ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រុង​បា​វិត​កាន់តែ​មានសក្ដានុពល​សេដ្ឋ​កិច្ច បន្ទាប់​ពី​រៀបចំ​ប្លង់​គោល

ក្រុង​បា​វិត​កាន់តែ​មានសក្ដានុពល​សេដ្ឋ​កិច្ច បន្ទាប់​ពី​រៀបចំ​ប្លង់​គោល

2019-01-21
3147
0
សង្ខេប:រហូត​មក​ទល់​ពេល​នេះ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​បា​វិត ខេត្តស្វាយរៀង​បាន​រៀបចំ​ប្លង់​រួច​ហើយ ដោយ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​សម​ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រែក្លាយ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។

news/1548039957482676.jpg

រហូតមកទល់ពេលនេះប្លង់គោលដែលត្រូវបានអភិវឌ្ឍន៍នៅក្នុងក្រុងបាវិតដែលស្ថិតនៅក្នុងខេត្តស្វាយរៀងបានរៀបចំប្លង់រួចហើយដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនសមស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រែក្លាយទីក្រុងនេះជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងពេលឆាប់ៗខាងមុខនេះ ។

    យោងតាមឯកសារផ្លូវការដែលទើបទទួលបានកាលពីចុងសប្តាហ៍មុនបានបង្ហាញថា ក្រុងបាវិត នឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលមានទំហំរហូតដល់៣០ម៉ែត្រហើយក៏មានការរៀបចំតំបន់លំនៅឋាន ទីលានវាយកូនហ្គោល តំបន់រដ្ឋបាល ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស សួនច្បារសាធារណៈ តំបន់កសិកម្ម តំបន់រៀបចំអាងស្តុកទឹកស្អាតជាដើម ។

    បច្ចុប្បន្នក្រុងបាវិតមានទីក្រុងរណបចំនួន២ កំពុងសាងសង់យ៉ាងសកម្ម គឺទីក្រុងរណប Empire World Cityដែលគ្រោងនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីជាង១.១៥០ហិកតា (ដំណាក់កាលដំបូងលើផ្ទៃដី៥៧ហិកតា ) ទីក្រុងរណបហេង ហេង មានទំហំ៧ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ។

    រាជរដ្ឋាភិបាលបានដាក់ក្រុងបាវិតជាតំបន់ឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសប្រមាណ១០ទីតាំង និងផែស្ងួតជាច្រើនបាននិងកំពុងដំណើរការយ៉ាងសកម្មនៅទីនោះ ។

 ទីក្រុងបាវិតជាតំបន់មានលក្ខណៈពិសេសមួយ និងមានទីតាំងដ៏មានភាពអំណោយផល ដោយសារទីក្រុងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល(Central Commercial) រវាងទីក្រុងហូជីម៉ិញ និងទីក្រុងភ្នំពេញ ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺទីក្រុងនេះស្ថិតនៅលើគន្លងផ្លូវសូត្រ ឬខ្សែក្រវាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ដែលបានឆ្លងកាត់ពីក្រោយទីក្រុងរណប។
 នៅក្នុងប្រទេសកម្ពុជាមានច្រកព្រំដែនច្រើន តែច្រកព្រំដែនលំដាប់អន្តរជាតិគឺមានតែពីរប៉ុននោះគឺទីក្រុងបាវិតហើយនិងក្រុងប៉ោយប៉ែត ដែលជាច្រកតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន ។

news/1548040007962320.jpg

 ទីក្រុងបាវិតគឺជាទីក្រុងបែបMega City វានឹងធ្វើអោយមានភាពទាក់ទាញប្រជាជនកាន់តែច្រើនអោយចូលទៅរស់នៅទីក្រុងនេះ តាមរយៈOnline Gaming, កាស៊ីណូ សណ្ឋាគារ អាផាតម៉ិន កន្លែងកម្សាន្ដWater park ជាដើម ។ ហើយនៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ក្នុងការសាងសង់ វានឹងហុចសក្តានុពលខ្លាំងដល់តំបន់នេះ ដែលផ្តល់ឱកាសឲ្យអ្នកវិនិយោគអាចវិនិយោគបាន និងទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀត ។

ហើយអ្វីដែលកាន់តែពិសេសនៅពេលគំរោងខ្សែក្រវាត់មួយ ផ្លូវមួយ ត្រូវបានតភ្ជាប់ជាផ្លូវការ នឹងជួយសម្រួលការដឹកជញ្ជូន និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការដឹកជញ្ជូនកាន់តែមានភាពប្រសើរថែមទៀត ដោយសារវាស្ថិតនៅជាប់នឹងច្រកព្រំដែនអន្តរជាតិដ៏ធំមួយ ។

 ហើយសព្វថ្ងៃនេះដែរក្រុងបាវិតកំពុងតែមានការអភិវឌ្ឍខ្លាំង ខុសពីមុនដូចមេឃនិងដី ពិសេសបន្ទាប់ពីជនជាតិចិនចូលមកបណ្ដាក់ទុនវិនិយោគធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តមានការរីកចម្រើនយ៉ាងលឿនគួរឲ្យកត់សម្គាល់ ។

 ចំពោះដីនិងអចលនទ្រព្យក៏មានតម្លៃហក់ឡើងខ្ពស់ផងដែរដោយសារតែមានជនជាតិចិនមកប្រមូលទិញហើយជនជាតិចិនទិញតែក្នុងទីប្រជុំជនក្នុងសង្កាត់បាវិតទេ ជាពិសេសជិតកាស៊ីណូក្បែរព្រំដែន ដូចជា នៅបរិវេនកាស៊ីណូម៉ុកប៉ាយ តម្លៃចាប់ពី១លានដុល្លារទៅ៣លានដុល្លារក្នុង១ហិកតា, ដីជាប់កាស៊ីណូ ឡឺម៉ាកាវ តម្លៃ៤លានដុល្លារក្នុង១ហិកតា ។

សម្រាប់ដីដែលនៅទំនេរ ឬដីស្រែ ក៏កើនឡើងដែរ បើធៀបទៅនឹងឆ្នាំមុនៗ ក្នុងនោះ បើដីមិនទាន់ចាក់បំពេញ ក្នុង១ម៉ែត្រការ៉េ តម្លៃ១០ទៅ២០ដុល្លារ, ដីក្រវាត់ក្រុងតាមដងផ្លូវវាង ផ្លូវកុងតឺន័រ តម្លៃ៣០ដុល្លារ ក្នុង១ម៉ែត្រការ៉េ, ដីជាប់ផ្លូវតាមបណ្តោយផ្លូវជាតិលេខ១ តម្លៃ៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ និងដីជាប់ថ្នល់ជាតិលេខ១ ក្នុងសង្កាត់បាទី សង្កាត់ច្រកម្ទេស ក្នុង១ម៉ែត្រការ៉េ តម្លៃ២០ដុល្លារ ។

    បច្ចុប្បន្នជនបរទេសដែលកំពុងស្នាក់នៅរកស៊ី និងវិនិយោគនៅក្នុងខេត្តស្វាយរៀងមានចំនួនប្រមាណ២ម៉ឺននាក់ ក្នុងនោះគឺមានដូចជាជនជាតិ ជប៉ុន, កូរ៉េ, វៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងចិន ជាដើម ប៉ុន្ដែការគ្រប់គ្រងនៅស្មុគស្មាញនៅឡើយ ។ ទោះបីយ៉ាងនេះក្ដី រដ្ឋបាលក្រុងបាវិតកំពុងមានផែនការជំរឿនជនបរទេសផងដែរដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)