ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ដំណឹងល្អ ! បើចំណូលក្រោមលក្ខខណ្ឌកំណត់៣នេះអ្នករកស៊ីមិនបាច់បង់ពន្ធឡើយ

ដំណឹងល្អ ! បើចំណូលក្រោមលក្ខខណ្ឌកំណត់៣នេះអ្នករកស៊ីមិនបាច់បង់ពន្ធឡើយ

2020-12-17
4070
0
សង្ខេប:តាមការពិតការបង់ពន្ធរបស់ប្រជាពលរដ្ឋគឺជាការចូលរួមចំណែកក្នុងថវិកាជាតិដើម្បីឱ្យរដ្ឋមានលុយយកទៅចំណាយដោយមិនចាំបាច់បោះពុម្ពលុយដែលអាចបង្កឱ្យមានបញ្ហាអតិផរណា ។ សម្រាប់អ្នករកស៊ីមួយចំនួនអាចអស់ក្តីបារម្ភតទៅទៀតព្រោះបើចំណូលទាបជាងការកំណត់ទាំងនេះគឺមិនតម្រូវឱ្យមានការបង់ពន្ធឡើយ ដែលកម្រិតអ្នកជាប់ពន្ធមាន៣ដូចខាងក្រោម ៖

ស្ទើរតែគ្រប់ប្រទេសអភិវឌ្ឍទាំងអស់នៅលើពិភពលោក ចំណូលពន្ធគឺជាចំណូលចម្បងដែលរួមចំណែកក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃស្ថានភាពថវិការរបស់ប្រទេស ។ សម្រាប់កម្ពុជាការបង្កើនចំណូលពីការបង់ពន្ធគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីឈានទៅបញ្ឈប់ការពឹងផ្អែកលើជំនួយពីបរទេស ។

តាមការពិតការបង់ពន្ធរបស់ប្រជាពលរដ្ឋគឺជាការចូលរួមចំណែកក្នុងថវិកាជាតិដើម្បីឱ្យរដ្ឋមានលុយយកទៅចំណាយដោយមិនចាំបាច់បោះពុម្ពលុយដែលអាចបង្កឱ្យមានបញ្ហាអតិផរណា ។ សម្រាប់អ្នករកស៊ីមួយចំនួនអាចអស់ក្តីបារម្ភតទៅទៀតព្រោះបើចំណូលទាបជាងការកំណត់ទាំងនេះគឺមិនតម្រូវឱ្យមានការបង់ពន្ធឡើយ ដែលកម្រិតអ្នកជាប់ពន្ធមាន៣ដូចខាងក្រោម ៖


ទី១-អ្នកជាប់ពន្ធតូច

មានចំណូលចាប់ពី២៥០លានរៀល ទៅដល់ ៧០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន៤០០០០០រៀល


ទី២-អ្នកជាប់ពន្ធមធ្យម

មានផលរបរចាប់ពី៧០០លានរៀល ដល់ ៤០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល


ទី៣-អ្នកជាប់ពន្ធធំ

ដែលមានផលរបរ (Turnover) លើសពី ៤ ០០០ លានរៀល ដល់ ១០ ០០០ លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល ។ ករណីអាចរកបានលើសពី ១០ ០០០ លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០ រៀល ។


ចំណែកឯអ្នករកស៊ីដែលមានចំណូលទាបជាងលក្ខខណ្ឌ ៣ ចំណុចខាងលើគឺមិនមានការបង់ពន្ធជូនរដ្ឋនោះឡើយ ៕


អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)