ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ការនាំទំនិញរបស់កម្ពុជាទៅប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយ

ការនាំទំនិញរបស់កម្ពុជាទៅប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយ

2020-07-29
704
0
សង្ខេប:ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន ការនាំទំនិញរបស់កម្ពុជា ទៅប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយ

/public/uploads/us/image/20200729/1595991163992297.jpg

ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាននោះ ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយបន្ថែមទៀត ខណៈឆ្នាំ២០១៩កន្លងទៅ កម្ពុជានាំទំនិញទៅប្រទេសចិន បានឡើងរហូតដល់១ពាន់លានដុល្លារ ហើយទំនិញនាំចូលពីប្រទេសចិនមកវិញ ប្រមាណជិត៧ពាន់លានដុល្លារ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ សុភ័ក្ដ្រ បានលើកឡើងថា កិច្ចព្រមព្រៀងនេះមិនមែនទើបសិក្សា និងរៀបចំក្រោយមានការប្រកាសដក EBA របស់សហគមន៍អឺរ៉ុបនោះទេ គឺកម្ពុជាបានសិក្សារាប់សិបឆ្នាំមកហើយ ជាមួយភាគីចិន ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ទំនិញដែលកម្ពុជានាំចូលពីប្រទេសចិន ភាគច្រើនសុទ្ធតែជាប្រភេទគ្រឿងចក្រ និងទំនិញផ្សេងទៀត ដែលបម្រើឱ្យវិស័យសំណង់ជាដើម។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបញ្ចប់ការសិក្សា រួចរាល់ហើយ ដែលត្រៀមនឹងចុះហត្ថលេខាជាផ្លូវការនៅអំឡុងខែសីហា ឆ្នាំ២០២០នេះ។ ទន្ទឹមនេះ បន្ទាប់ពីចុះហត្ថលេខារួច ភាគីទាំងពីរមានគម្រោងដាក់ឱ្យអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២១តទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា(FTA) គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬក្នុងអត្ថន័យរួម បញ្ចូលសេដ្ឋកិច្ចតែមួយ៕AKP

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)