ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > ឆមាសទី១នៃ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់៩៥%

ឆមាសទី១នៃ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់៩៥%

2023-07-20
406
0
សង្ខេប:ឆមាសទី១នៃឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់ហាងលក់រាយថ្មីៗបន្ថែមទៀត។

ឆមាសទី១នៃឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់ហាងលក់រាយថ្មីៗបន្ថែមទៀត។

គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។

E97A3CC0-BCE5-4dd4-9910-A97348F6E121.png

969BF6F5-6FEC-4f4e-9281-13C85BB3F587.png

ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។

លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE Cambodia បានពន្យល់ថា “គុណផលផ្ទុយគ្នា អាចជាការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់អ្នកលក់រាយឆ្ពោះទៅរកទីតាំងផ្លូវសំខាន់ៗ ព្រោះបើទៅលក់នៅតាមដងផ្លូវទាំងនោះ ហាងរបស់ពួកគេអាចទទួលបានភាពងាយមើលឃើញ ភាពលេចធ្លោ និងភាពងាយស្រួលសម្រាប់អតិថិជន” ។

ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ និងទាញយកអ្នកចូលមកទិញឱ្យបានច្រើន គម្រោងហាងលក់រាយថ្មីកំពុងទទួលយកនូវគំនិតច្នៃប្រតិដ្ឋ និងដាក់បញ្ចូលកម្មវិធីកម្សាន្តសប្បាយលាយជាមួយនឹងយុទ្ធសាស្ត្រទីផ្សារ។ វិស័យនេះ កំពុងមាននិន្នាការថ្មីងាកទៅរកការលក់រាយតាមកន្លែងដែលផ្តោតលើសកម្មភាពទិញលក់ជាជាងតាមទីតាំងជាក់លាក់ ដែលការណ៍នេះក៏ឆ្លើយតបទៅនឹងការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់ផងដែរ។

ដោយសារវិស័យហាងលក់រាយរបស់កម្ពុជាសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និងសក្ដានុពលទីផ្សារ ការធ្វើបច្ចុប្បន្នភាពពាក់កណ្តាលឆ្នាំ ២០២៣ បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ ម្ចាស់ហាងលក់រាយដើម្បីរស់បាន និងរីកចម្រើនក្នុងបរិយាកាសទីផ្សារប្រកួតប្រជែង ក្នុងនោះទីតាំងផ្លូវសំខាន់ៗ បានក្លាយជាចំណុចសំខាន់សម្រាប់ភាពជោគជ័យក្នុងវិស័យនេះ៕


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)