ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ពិតជាអស្ចា្យមែន ! ក្រុមហ៊ុនចិនធំៗចំនួន៨ចាប់អារម្មណ៍វិនិយោគក្នុងខេត្តព្រះសីហនុ

ពិតជាអស្ចា្យមែន ! ក្រុមហ៊ុនចិនធំៗចំនួន៨ចាប់អារម្មណ៍វិនិយោគក្នុងខេត្តព្រះសីហនុ

2019-01-15
1331
0
សង្ខេប:រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើឲ្យអ្នកអភិវឌ្ឍន៍ ក្នុងវិស័យសំណង់លំនៅដ្ឋាននានា ធ្វើការដោយផ្តោតយកចិត្តទុកដាក់លើការងារសំខាន់ៗដោយនៅក្នុងនោះមានក្រុមហ៊ុនចិនកំពុងតែធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុដែលជាខេត្តមានការរីកចំរើននិងមានសក្ដានុពលផ្នែកសេដ្ឋកិច្ច។

news/1547523127544629.jpeg

ក្រុមហ៊ុនចិនធំៗចំនួន៨ទៀត បាននឹងកំពុងតែធ្វើការសិក្សានិងបង្ហាញអំពីគោលបំណងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានការរីកចម្រើន និងមានសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក យន្ត មីនដែលជាអភិបាលខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន លោក LUO ZHUOWEI ដែលជានាយករងមជ្ឈមណ្ឌលជំរុញការវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថាក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ជាច្រើនឆ្នាំរួចមកហើយក្នុងការ គ្រប់គ្រង ទឹកស្អាត កាកសំណល់ សំរាម ទឹកកខ្វក់ និងសន្តិសុខ។ហើយក្រុមហ៊ុនរបស់លោកក៏ចង់មកធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយស្ថិតក្នុងចំណោមតំបន់នៃគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិនផងដែរ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុលោកបានធ្វើការស្វាគមន៍ក្រុមហ៊ុនទាំង៨នេះដែលមានគោលបំណងចង់មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងគំហុកជាខ្លាំងក្រៃលែង។ ម្យ៉ាងទៀតការអភិវឌ្ឍរមែងមានផលប៉ះពាល់ផ្នែកបរិស្ថាន អនាម័យមួយចំនួនផងដែរ ហេតុនេះក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានបន្តថា ក្នុងរយៈពេល២ឆ្នាំនេះ មានក្រុមហ៊ុនបរទេសជាច្រើនបានមកធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ទន្ទឹមនឹងនោះក៏មានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងតែធ្វើការសិក្សាស្វែងយល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ បរិស្ថានជាដើម ក្នុងចំណោមក្រុមហ៊ុនទាំងនោះភាគច្រើនគឺមកពីប្រទេសចិន”។ 

លោកយន្ត មីនបានបន្តថា រដ្ឋបាលខេត្តនឹងស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានគោលបំណងចង់មកធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុមិនថាការវិនិយោគ លើអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ រោងចក្រ សហគ្រាស ឬហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងខេត្ត រដ្ឋបាលខេត្តនឹងទទួលស្វាគមន៍ទាំងអស់ហើយក៏និងជួយសម្របសម្រួល ដើម្បីឱ្យដំណើរការវិនិយោគនៅក្នុងខេត្តមួយនេះប្រព្រឹត្តទៅដោយរលូននិងមានសន្ទុះកាន់តែកើនឡើងដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានក្នុងប្រទេសកម្ពុជា។ តាមរយៈការវិនិយោគ ទាំងនេះបានធ្វើឱ្យខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងលឿនស្ទើរតែនឹកស្មានមិនដល់ហើយក៏បានធ្វើឱ្យអ្វីៗមានការប្រែប្រួលនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)