ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អាជ្ញាធរខ្មែរកំពុងគិតពិចារណាទៅលើគម្រោងចាក់ដីបឹងតាមោកដើម្បីធ្វើផ្សារបន្លែ

អាជ្ញាធរខ្មែរកំពុងគិតពិចារណាទៅលើគម្រោងចាក់ដីបឹងតាមោកដើម្បីធ្វើផ្សារបន្លែ

2019-01-05
3623
0
សង្ខេប:រាជរដ្ឋាភិបាលទើបតែមានការផ្សព្វផ្សាយអំពីសេចក្តីជូនដំណឹងមួយដែលបានសម្រេចតាំងពីខែសីហាកាលពីឆ្នាំកន្លងទៅអំពីការផ្តល់ដីបឹងតាមោកចំនួន២០ហិកតាទៅឲ្យសាលារាជធានីភ្នំពេញដើម្បីបង្កើតជាផ្សារផ្គត់ផ្គង់បន្លែហើយនឹងផ្លែឈើនាពេលអនាគត។

news/1546671058517505.jpg

រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ដីដែលមានទីតាំងស្ថិតនៅ បឹងតាមោក ដែលជាបឹងធម្មជាតិក្នុងសង្កាត់ព្រែកព្នៅឲ្យទៅសាលារាជធានីភ្នំពេញចំនួន២០ហិកតាដើម្បីសង់ផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្ត។

នេះគឺជាសេចក្តីជូនដំណឹងមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ជូនរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងអភិបាលរាជធានីភ្នំពេញ ចេញកាលថ្ងៃទី២ខែសីហា ឆ្នាំ២០១៨មានកម្មវត្ថុ«ករណីសំណើសុំដីចំនួន២០ហិកតានៅបឹងតាមោកដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ និងជាចំណតរថយន្តនៅក្នុងរាជធានីភ្នំពេញ» ត្រូវបានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកចែករំលែកតៗគ្នា។ ក្រោយពីមានការចែករំលែក ទើបទំព័រហ្វេសប៊ុករបស់ទីស្តីការគណៈរដ្ឋមន្រ្តីបង្ហោះពីសេចក្តីជូនដំណឹងនេះនៅព្រឹកថ្ងៃសុក្រ។

សេចក្តីជូនដំណឹងដែលមានចុះហត្ថលេខានិងត្រាដោយលោក ប៊ុន អ៊ុយ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយយោងលិខិតរបស់សាលារាជធានីភ្នំពេញ និងចំណាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង បញ្ជាក់តាមន័យដើមថា៖

«សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្រ្តីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតានៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើនិងជាចំណតរថយន្ត និងអនុញ្ញាតឲ្យរើផ្សារបន្លែពីផ្សារដើមគរទៅផ្សារថ្មីនៅបឹងតាមោកវិញ»។

ការកាត់ដីបឹងធម្មជាតិដើម្បីបង្កើតជាទីផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្តនេះបានរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាថា នឹងទុកបឹងធម្មជាតិមួយនេះទៅតាមសំណើរបស់អ្នកចម្រៀងមួយរូប។

ក្នុងវេទិកាថ្នាក់ជាតិលើកទី២ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឡើងនៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កញ្ញាមាស សុខសោភា តារាចម្រៀងមួយរូប ដែលបានចូលរួមក្នុងវេទិកានោះ បានបង្ហាញការបារម្ភពីការបាត់បង់បឹងតាមោក ដែលបណ្តាលមកពីការចាក់លុប។ កញ្ញា មាស សុខសោភា ក៏បានស្នើលោក ហ៊ុន សែន ដោយផ្ទាល់ សូមកុំឲ្យមានការលុបបឹងតាមោកដើម្បីរក្សាបឹងទុកជាកន្លែងស្តុកទឹកសម្រាប់រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាពេលនោះ បានឆ្លើយតបទៅកញ្ញា មាស សុខសោភា វិញថា លោកគាំទ្រ និងថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការថែរក្សាបឹងនោះ។

នៅព្រឹកថ្ងៃសុក្រនេះ គេឃើញអភិបាលរងសាលារាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានមួយ ដោយបញ្ជាក់អំពីការបង្កើតផ្សារថ្មីមួយនៅបឹងតាមោក ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នោះថា ជាការបង្កើតផ្សារបន្ថែម មិនមែនជាការរើផ្សារដើមគរនោះទេ។

ក្នុងវីដេអូនៃសន្និសីទសារព័ត៌មានដែលត្រូវបានផ្សាយដោយអង្គភាពព័ត៌មានហ្វ្រេសញូវ លោកលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគ ឬតម្រូវឲ្យអាជីវករ ដែលកំពុងលក់ដូរនៅផ្សារដើមគ ផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។

លោកបន្ថែមថា គម្រោងសាងសង់ផ្សារនៅបឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្តដើម្បីបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីកាត់បន្ថយ និងលុបបំបាត់ការកកស្ទះចរាចរណ៍ ការប៉ះពាល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។

លោកក៏បានបញ្ជាក់ថា

«កន្លងមកនេះ ដោយសារតែយើងមិនទាន់មានទីតាំងធ្វើអាជីវកម្មបោះដុំបន្លែ និងផ្លែឈើនេះ គឺបងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើការលក់បោះដុំ បន្លែផ្លែឈើនេះនៅតាមដងផ្លូវ និងប្រើប្រាស់ទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាបរិស្ថាន អនាម័យ និងបញ្ហាផ្សេងៗទៀតមួយចំនួនផងដែរ»។

ទោះយ៉ាងណា ក្នុងសន្និសីទនោះ លោក នួន ផារ័ត្ន មិនបានបកស្រាយពីមូលហេតុនៃការជ្រើសរើសបឹងតាមោក ដើម្បីបង្កើតផ្សារ និងមិនមានការបកស្រាយពីដី២០ហិកតានៅបឹងតាមោកនោះ ថាជាការចាក់លុបបឹង ឬយ៉ាងណានោះទេ។

VOA បានព្យាយាមទាក់ទងសុំការបកស្រាយពីលោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយដោយបានបង្វែរឲ្យទៅសួរអ្នកនាំពាក្យ ព្រមទាំងអះអាងថា លោកមិនមានតួនាទីក្នុងការឆ្លើយតបតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាននោះទេ។

លោកបញ្ជាក់ថា៖

«ខ្ញុំអត់មានតួនាទីភារកិច្ចត្រូវនាំពាក្យ ឬក៏ឆ្លើយជាមួយសារព័ត៌មានផង លើកលែងតែក្របខណ្ឌដែលខ្ញុំទទួលការណែនាំឲ្យធ្វើសន្និសីទសារព័ត៌មាន អាហ្នឹងអ្នកកាសែតសួរ ខ្ញុំឆ្លើយ តែបើតាមទូរស័ព្ទអ៊ីចឹងខ្ញុំអត់ទម្លាប់ឆ្លើយផង»។

VOA បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តី ជាច្រើនដង តែលោកមិនទទួលទូរស័ព្ទទាល់តែសោះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងថា ដីបឹងតាមោកទំហំ២០ហិកតាដែលផ្តល់តាមការស្នើរបស់សាលារាជធានីភ្នំពេញ គឺត្រូវក្លាយកម្មសិទ្ធិរបស់សាលារាជធានី។ ទោះយ៉ាងណា លោកសុំមិនធ្វើអត្ថាធិប្បាយលម្អិតដោយលោកបានបង្វែរឲ្យទៅសួរខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកនៅតែធ្វើការបញ្ជាក់ថា៖

«ជាធម្មតាបឹងហ្នឹងជាកម្មសិទ្ធិរបស់រដ្ឋ។ ដូច្នេះសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លោកបានបង្ហាញពីគោលជំហរគាំទ្រទៅខាងសាលាក្រុង ដូច្នេះសាលាក្រុងជាម្ចាស់កម្មសិទ្ធិដី២០ហិកតាហ្នឹង ហើយបន្ទាប់ពីការបោះកំណត់ព្រំដែនរួចស្រេចពីក្រសួងដែនដីនគរូបនីយកម្ម ដីហ្នឹងនឹងក្លាយជាសម្បត្តិរដ្ឋឯកជនរបស់សាលាក្រុង ហើយថា ភូមិសាស្រ្តក្នុងតំបន់ណាខ្ញុំអត់ច្បាស់ទេ ទាល់តែសួរទៅខាងនគរូបនីយកម្ម»។

យ៉ាងណាក្តី លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកប្រាប់ឲ្យវីអូអេទៅសួរខាងសាលារាជធានីភ្នំពេញវិញ។

កាលពីខែកុម្ភៈឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណជា៣២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។

លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា បឹងធម្មជាតិនៅរាជធានីភ្នំពេញ គឺជាកន្លែងរំដោះទឹកយ៉ាងសំខាន់ក្នុងការការពារកុំឲ្យមានការជន់លិចក្រុងពេលមានភ្លៀង។ លោកបន្ថែមថា រដ្ឋាភិបាលគួរចៀសវាងឲ្យបាននូវការលុបបឹងដើម្បីអភិវឌ្ឍដីគោក។

លោកមានប្រសាសន៍ថា៖

«យកដីគោកដែលមានស្រាប់យកទៅធ្វើជាមធ្យោបាយសម្រាប់បង្កើតទីផ្សារបន្លែដែលផ្លាស់ចេញពីផ្សារដើមគរហ្នឹង ហើយនឹងផលប៉ះពាល់ដែលលុបបឹងដើម្បីធ្វើជាទីតាំងថ្មីនៃផ្សារបន្លែ ដែលសព្វថ្ងៃមាននៅផ្សារដើមគរហ្នឹង ខ្ញុំគិតថា គេគួរតែសិក្សាពីផលប៉ះពាល់ហ្នឹង បើសិនជាផលប៉ះពាល់មានច្រើនក្នុងការលុបបឹង គេត្រូវតែផ្អាកការលុបបឹង ហើយចាប់យកជម្រើសមួយទៀតគឺការយកដីគោកដែលមានស្រាប់ ដែលជាដីសាធារណៈរបស់រដ្ឋហ្នឹង»។

បឹងធំៗមួយចំនួន ដែលជាផ្នែកនៃការជួយទប់ស្កាត់មិនឲ្យទឹកភ្លៀងជន់លិចរាជធានីភ្នំពេញ ត្រូវបានចាក់លុបជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលកម្ពុជាវិនិយោគឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍធ្វើជាតំបន់ពាណិជ្ជកម្ម ដោយមានការសង់អគារធំៗ និងខ្ពស់ៗ។ បឹងដែលត្រូវបានចាក់លុបមួយចំនួនរួមមានបឹងពោងពាយ បឹងកក់ បឹងទំពុន បឹងប៉ាយ៉ាប បឹងស្នោរ និងបឹងជើងឯកជាដើម៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)