ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អ្នកគួរតែធ្វើការសិក្សា៦ ចំណុចនេះសិនមុននឹងសម្រេចចិត្តវិនិយោគទៅលើវិស័យអចលនទ្រព្យ

អ្នកគួរតែធ្វើការសិក្សា៦ ចំណុចនេះសិនមុននឹងសម្រេចចិត្តវិនិយោគទៅលើវិស័យអចលនទ្រព្យ

2019-01-08
1483
0
សង្ខេប:បើគិតចាប់ពីជិតពីរទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងសព្វថ្ងៃនេះមានវត្តមានអាគារខ្ពស់ៗជាច្រើន បានរីកដូចផ្សិតនៅក្នុងរាជធានីភ្នំពេញជាពិសេសតំលៃដីធ្លីក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដែលតំបន់ខ្លះមានការកើនឡើងទ្វេរដង និងតំបន់ខ្លះទៀតកើនឡើងមួយគុណនឹងបីឬបួនដងក៏មាន។

news/1546914860363764.jpg

តើអ្នកមានបំណងចង់វិនិយោគទៅលើដីធ្លីដែរឬទេ? តើអ្នកមានប្រាក់ច្រើនកម្រិតណា? website compass realestate សូមនាំយកចំណេះដឹងពីអ្នកជំនាញ ដើម្បីធ្វើជាមូលដ្ឋានយកមកគិតពិចារណា និងវិភាគថាតើលោកអ្នកគួរតែវិនិយោគដីធ្លីនៅទីណាហើយកន្លែងណាដែលអាចនឹងទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។

តើលោកអ្នកចង់ទិញដីក្នុងគោលបំណងអ្វី?

តើលោកអ្នកមានបំណងចង់ទិញដីដើម្បីទុកលក់យកប្រាក់ចំណេញ ឬលោកអ្នកចង់ទុកសាងសង់សំណង់នានា? អ្នកជំនាញក្នុងវិស័យនេះបានឲ្យដឹងថា ប្រសិនជាលោកអ្នកចង់ទិញដីដើម្បីសាងសង់ខុនដូឬលោកអ្នកចង់សាងសង់អាគារការិយាល័យ ឬលោកអ្នកចង់ទិញសម្រាប់សាងសង់សណ្ឋាគារ សូមលោកអ្នកទិញដីនៅក្នុងខ័ណ្ឌចំការមន។

ប្រសិនជាចង់ទិញដីទុកលក់យកប្រាក់ចំណេញ រយៈពេលបីឆ្នាំខាងមុខ គួរទិញនៅតំបន់ទួលគោក និងតំបន់ភ្នំពេញថ្មី ប៉ុន្តែបើទិញដីដែលមានចម្ងាយពី៧ទៅ១០គីឡូម៉ែត្រពីទីក្រុង ពហើយលោកអ្នកត្រូវតែរង់ចាំក្នុងរយះពេល៧ឆ្នាំទើបអាចទទួលនូវប្រាក់ចំណេញបាន។ បើលោកអ្នកទិញក្នុងចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង គឺពួកគេអាចទទួលបានផលចំណេញនៅរយៈពេល១០ឆ្នាំក្រោយ។

ការទិញដីធ្លីជាការវិនិយោគដ៏ត្រឹមត្រូវឬក៏អាចជារឿងដែលមិនត្រឹមត្រូវ

ការវិនិយោគដីធ្លី ជាការវិនិយោគដ៏ត្រឹមត្រូវ ប្រសិនជាលោកអ្នកនៅសល់លុយដោយខ្លួនឯងហើយលោកអ្នកមិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជាលោកអ្នកយកលុយទៅបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីក្នុងការវិនិយោគអ្នកជំនាញបាននិយាយថា “កុំអី” ព្រោះអ្នកខ្លះគិតថា ការប្រាក់ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែវាជាការយល់ច្រឡំ ព្រោះដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមានភាពជាប់គាំងក្នុងរយៈពេលពីរឬបីឆ្នាំ ពោលគឺត្រូវការពេលវេលា។

តើក្នុងតំបន់ណាដែលអាចលក់ចំណេញបានលឿនជាងគេ

ការទិញដីដែលទទួលបានផលចំណេញលឿនជាងគេគឺលោកអ្នកអាចទិញនៅក្នុងខ័ណ្ឌសែនសុខ ខ័ណ្ឌដង្កោ និងខ័ណ្ឌពោធិសែនជ័យ ពិសេសតំបន់ទួលគោក និងភ្នំពេញថ្មី ដោយសារតំបន់នេះដីនឹងមានការឡើងថ្លៃទ្វេរដងនៅក្នុងរយៈពេលពីរ ឬបីឆ្នាំខាងមុខទៀតនេះ។

តើលោកអ្នកគួរតែទិញដីនៅតាមបណ្តាខេត្តឬទេ?

ប្រសិនបើលោកអ្នកចង់ធ្វើការទិញដីនៅតាមបណ្ដាខេត្តក្រៅពីខេត្តសៀមរាប និងខេត្តព្រះសីហនុ អ្នកជំនាញបានប្រាប់ថា “កុំទិញអី” ពីព្រោះក្រៅពីខេត្តទាំងពីរនេះគឺមិនមានខេត្តណាមួយមានសក្តានុពលខ្ពស់ទៅលើផ្នែកអចលនទ្រព្យនេះទេហើយក្នុងចំណោមខេត្តទាំងពីរខាងលើគឺខេត្តព្រះសីហនុមានសក្តានុពលខ្ពស់ជាងខេត្តសៀមរាប។ ប្រសិនជាលោកអ្នកចង់ទិញដីនៅខេត្តដើម្បីទុកលក់យកប្រាក់ចំណេញ គឺលោកអ្នកត្រូវរង់ចាំរយៈពេល១០ឆ្នាំទៀត។

ការវិនិយោគដីធ្លីមិនមែនសុទ្ឋតែជាជម្រើសល្អនោះទេ

ការវិនិយោគលើវិស័យដីធ្លីមិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យសំណង់ និងអចលនទ្រព្យមានវិស័យផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដែលលោកអ្នកត្រូវដល់ពេលនៃអាយុជិតចូលនិវត្តន៍ លោកអ្នកមិនគួរវិនិយោគទៅលើវិស័យដីធ្លីនោះទេគឺលោកអ្នកគួរតែទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញផ្ទះល្វែងសម្រាប់ជួល ដែលលោកអ្នកអាចទទួលបានប្រាក់ភ្លាមៗត្រលប់មកវិញ។ ផ្ទុយទៅវិញប្រសិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំលោកអ្នកគួរតែវិនិយោគទៅលើវិស័យដីធ្លីព្រោះលោកអ្នកទិញដីមានផលចំណេញខ្ពស់និងជាវ័យដែលលោកអ្នកកំពុងតែអាចរកលុយបានច្រើន។

តើលោកអ្នកមានលុយប៉ុន្មានដើម្បីធ្វើការវិនិយោគ?

តើលោកអ្នកមានប្រាក់ប៉ុន្មានហើយតើលោកអ្នកមានស្ថានភាពជីវិតរស់នៅយ៉ាងដូចម្តេច? ព្រោះការសម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះគឺពិតជាមានសារៈសំខាន់ណាស់មុននឹងលោកអ្នកធ្វើការវិនិយោគក្នុងវិស័យនេះ។

news/1546914990719588.jpg  

ការវិនិយោគទៅលើផ្នែកវិស័យអ្វីមួយក៏គួរតែមានលក្ខខ័ណ្ឌជាក់លាក់ដែលទាក់ទងទៅនឹងចំនួនទុននៃការវិនិយោគក្នុងនោះគឺមានលក្ខខ័ណ្ឌការងារហើយនឹងលក្ខខ័ណ្ឌជីវិតជាដើម។ ប្រសិនជាលោកអ្នកទើបតែរៀបការរួចហើយលោកអ្នកសល់លុយ១០ម៉ឺនដុល្លារលោកអ្នកគួរតែទិញផ្ទះសម្រាប់ស្នាក់នៅសិនប្រសិនជាលោកអ្នកមានផ្ទះ ហើយលោកអ្នកនៅសល់លុយគួរតែធ្វើការទិញដីទុក ហើយប្រសិនជាលោកអ្នកមានផ្ទះស្នាក់នៅនិងមានដីរួចហើយលោកអ្នកគួរតែទិញខុនដូព្រោះខុនដូជាវិស័យថ្មីមួយដែលកំពុងតែមានការពេញនិយមខ្លាំងនិងបង្ហាញពីភាពស៊ីវិល័យនៅក្នុងជីវិតនៃការរស់នៅផងដែរ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)