ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ចិនបោះទុន ១៩០០លានដុល្លារ សាងសង់គម្រោង៣ នៅខេត្តកោះកុង

ចិនបោះទុន ១៩០០លានដុល្លារ សាងសង់គម្រោង៣ នៅខេត្តកោះកុង

2019-01-11
2827
0
សង្ខេប:ដោយមើលឃើញពី សក្តានុពលលើវិស័យទេសចរណ៍ អ្នកវិនិយោគចិនបានសម្រេចចិត្តក្នុងការបោះទុនប្រមាណជា ១៩០០លានដុល្លារដើម្បីសាងសង់គម្រោងចំនួន៣ នៅក្នុងទឹកដីខេត្តកោះកុង ដែលស្ថិតក្នុងគម្រោងដារាសាគរ មានទំហំដី ៣ម៉ឺន៦ពាន់ហិតា ដែលមានទីតាំងស្ថិតនៅស្រុកបុរីសាគរ ខេត្តកោះកុង ចម្ងាយពីភ្នំពេញ ២៦០គីឡូម៉ែត្រ និង៥០គីឡូពីកំពង់សោម តាមផ្លូវទឹក ដែលបានដាក់សម្ពោធ សាងសង់នាពេលកន្លងមក ។

news/1547189302497616.jpg

ដោយមើលឃើញពី សក្តានុពលលើវិស័យទេសចរណ៍ អ្នកវិនិយោគចិនបានសម្រេច បោះទុនប្រមាណជា ១៩០០លានដុល្លារដើម្បីសាងសង់គម្រោងចំនួន៣ នៅក្នុងទឹកដីខេត្តកោះកុង ដែលស្ថិតក្នុងគម្រោងដារាសាគរ មានទំហំដី ៣ម៉ឺន៦ពាន់ហិតា ដែលមានទីតាំងស្ថិតនៅស្រុកបុរីសាគរ ខេត្តកោះកុង ចម្ងាយពីភ្នំពេញ ២៦០គីឡូម៉ែត្រ និង៥០គីឡូពីកំពង់សោម តាមផ្លូវទឹក ដែលបានដាក់សម្ពោធ សាងសង់នាពេលកន្លងមក ។នាយកទីផ្សារក្រុមហ៊ុន Union Group កញ្ញា Lin Wang បានឲ្យដឹងក្នុងពិធីបង្ហាញ គម្រោងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា ក្នុងចំណោមផលិតផល៣ គឺទី១-គម្រោងវិនិយោគ, ទី២-សាងសង់ខ្លួនឯង និងទី៣- ទិញផលិតផលសម្រេច។ គម្រោងនេះ បានវិនិយោគក្នុងវិស័យអចលនទ្រព្យជាង ១៥ពាន់លានដុល្លាររួចហើយ។ នៅឆ្នាំ២០១៩ នឹងបន្តគម្រោងបន្ថែមចំនួន ១៩០០លានដុល្លារទៀត ។ ក្នុងគម្រោងនេះ មានព្រលានយន្តហោះអន្តរជាតិ កំពង់ផែទេសចរណ៍ ទីលានវាយកូនហ្គោល និងតំបន់ទេសចរណ៍ជាប់ មាត់សមុទ្រជាច្រើនកន្លែងទៀត ។

news/1547189412393111.jpg

កញ្ញាបន្ថែមថា ផលិតផលដាក់បង្ហាញ គឺទីក្រុងធីមី (TEMI) មានផ្ទៃដីជាង៥គីឡូម៉ែត្រ ស្ថិតនៅចំបេះដូងនៃតំបន់ ដារាសាគរទាំងមូល មានលក្ខណៈ ជាវីឡារីសត អូប័រទេសចរណ៍ ទូកកំសាន្ត ប្រហែលជាង១០០០។ គម្រោងដែលវិនិយោគ ១៩០០លានដុល្លារ គ្របដណ្តប់លើផ្ទៃដី ២៥គីឡូម៉ែត្រ៤ជ្រុង។ គម្រោងនេះ មានរយៈពេល១០ឆ្នាំ ហើយនៅពេលសាងសង់រួច ទីក្រុងនឹងអាចផ្ទុកមនុស្សបាន ៣០ម៉ឺននាក់។ បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ដែលនឹងចេញជារូបរាង ជាផ្ទះគំរូក្នុងរយៈពេលប៉ុន្មានខែក្រោយ។

កញ្ញាបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះ យើងផ្តោតលើការបើកគម្រោង TEMI រីសតទេសចរណ៍ ព្រោះតំបន់ TEMI ស្ថិតក្នុងបេះដូងនៃដារាសាគរទាំងមូល។ អីចឹងដើម្បីឲ្យ គេដឹងគេបានស្គាល់ជាលើកដំបូងឲ្យគេរើសកន្លែង ដែលល្អដើម្បីលក់ជាលើកដំបូង។ គោល ដៅចូលមកនៅរបស់យើងគឺគ្រប់ ពូជសាសន៍ទាំងអស់មិនមែនថាចិន ឬខ្មែរទេ គឺផ្តល់ឲ្យគ្រប់ជាតិសាសន៍ លើពិភពលោកអាចទិញបានដូចគ្នា មានលក្ខណៈជាវីឡា វិនិយោគ ឬទិញដីសម្រាប់ការសាងសង់ខ្លួនឯង ក៏បានដែរ មាន៣ជម្រើស” ។

news/1547189462284822.jpg

ជាមួយគ្នានោះ នាយកទីផ្សារូបនេះ ក៏លើកឡើងទៀតថា ការសម្រេចចិត្តមកវិនិយោគ ដោយមើលឃើញពីសេដ្ឋកិច្ចកម្ពុជា រក្សាកំណើន ៧% ប្រចាំឆ្នាំ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាប់ៗគ្នា ក្នុងរយៈពេល១០ឆ្នាំនេះ គ្មានប្រទេសណារក្សាទិន្នន័យ បានដែលធ្វើឲ្យមានការចាប់អារម្មណ៍ ចូលមកវិនិយោគ ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា មានសក្តានុពលលើវិស័យ ទេសចរណ៍កាន់តែខ្លាំង។ ទីក្រុង TEMI នេះ ជាផ្នែកមួយរបស់ដារាសាគរ ហើយរំពឹងថា នឹងសម្រេចបានទៅតាមដំណាក់ៗ។គម្រោងដារាសាគរនេះ ក៏មានកោះ៤ ហើយថ្ងៃក្រោយ នឹងវិនិយោគតំបន់ទេសចរណ៍ដែនកោះ ដូចគ្នា ដូចជា កោះម្នាស់ កោះដំឡូង កោះស្មាច់ នៅជាប់ៗគ្នា ដែលនឹងជួយឲ្យភ្ញៀវទេសចរណ៍ មកពីគ្រប់ប្រទេសចូលមកកំសាន្ត។ គម្រោងនេះ វិនិយោគដីសម្បទាន ៩៩ឆ្នាំពីរាជរដ្ឋាភិបាលកម្ពុជា ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)