ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > បណ្តាប្រទេសអាស៊ានបូក ៣ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

បណ្តាប្រទេសអាស៊ានបូក ៣ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

2020-08-06
749
0
សង្ខេប:កាលពីថ្ងៃទី៥ ខែសីហា កិច្ចប្រជុំអ្នកតំណាងហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ានបូក ៣ (AFCDM+3) ត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ក្រោមការដឹកនាំរបស់ប្រទេសវៀតណាម និងជប៉ុន។

int_2-4.jpg

កាលពីថ្ងៃទី៥ ខែសីហា កិច្ចប្រជុំអ្នកតំណាងហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ានបូក ៣ (AFCDM+3) ត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ក្រោមការដឹកនាំរបស់ប្រទេសវៀតណាម និងជប៉ុន។

នេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន និងអាស៊ាន បូក ៣ ដែលដឹកនាំដោយប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ានបូក ៣ និងកិច្ចប្រជុំអភិបាលធនាគារកណ្តាលដែលគ្រោងធ្វើនៅខែកញ្ញាខាងមុខ។

អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងអភិបាលរងនៃធនាគារកណ្តាលនៃរដ្ឋជាសមាជិកអាស៊ាន ចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន បានពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងតំបន់ ដូចជាគំនិតផ្តួចផ្តើមពហុភាគីឈៀងម៉ៃ (CMIM) និងគំនិតផ្តួចផ្តើមទីផ្សារមូលបត្របំណុលអាស៊ី (ABMI) ព្រមទាំងបានអនុម័តគោលនយោបាយ និងផែនការសម្រាប់ប្រតិបត្តិការពាក់កណ្តាលអាណត្តិនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ផងដែរ។

អ្នកចូលរួមទាំងអស់បានសម្តែងការកោតសរសើរ ចំពោះការរីកចម្រើនដែលបានត្រូវធ្វើនៅក្នុងការបន្តនូវការបញ្ចប់ CMIM ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងស្របតាមយន្តការសម្របសម្រួលរវាង CMIM និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

ពួកគេបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ AMRO ក្នុងការអនុវត្តការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច និងគាំទ្ររដ្ឋជាសមាជិកក្នុងការលើកកម្ពស់សមត្ថភាពបង្កើតគោលនយោបាយរបស់ពួកគេ។

ពួកគេក៏បានសាទរផងដែរចំពោះសមិទ្ធិផលដែលត្រូវបានធ្វើឡើងដោយក្រុមការងារ ABMI ក្នុងការស្រាវជ្រាវវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ អភិវឌ្ឍន៍ឧបករណ៍វិនិយោគថ្មីៗ បំពេញក្របខ័ណ្ឌច្បាប់ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីផ្សារមូលបត្របំណុល និងអនុវត្តកម្មវិធីជំនួយបច្ចេកទេសដើម្បីធ្វើឱ្យប្រសើរឡើងនូវទីផ្សារមូលបត្របំណុលរបស់សមាជិកសេដ្ឋកិច្ច។

នៅក្នុងក្តីសង្ឃឹមនៃការពង្រឹងស្ថេរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ គណៈប្រតិភូទាំងអស់បានពិចារណាអំពីល្បឿននៃការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗនៅក្នុងក្របខ័ណ្ឌនៃទិសដៅយុទ្ធសាស្ត្រនៃដំណើរការហិរញ្ញវត្ថុអាស៊ានបូក ៣ ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី AKP)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)