ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ទីបំផុត! ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ចាប់ផ្ដើមលេចចេញជារូបរាងបណ្ដើរៗហើយ

ទីបំផុត! ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ចាប់ផ្ដើមលេចចេញជារូបរាងបណ្ដើរៗហើយ

2019-01-25
2000
0
សង្ខេប:គម្រោងផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ពីភ្នំពេញ-ព្រះសីហនុ កំពុងរៀបចំការដ្ឋានសាងសង់បណ្ដើរៗហើយបើទោះបីជាមានការប្រកាសបើកការដ្ឋានមិនទាន់មានចេញជាផ្លូវការនៅឡើយក៏ដោយ។ សកម្មភាពឈូសឆាយរៀបចំការដ្ឋានសាងសង់នេះ ត្រូវបានចែកចាយដោយលោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់លោកផ្ទាល់ជាមួយនឹងអារម្មណ៍រីករាយនឹងរំភើប ព្រោះគម្រោងចាប់ផ្ដើមត្រូវបានលេចរូបរាង។

news/1548402420739758.jpg

គម្រោងផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ពីភ្នំពេញ-ព្រះសីហនុ កំពុងរៀបចំការដ្ឋានសាងសង់បណ្ដើរៗហើយបើទោះបីជាមានការប្រកាសបើកការដ្ឋានមិនទាន់មានចេញជាផ្លូវការនៅឡើយក៏ដោយ។ សកម្មភាពឈូសឆាយរៀបចំការដ្ឋានសាងសង់នេះ ត្រូវបានចែកចាយដោយលោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់លោកផ្ទាល់ជាមួយនឹងអារម្មណ៍រីករាយនឹងរំភើប ព្រោះគម្រោងចាប់ផ្ដើមត្រូវបានលេចរូបរាង។

news/1548402465105384.jpg

នាពេលកន្លងមក លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការយល់ព្រមប្រគល់ដីចំការកៅស៊ូរបស់លោកសម្រាប់ជាចំនែកក្នុងគម្រោងនេះក្រោយគេបានធ្វើការសិក្សានិងស្នើសុំកាត់ដីចម្ការកៅស៊ូរបស់លោកប្រមាណជាង១៧០ហិកតាដែលស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោកឧកញ៉ាក៏នៅតែបានបញ្ជាក់ថា "ទោះជាមានផលប៉ះពាល់យ៉ាងណាក៏ដោយក៏លោកនៅតែគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏អស្ចារ្យមួយនេះហើយក៏មិនមានអ្វីដែលជាបញ្ហានោះឡើយ" ។

news/1548402504597590.jpg

    គួរបន្ថែមផងដែរថាតាមរយះការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីនៃក្រសួងសាធារណការបានធ្វើការបញ្ជាក់ពីកាលបរិច្ឆេទបើកការដ្ឋានសាងសង់ផ្លូវ អាចនឹងចាប់ផ្ដើមក្នុងកំឡុងខែ កុម្ភះ និងខែមីនា។ ឯកឧត្តមក៏បានថ្លែងថា៖ "យើងខ្ញុំសង្ឃឹមថាខែ២ ខាងមុខនេះ ឬដើមខែ៣ អាចនឹងមានការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបាន...ក៏ប៉ុន្តែយើងមិនទាន់ដោះស្រាយផលប៉ះពាល់រួចនៅឡើយហើយក្នុងពេលនេះយើងកំពុងតែរៀបចំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញដោះស្រាយនូវបញ្ហាប៉ះពាល់ដីធ្លីនៅទីនេះដើម្បីធ្វើការដោះស្រាយអោយបានដើម្បីគាត់អាចនឹងបើកការដ្ឋានបានប៉ុន្តែចំពោះកន្លែងបើកការដ្ឋាននោះគឺមានហើយប៉ុន្តែបើបើកកន្លែងហ្នឹងហើយធ្វើអីអត់បានទៀតក៏មិនល្អដែរ ធ្វើម៉េចឲ្យបើកបានតាមខេត្តចន្លោះៗ..បើកនៅក្នុងទីក្រុងភ្នំពេញហើយនឹងបើកនៅក្នុងខេត្តជាបន្តបន្ទាប់អ៊ីចឹង"។សូមបញ្ជាក់ផងដែរថាចំពោះគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ទៅខេត្តព្រះសីហនុនេះគឺនឹងចំណាយទឹកប្រាក់ក្នុងតម្លៃប្រហែល1900លានដុល្លារ ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)