រុក/ខណ្ឌ យកទៅកាន់មន្ទីរសុរិយោដីខេត្ត/ក្រុង ដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថាមានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។ រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រា ដែលមានអត្រាចំនួន ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯអគ្គនាយកដ្ឋានពន្ធដារខេត្ត/ក្រុង ដោយរង់ចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយកដ្ឋានពន្ធដារខេត្ត/ក្រុង នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីធ្វើការបង់ពន្ធប្រថាប់ត្រា ៤% រួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រលប់មកវិញ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងលិខិតផ្ទេរសិទ្ធិនោះទៅមន្ទីរសុរិយោដីខេត្ត/ក្រុងវិញ ដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យ ពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន ៦០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី បីខែ ទៅ ប្រាំមួយខែ។

8.another land field .jpeg


⓸ ចំណាយផ្សេងៗនៅក្នុងប្រតិបត្តិការ (សម្រាប់អ្នកលក់និងអ្នកទិញ)

ចំណាយផ្សេងៗដែលអ្នកទិញនិងអ្នកលក់ត្រូវទទួលខុសត្រូវ នៅក្នុងប្រតិបត្តិការទិញលក់ និងផ្ទេរកម្មសិទ្ធិ


 អ្នកទិញ 

- ពន្ធប្រថាប់ត្រា៖ អត្រាពន្ធមានចំនួន ៤ ភាគរយនៃតម្លៃអចលនទ្រព្យសរុប (តម្លៃយោងទៅតាមគណកម្មការវាយតម្លៃអចលនទ្រព្យ)។ ថ្លៃពន្ធប្រភេទនេះ អ្នកលក់និងអ្នកទិញក៏អាចចរចារក្នុងការបង់ផងដែរ។ 

- ពន្ធលើអចលនទ្រព្យ៖ អត្រាពន្ធស្មើនឹង ០.១ ភាគរយនៃតម្លៃអចលនទ្រព្យសរុប។ ពន្ធនេះកើតឡើងទៅលើដីដែលប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មផ្សេងៗដែលមិនស្ថិតក្នុងករណីលើកលែង ឬរស់នៅ ដោយតម្លៃអចលនទ្រព្យលើសពី ១០០លានរៀល ឬ ២៥,០០០ ដុល្លារ។ 

- ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់៖ ពន្ធនេះ គឺតម្រូវឱ្យបង់សម្រាប់ដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ដែលស្ថិតក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ម្ចាស់ដីត្រូវបង់ពន្ធក្នុងអត្រា ២ ភាគរយ នៃតម្លៃដី ដែលកំណត់ដោយគណៈកម្មការ។ ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០.១ ភាគរយទេ។

- ថ្លៃសេវាផ្ទៀងផ្ទាត់ប្លង់៖ សម្រាប់ថ្លៃសេវាផ្ទៀងផ្ទាត់ប្លង់មានតម្លៃ ៥០,០០០ រៀល និងបញ្ចូលឈ្មោះម្ចាស់ថ្មីមានតម្លៃ ៦០ ម៉ឺនរៀល។ 

- ថ្លៃសេវាមេធាវី៖ មានតម្លៃប្រមាណ ២៥០ ដុល្លារ ក្នុងការរៀបចំឯកសារ និងកិច្ចសន្យាទិញលក់ (អ្នកទិញនិងអ្នកលក់ក៏អាចចរចារគ្នាក្នុងការចេញម្នាក់ពាក់កណ្ដាលផងដែរ)។ 

- ចំណាយទាក់ទងនឹងឥណទានទិញដី៖ ទោះបីជាឥណទានអចលនទ្រព្យប្រភេទដី មិនសូវមានការផ្ដល់ជូនពីធនាគារច្រើនដូចការទិញផ្ទះក៏ដោយ ប៉ុន្តែអ្នកទិញក៏អាចនៅតែទទួលបានឥណទានពីធនាគារផ្សេងៗមួយចំនួនទៀតបាន ដោយជាទូទៅមានអត្រាការប្រាក់ចន្លោះពី ៧-១១ ភាគរយក្នុងមួយឆ្នាំ។ អ្នកទិញក៏ត្រូវបង់ ១ ភាគរយសម្រាប់កម្ចីសរុបដើម្បីបង់ថ្លៃសេវាកម្ម នៃការវាយតម្លៃ និងប្រតិបត្តិការប្រាក់កម្ចី។ 

9. expense.jpeg


✩ អ្នកលក់ 

- ពន្ធលើចំណេញមូលធន៖ អត្រាពន្ធមានចំនួន ២០ ភាគរយនៃថ្លៃចំណេញពីការលក់អចលនទ្រព្យណាមួយ។ សូមជម្រាបដំណឹងល្អផងដែរថា ពន្ធប្រភេទខាងលើនឹងធ្វើការលើកលែងរហូតដល់ចុងឆ្នាំ ២០២៤។ 

- ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ៖ ជាធម្មតា អ្នកលក់ត្រូវបង់ថ្លៃចំនួន ៣ ភាគរយនៃតម្លៃអចលនទ្រព្យសរុបទៅកាន់ភ្នាក់ងារអចលនទ្រព្យ។ ប៉ុន្ដែសម្រាប់ករណីខ្លះ អ្នកលក់ក៏អាចចរចាជាមួយភ្នាក់ងារដើម្បីបញ្ចុះថ្លៃសេវានេះផងដែរ។ 

10. expense table.png


ជាចុងក្រោយ ខ្លឹមសារខាងលើនេះគ្រាន់តែជាឯកសារយោងក្នុងការជួយជម្រុញនូវការវិនិយោគឬប្រតិបត្តិការទិញលក់អចលនទ្រព្យប្រភេទដីធ្លីរបស់លោកអ្នកកាន់តែលឿនដោយជោគជ័យ និងសមស្របទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិត សូមធ្វើការពិគ្រោះយោបល់ពីអ្នកជំនាញ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)