ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > បច្ចុប្បន្ននេះវិស័យសំណងអាចផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២០ម៉ឺននាក់ ក្នុង១ថ្ងៃ 

បច្ចុប្បន្ននេះវិស័យសំណងអាចផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២០ម៉ឺននាក់ ក្នុង១ថ្ងៃ 

2019-01-30
3660
0
សង្ខេប:មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់បានអោយដឹងថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានៅតែចាត់ទុកថា វិស័យឧស្សា​ហកម្មសំណង់នៅតែជាសសរស្តម្ភមួយដ៏សំខាន់ ដែលធានាបាននូវចីរភាពនៃកំណើនផលទុនសរុបរបស់ប្រទេសកម្ពុជា។

/public/uploads/us/image/20190130/1548812154282462.jpg

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានៅតែចាត់ទុកថា វិស័យឧស្សាហកម្មសំណង់ នៅតែជាសសរស្តម្ភ មួយដែលធានាចីរភាពនៃកំណើនផលទុនសរុបរបស់ប្រទេសកម្ពុជា។

    នៅក្នុងពិធីបញ្ចប់គ្រោងអាគារ Gold Tower ៤២ជាន់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា  ទោះបីទំហំទឹកប្រាក់ក្នុងការវិនិយោគទៅលើវិស័យសំណង់ក្នុងឆ្នាំ២០១៨ មានប្រមាណ ៥.៧៥៥លានដុល្លារអាម៉េរិកដែលទាបជាងឆ្នាំ២០១៧ ប៉ុន្តែការដាក់ទុនវិនិយោគជាក់ស្តែងរបស់អ្នកវិនិយោគលើវិស័យសំណង់គឺស្ថិតនៅក្នុងកម្រិតខ្ពស់ជាងឆ្នាំមុន។

    លោកក៏បានបន្តទៀតថា វិស័យសំណង់បានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ២០ម៉ឺននាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេសដែលក្នុងនោះប្រមាណ ១៥ម៉ឺននាក់ នៅក្នុង រាជធានីភ្នំពេញ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកថា វិស័យឧស្សាហកម្មសំណង់នៅតែជាសសរស្តម្ភមួយដែលធានាចីរភាពនៃកំណើនផលទុនសរុបរបស់ប្រទេសកម្ពុជាផងដែរ។

    លោករដ្ឋលេខាធិការ បានលើកឡើងទៀតថា ទាក់ទងនឹងការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានការរីកចម្រើនជាច្រើនផងដែរ ជាក់ស្តែងផែនការរៀប ចំ ដែនដីប្លង់គោលនិងផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់រាជធានី ខេត្តតាមតំបន់ និងថ្នាក់ជាតិត្រូវបានរៀបចំ និងស្នើសុំអនុម័តជាបន្តបន្ទាប់។ តំបន់ឆ្នេរសមុទ្រ កម្ពុជាប្រវែង ៤៤០គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តទាំងបួន ត្រូវបានគ្រប់គ្រងការពារ និងថែរក្សាប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។

    ជាក់ស្តែងតំបន់ឆ្នេរខ្សាច់កម្សាន្តនៅក្នុងក្រុងព្រះសីហនុត្រូវបានរៀបចំកែលម្អដោយបានសាងសង់ខ្លោងទ្វារច្រកចូលឆ្នេរដាក់ឈ្មោះឆ្នេរហើយបានរៀបចំក្រាលក្រានីតតាមចិញ្ចើមផ្លូវ និងច្រកចូល រៀបចំតូបកម្សាន្តថ្មី ដែលមាន សោភណភាព និងបរិស្ថានល្អ កសាងផ្លូវ និងបើកចំហឆ្នេរសមុទ្រសម្រាប់ សាធារណជន ចេញចូលកម្សាន្ត រៀបចំបណ្តាញបៃតងតាម បណ្តោយឆ្នេរ រៀបចំប្រព័ន្ធលូ អាងចម្រោះទឹក កខ្វក់រៀបចំដាក់ប៉ាណូផ្សព្វផ្សាយ អំពីការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រ ដើម្បីធានា បានឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជាគឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោកហើយនិងត្រូវបានប្រសិទ្ធនាមថា ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)