ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > តម្លៃដីចុងក្រោយរបស់ខណ្ឌជ្រោយចង្វានិងខណ្ឌច្បារអំពៅ តម្លៃខ្ពស់រហូតដល់ $3,700/㎡ និង $3,500/㎡

តម្លៃដីចុងក្រោយរបស់ខណ្ឌជ្រោយចង្វានិងខណ្ឌច្បារអំពៅ តម្លៃខ្ពស់រហូតដល់ $3,700/㎡ និង $3,500/㎡

2023-09-02
635
0
សង្ខេប:សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញផ្សាយនូវតម្លៃដីចុងក្រោយបំផុតសម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣ នៅខណ្ឌលំដាប់រងដ៏សំខាន់ៗរបស់រាជធានីភ្នំពេញចំនួន ២ រួមមាន ខណ្ឌជ្រោយចង្វា និងខណ្ឌច្បារអំពៅ ដោយមានតម្លៃខ្ពស់ជាងគេ ៣,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ៣,៥០០ ដុល្លារក្នុងម៉ែត្រការ៉េរៀងគ្នា។

នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញផ្សាយនូវតម្លៃដីចុងក្រោយបំផុតសម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣ នៅខណ្ឌលំដាប់រងដ៏សំខាន់ៗរបស់រាជធានីភ្នំពេញចំនួន ២  រួមមាន ខណ្ឌជ្រោយចង្វា និងខណ្ឌច្បារអំពៅ។

យោងតាមទិន្នន័យរបស់ CVEA នៅឆមាសទីមួយនៃឆ្នាំ ២០២៣ តម្លៃដីនៅតំបន់ ខណ្ឌជ្រោយចង្វា និងខណ្ឌច្បារអំពៅទាំងមូលបានធ្លាក់ចុះបន្តិច ដោយតម្លៃជាមធ្យមគឺ ៩៣៦ ដុល្លារអាមេរិក និង ៩១៩ ដុល្លារអាមេរិក រៀងគ្នាក្នុងមួយម៉ែត្រការ៉េ។ រីឯក្នុងឆ្នាំ ២០២២ យើងសង្កេតឃើញថា តម្លៃដីជាមធ្យមនៅក្នុងខណ្ឌជ្រោយចង្វា បានឈានដល់ ៩៩៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯ ខណ្ឌច្បារអំពៅវិញ គឺ ៩៧៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បើក្រឡេកទៅកាន់ខណ្ឌជ្រោយចង្វា តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗក្នុងសង្កាត់ជ្រោយចង្វា គឺខ្ពស់ជាងគេ ដោយតម្លៃគឺ ៣,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃទាបបំផុតត្រឹម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងសង្កាត់កោះដាច់។ ចំពោះខណ្ឌច្បារអំពៅ តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗក្នុងសង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ មានតម្លៃខ្ពស់បំផុតគឺ ៣,៥០០ ដុល្លារដូចគ្នាក្នុងម៉ែត្រការ៉េ ហើយតម្លៃទាបបំផុត គឺក្នុងសង្កាត់ព្រែកថ្មី ដែលមានតម្លៃ ៣៥ ដុល្លារក្នុងម៉ែត្រការ៉េ។ 

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២២ តម្លៃដីខ្ពស់បំផុតនៅក្នុងខណ្ឌជ្រោយចង្វាមានតម្លៃរហូតដល់ ៣,៩០០  ដុល្លារក្នុងម៉ែត្រការ៉េ និងខណ្ឌច្បារអំពៅ មានតម្លៃឈានដល់ ៣,៧០០ ដុល្លារក្នុងម៉ែត្រការ៉េ។ 

photo_2023-09-01_14-03-58.jpg

▲តម្លៃដីនៅខណ្ឌជ្រោយចង្វាក្នុងឆមាសទី១ ឆ្នាំ២០២៣ 


photo_2023-09-01_14-03-58 (2).jpg

▲តម្លៃដីនៅខណ្ឌច្បារអំពៅ ក្នុងឆមាសទី១ ឆ្នាំ២០២៣


1936A7EA-54AA-493E-8456-71BCEC72C509.png

▲តម្លៃដីនៅខណ្ឌជ្រោយចង្វា ក្នុងឆ្នាំ២០២២


4673AFBF-372D-4CA0-B2EC-B3068BF193E7.png

▲តម្លៃដីនៅខណ្ឌច្បារអំពៅ ក្នុងឆ្នាំ២០២២

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)