ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ នៅក្នុងខែឧសភា ស្ថានភាពកូវីដ១៩នៅរាជធានីភ្នំពេញបានចាប់ផ្តើមប្រសើរឡើងវិញដែលផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៣ ខែកន្លងមក វិស័យនានារបស់ប្រទេសកម្ពុជាត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង ហើយទីផ្សារអចលនទ្រព្យជួលក៏មិនមែនជាករណីលើកលែងដែរ។
ដោយសារតែការរីករាលដាលកូវីដ១៩មុននេះ អត្រានៃផ្ទះទំនេរបានកើនឡើង ហើយការបញ្ចុះតម្លៃនិងការកាត់បន្ថយតម្លៃបានក្លាយជាមធ្យោបាយធម្មតានៅលើទីផ្សារអចលនទ្រព្យ។ ទោះយ៉ាងណាក្តី នៅក្នុងទីផ្សារអចលនទ្រព្យជួល សេវាកម្មលំនៅដ្ឋានជាច្រើនបានបរាជ័យក្នុងការរក្សាជំហរនៅលើទីផ្សារ ហើយម្ចាស់ផ្ទះជាច្រើនបានបោះបង់ចោលការកាត់បន្ថយតម្លៃរបស់ពួកគេហើយរង់ចាំមើលលំនឹងលើទីផ្សារបន្តទៀត។
តាមពិតទៅ ទីផ្សារអចលនទ្រព្យជួលនៅរាជធានីភ្នំពេញបានបង្ហាញនូវសញ្ញានៃការងើបឡើងវិញក្នុងខែឧសភា ជាមួយនឹងការកើនឡើងបន្តិចនៃការផ្គត់ផ្គង់និងតម្រូវការ។
ចំនួនផ្ទះជួលចុះបញ្ជីថ្មីនិង តម្លៃជួលជាមធ្យមនៅភ្នំពេញកើនឡើងទ្វេដងនៅក្នុងខែឧសភា
យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស នៅក្នុងខែឧសភាដោយសារតែភាពប្រសើរឡើងបន្តិចម្តងៗនៃស្ថានភាពកូវីដ១៩និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ ក្រុមហ៊ុនអន្តរការីបានចាប់ផ្តើមដំណើរការការងាររបស់ពួកគេឡើងវិញ ហើយចំនួនផ្ទះជួលថ្មីនៅភ្នំពេញបានកើនឡើងប្រមាណ ៤៦% ពីមួយខែទៅមួយខែ។ បើនិយាយពីប្រភេទអចលនទ្រព្យវិញ អាផាតមិននៅតែជាអចលនទ្រព្យដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យជួលដែលមានចំនួនដល់ទៅ ៤៦% ។
ចំណែកឯថ្លៃឈ្នួលវិញ តម្លៃជួលជាមធ្យមនៅរាជធានីភ្នំពេញក្នុងខែឧសភាគឺប្រហែល ៣៥០០ ដុល្លារដោយខ្ពស់ជាងថ្លៃឈ្នួលជាមធ្យមប៉ុន្មានខែមុន។ ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យទីផ្សារជួលចាប់ពីខែកុម្ភៈដល់ខែឧសភា ផ្ទះដែលមានចំនួនបន្ទប់គេង ១-២ ជាផ្ទះដែលពេញនិយមជាងគេ ដែលមានតម្លៃចន្លោះពី ១០០០ ទៅ ៥០០០ ដុល្លារ ហើយតម្លៃជាមធ្យមគឺប្រហែល ១២០០ ដុល្លារ។
អាផាតមិនគ្របដណ្តប់ទីផ្សារជួលនៅភ្នំពេញច្រើនបំផុត ដែលតម្លៃជាមធ្យមចាប់ពី ៧៣៤ ដុល្លារ
បើគិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ខមភើសអចលនទ្រព្យបានចុះបញ្ជីផ្ទះជួលចំនួន ១៦៦៩៨ ដែលចំនួនអាផាតមិនមានប្រមាណ ៦០% នៃចំនួនសរុប បន្ទាប់មកគឺ វីឡា ផ្ទះល្វែង និងឃ្លាំង។
ខមភើសអចលនទ្រព្យបានប្រើការបែងចែកតំបន់និងតម្លៃនៃប្រភេទអចលនទ្រព្យផ្សេងៗគ្នា ដែលជាចំនុចឈានទៅរកការវិភាគទិន្នន័យ ដើម្បីជាឯកសារយោងសម្រាប់ម្ចាស់ផ្ទះ អ្នកជួល និងវិនិយោគិន។
អាផាតមិនបានយកចំណែកទីផ្សារជួលច្រើនជាងគេនៅភ្នំពេញ។ បើមើលពីការផ្គត់ផ្គង់អាផាតមិនជួល អាផាតមិនត្រូវបានបែកខ្ញែកជាចម្បងនៅក្នុងខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដែលជាតំបន់សំខាន់បំផុតរបស់រាជធានីភ្នំពេញ។ បើមើលពីតម្រូវការវិញ នៅលើខមភើសអចលនទ្រព្យវាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការផ្គត់ផ្គង់អាផាតមិនជួល ហើយខណ្ឌទាំងបួននេះនៅតែជាកន្លែងដែលមានអ្នកចូលមើលច្រើនបំផុត។
បើនិយាយពីប្រភេទប្លង់អាផាតមិន អាផាតមិនមួយបន្ទប់គេងមានចំនួន ៥០% នៃចំនួនប្រភេទអាផាតមិនជួលទាំងអស់ ដោយតម្លៃជាមធ្យម ៧៣៤ ដុល្លារ/ខែ រីឯអាផាតមិនពីរបន្ទប់គេង មានតម្លៃជាមធ្យមគឺ ១៥៥៩ ដុល្លារ/ខែ ដែលមាន ៣១%។ អាផាតមិនបីបន្ទប់គេងមាន ១០% ដោយជួលជាមធ្យម ២០៥៤ ដុល្លារ/ខែ។
តម្រូវការជួលវីឡាកំពុងតែកើនឡើង
ការយល់ឃើញអំពីបរិបថនៃការរស់នៅរបស់មនុស្សទូទៅត្រូវបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសារតែការរីករាលដាលកូវីដ១៩ ធ្វើឲ្យមានការផ្លាស់ប្តូរដូចជា ការរក្សាគម្លាតជាទម្រង់រស់នៅដាច់ឆ្ងាយពីអ្នកផ្ទះ និងផ្លាស់ប្តូរពីធ្វើការនៅការិយាល័យមកធ្វើការនៅផ្ទះជាដើម។ បន្ទាប់ពីការរក្សាគម្លាតដោយនៅក្នុងផ្ទះអស់រយៈពេលជាយូរ ការរស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព ភាពរីករាយនិងផ្ទះមានគុណភាពខ្ពស់ បានក្លាយជាចំណុចសំខាន់សម្រាប់បរិយាកាសរស់នៅដ៏ល្អប្រសើរ។ នៅក្នុងខែឧសភា អត្រានៃវីឡាចុះបញ្ជីជួលបានកើនឡើងនៅក្នុងទីផ្សារជួលដែលមានប្រហែល ១៧% នៃអចលនទ្រព្យជួលសរុប ដែលជាលទ្ធផលនៃការកើនឡើងតម្រូវការ។
វីឡាជួលភាគច្រើនផ្តោតជាចម្បងនៅក្នុងខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងខណ្ឌសែនសុខ។ តម្រូវការរបស់អ្នកជួលភាគច្រើនប្រមូលផ្តុំនៅក្នុងខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។ ក្នុងចំណោមនោះ នៅខណ្ឌមានជ័យ ចំនួនវីឡាជួលមានតិចជាងតំរូវការ ដោយមានចំនួនវីឡាតិចនិងអ្នកសួររកច្រើន។
សម្រាប់ទីផ្សារជួលវីឡានៅភ្នំពេញ តម្លៃជួលប្រចាំខែជាមធ្យមគឺប្រហែល ៤១៤៣ ដុល្លារ/ខែ។ វីឡាបន្ទប់ ៤ និង ៥ គឺជាប្រភេទវីឡាទូទៅបំផុតដែលមាន ២៥% និង ២៤% នៃវីឡាទាំងអស់រៀងគ្នា។
ចំនួនផ្ទះបែបសម័យចាស់បានធ្លាក់ចុះ
នៅពេលរបៀបរស់នៅរបស់មនុស្សមានការរីកចម្រើន អាផាតមិនថ្មីៗនិងវីឡាបន្តគ្របដណ្តប់លើទីផ្សារ ខណៈពេលដែលទីផ្សារលំនៅដ្ឋានបែបសម័យចាស់ធ្លាក់ចុះ។
ផ្ទះល្វែងមានប្រហែល ៤% នៃទីផ្សារជួលទូទៅនៅក្នុងរាជធានីភ្នំពេញក្នុងខែឧសភា។ នៅលើកម្មវិធីខមភើសអចលនទ្រព្យ ខណ្ឌចំការមន និងខណ្ឌសែនសុខ មានផ្ទះល្វែងទីប្រជុំជនកាន់តែច្រើនជាងខណ្ឌផ្សេងៗ ខណៈតម្រូវការនៅទីតាំងផ្សេងទៀតដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា មានតម្រូវការខ្ពស់ជាងនេះទៅទៀត។ បើនិយាយពីថ្លៃជួលវិញ តម្លៃជួលប្រចាំខែជាមធ្យមសម្រាប់ផ្ទះល្វែងនៅភ្នំពេញគឺប្រហែល ១៨៦០ ដុល្លារ ដោយ ៤៨% មានតម្លៃជួលប្រចាំខែតិចជាង ១០០០ ដុល្លារ។
អត្រានៃផ្ទះហាងនៅក្នុងទីផ្សារជួលគឺប្រហាក់ប្រហែលនឹងផ្ទះល្វែង ដែលមានប្រហែល ៣% ។ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌដូនពេញ សុទ្ធតែមានផ្ទះជួលច្រើនជាងមុន នៅលើកម្មវិធីខមភើសអចលនទ្រព្យ។ តម្រូវការនិងចំនួនផ្ទះហាងគឺចាំបាច់ដូចគ្នា នៅលើកម្មវិធីខមភើសអចលនទ្រព្យ។ គួរបញ្ជាក់ផងដែរថា ផ្ទះហាងលក់ទំនិញនានា ក្នុងខណ្ឌជ្រោយចង្វារក៏មានលក្ខណៈទាក់ទាញជាពិសេស។ តម្លៃជួលជាមធ្យមសម្រាប់ផ្ទះហាងនៅភ្នំពេញគឺ ៦០៨៤ ដុល្លារ/ខែ ដោយ ៧៤,៧% នៃផ្ទះទាំងនោះមានតម្លៃជួលទាបជាងតម្លៃជួលជាមធ្យម។
តំរូវការសំរាប់ឃ្លាំងជួលកើនឡើងដោយសារស្ថានភាពកូវីដ១៩
ក្រៅពីអគារលំនៅដ្ឋាន ការផ្ទុះឡើងកូវីដ១៩មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអគារពាណិជ្ជកម្ម ដែលរួមមាន សណ្ឋាគារ ការិយាល័យ និងហាង។ រាល់ទម្រង់នៃប្រតិបត្តិការពាណិជ្ជកម្មទាំងអស់បានបញ្ឈប់ ជាពិសេសក្នុងកំឡុងពេលការបិទខ្ទប់ទីក្រុង ហើយតម្រូវការអគារពាណិជ្ជកម្មនៅក្នុងទីផ្សារជួលមានតិចតួចបំផុត ដូច្នេះហើយអត្រាទាំងមូលគឺតិចតួចណាស់។
សណ្ឋាគារមានប្រហែល ៣% នៃទីផ្សារជួល។ សម្រាប់ចំនួនផ្គត់ផ្គង់របស់ខមភើសអចលនទ្រព្យវិញ ចំនួនផ្គត់ផ្គង់សណ្ឋាគារនៅខណ្ឌចំការមន និងខណ្ឌដូនពេញមានចំនួនច្រើនបំផុត។ ចំណែកឯតម្រូវការទីផ្សារវិញ ខណ្ឌនីមួយៗមានតម្រូវការជាក់លាក់សម្រាប់ចំនួនសណ្ឋាគារនៅតាមខណ្ឌ។ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌសែនសុខ សុទ្ធតែកំពុងពេញនិយមខ្លាំង។ បើនិយាយពីថ្លៃឈ្នួលវិញ តម្លៃជួលជាមធ្យមរបស់សណ្ឋាគារនៅភ្នំពេញគឺ ២៧៩០៨ ដុល្លារ/ខែ។
ជាលទ្ធផលនៃការផ្ទុះឡើងកូវីដ១៩ ពាណិជ្ជកម្មនិងការនាំចេញនាំចូលផលិតផលប្រើប្រាស់មួយចំនួនត្រូវបានបញ្ឈប់ ហើយតម្រូវការឃ្លាំងផ្ទុកទំនិញបានកើនឡើងជាលំដាប់។ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ មានការផ្គត់ផ្គង់ចំនួនឃ្លាំងច្រើនជាងខណ្ឌដ៏ទៃទៀត ដែលចំនួនប្រហាក់ប្រហែលនឹងតម្រូវការឃ្លាំងជួលនៅលើកម្មវិធីខមភើសអចលនទ្រព្យ។
នៅលើកម្មវិធីខមភើសអចលនទ្រព្យ ចំនួនផ្គត់ផ្គង់បន្ទប់ការិយាល័យនិងហាងមានចំនួន ២%។ ការផ្គត់ផ្គង់និងតំរូវការសំរាប់ការិយាល័យនិងហាងគឺភាគច្រើនប្រមូលផ្តុំនៅខណ្ឌចំការមន។ ហើយតម្លៃជួលបន្ទប់ការិយាល័យជាមធ្យមគឺ ៩២៩៥ ដុល្លារ/ខែ រីឯតម្លៃជួលហាងជាមធ្យមគឺ ៥៩៤២ ដុល្លារ/ខែ។
សរុបមក ទោះបីមានស្ថានភាពកូវីដ១៩រាតត្បាតក៏ដោយ ទីផ្សារជួលនៅរាជធានីភ្នំពេញនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់នៅខែឧសភា។
ម្ចាស់ផ្ទះជួល អ្នកជួលផ្ទះ និងវិនិយោគិននៅតែអាចមានជំនឿលើទីផ្សារជួលក្នុងស្ថានភាពនេះ។ ម្ចាស់ផ្ទះជាច្រើនបានជ្រើសរើសចាកចេញពីទីផ្សារជួលបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការមិនពេញចិត្តនឹងស្ថានភាពជួលឬស្ថានភាពអ្នកជួលផ្ទះ។ តំរូវការជួលផ្ទះនឹងបន្តកើនឡើង នៅពេលស្ថានភាពកូវីដ១៩ ត្រូវបានគ្រប់គ្រង។ ប្រសិនបើផ្ទះដែលពីមុន«ពិបាកជួល»ឬ«ជួលមិនបានក្នុងតម្លៃដ៏សមរម្យ»អាចត្រឡប់មកវិញនៅលើទីផ្សារ ពួកគេប្រហែលជាអាចទាក់ទាញអ្នកជួលកាន់តែប្រសើរ។
ក្នុងនោះមាន ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ជាពិសេស ដែលជាទីប្រជុំជននៃទីក្រុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាជាអាផាតមិន អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម អគារការិយាល័យ ឬអគារប្រភេទផ្សេងទៀតទេ វាសុទ្ធតែមានសក្តានុពលទីផ្សារខ្ពស់។
ប្រភព៖ ខមភើសដើម
និពន្ធដោយ ៖ លីវយាន ប្រធានផ្នែកនិពន្ធ ៖ Sunnie នាយក / ផលិតករ ៖ Nicole ប្រែសម្រួលដោយ៖ Malinda
គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ
0