ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > ធនាគារជាតិនៃកម្ពុជាដាស់តឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ

ធនាគារជាតិនៃកម្ពុជាដាស់តឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ

2023-07-07
318
0
សង្ខេប:​ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។

ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

លោកជំទាវថ្លែងថា៖ “កត្តាហានិភ័យខាងក្រៅ អាចធ្វើឱ្យតម្រូវការវិស័យអលចនទ្រព្យ ផ្ទះសម្បែង (ក្នុងប្រទេស) តិចជាងមុន ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នទៅលើឥណទាន វិស័យអចលនទ្រព្យ”។

យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។

នៅឆ្នាំ២០២២ ទ្រព្យសកម្ម  និងឥណទានរបស់ប្រព័ន្ធធនាគារ បានកើន ១២,៦ភាគរយ និង១៦,៣ភាគរយ ដល់ចំនួន ៣១៧ទ្រីលានរៀល (២៦៤ភាគរយ នៃ ផ.ស.ស) និង២១៩.៧ ទ្រីលានរៀល (១៨៣ភាគរយ នៃ ផ.ស.ស)។

បើតាម NBC ឥណទានត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងមានលក្ខណៈពិពិធកម្ម ដែលវិស័យចម្បងៗ រួមមាន ការជួញដូររាយ រួមចំណែក ១៦,៤ភាគរយនៃឥណទានសរុប ឥណទានទិញផ្ទះ ១៤,៩ភាគរយ ការជូញដូរដុំ ១០,១ភាគរយ សំណង់ ៩,៩ភាគរយ និងអចលនទ្រព្យ ៩,៨ភាគរយ។

 


ប្រភព៖ Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)