ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានចុះបញ្ជីក្រុមហ៊ុន សហគ្រាស លើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,០៨ ពាន់លានដុល្លារ គិតត្រឹមថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ៩២១លានដុល្លារ ។
របាយការណ៍បង្ហាញថា ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧.៧២២ ក្រុមហ៊ុន/សហគ្រាស គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៨.១៩ ប៊ីលានដុល្លារ។
(ប្រភព: Online Business Registration Service)
របាយការណ៍ដដែលបង្ហាញទៀតថា ក្រុមហ៊ុន/សហគ្រាស មានសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១.១៤៨។
(ប្រភព: Online Business Registration Service)
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ និងដំណាក់កាលទីបី ក្នុងខែកក្កដា ឆ្នាំ២០២៣។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលកន្លងមកនេះ តែងតែមានការកាត់បន្ថយនូវនីតិវិធី ពេលវេលា និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរិមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)