ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ព្រះសីហនុអាចនឹងក្លាយជាទីក្រុង Shenzhenទី២ ខណៈអ្នកជំនាញចិនពង្រាងប្លង់មេសម្រាប់អភិវឌ្ឍន៍

ព្រះសីហនុអាចនឹងក្លាយជាទីក្រុង Shenzhenទី២ ខណៈអ្នកជំនាញចិនពង្រាងប្លង់មេសម្រាប់អភិវឌ្ឍន៍

2019-05-28
1405
0
សង្ខេប:កាលពីថ្ងៃទី២១ ខែឧសភា ថ្មីៗនេះក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen ប្រទេសចិន ដឹកនាំដោយលោក ស៊ាវ ស៊ីម៉ា (Xiao Sima )បានឱ្យដឹងថាផ្តោតការយកចិត្តទុកដាក់ ទៅលើពង្រាងប្លង់មេ ដែលធ្វើឡើងដោយអ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ។

news/1559026039912854.jpg

កាលពីថ្ងៃទី២១ ខែឧសភា ថ្មីៗនេះក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen ប្រទេសចិន ដឹកនាំដោយលោក ស៊ាវ ស៊ីម៉ា (Xiao Sima )បានឱ្យដឹងថាផ្តោតការយកចិត្តទុកដាក់ ទៅលើពង្រាងប្លង់មេ ដែលធ្វើឡើងដោយអ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ។

បើតាមរយៈលោក Xiao Sima ប្រធានប្រតិភូអ្នកជំនាញចិន បានលើកឡើងថា វិទ្យាស្ថានរបស់លោក នឹងយកបទពិសោធជោគជ័យ និងដំណោះស្រាយឈ្នះៗ ដែលធ្លាប់បានអភិវឌ្ឍន៍នៅទីក្រុង Shenzhen មកអភិវឌ្ឍន៍នៅកម្ពុជា ដោយមានការសិក្សាពង្រាងប្លង់មេ ហើយនឹងធ្វើយ៉ាងណាឲ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៥ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះគម្រោងពង្រាងប្លង់មេខេត្តព្រះសីហនុ ថាពេលដែលពង្រាងប្លង់មេនេះលេចចេញជារូបរាងហើយ នឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច ។

ម៉្យាងទៀតគំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគររូបនីយកម្ម នៃទីក្រុង Shenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍនៅខេត្តព្រះសីហនុ ឲ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកំរិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤យើងនេះ ។ 

គួរជម្រាបផងដែរថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងមានកំពង់ផែទឹកជ្រៅ សម្រាប់ដឹកជញ្ជូនទំនិញ និងជាខេត្តដែលមានភាពទាក់ទាញវិនិយោគិនចិនយ៉ាងច្រើនទៀតផង៕ពត័មានមកពីbusiness-cambodia.com


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)