ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ប្រទេសកម្ពុជាត្រូវបានដាក់បញ្ជូលក្នុងបញ្ជីមើលការលាងលុយទុច្ចរិត

ប្រទេសកម្ពុជាត្រូវបានដាក់បញ្ជូលក្នុងបញ្ជីមើលការលាងលុយទុច្ចរិត

2019-02-24
1985
0
សង្ខេប:វិធានរបស់ក្រុមការងារប្រតិបត្តិការហិរញ្ញវត្ថុ Financial Action Task Force (FATF) បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតនេះអាចកាត់បន្ថយលំហូរហិរញ្ញវត្ថុវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចេញចូលប្រទេសនេះ។

/public/uploads/us/image/20190224/1550980562629222.jpg

វិធានរបស់ក្រុមការងារប្រតិបត្តិការហិរញ្ញវត្ថុ Financial Action Task Force (FATF) បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតនេះអាចកាត់បន្ថយលំហូរហិរញ្ញវត្ថុវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចេញចូលប្រទេសនេះ។

ចាកាតា —

អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិតបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីឃ្លាំមើលនៅថ្ងៃសុក្រនេះ ដោយសារតែមានការព្រួយបារម្ភថា ប្រទេសនោះងាយមានការលាក់បាំងប្រាក់ដែលទទួលបានដោយខុសច្បាប់។

វិធានរបស់ក្រុមការងារប្រតិបត្តិការហិរញ្ញវត្ថុ Financial Action Task Force (FATF) បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតនេះអាចកាត់បន្ថយលំហូរហិរញ្ញវត្ថុវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចេញចូលប្រទេសនេះ។ អង្គការ FATF គឺជាអង្គការអន្តររដ្ឋាភិបាលដែលគាំទ្រការប្រយុទ្ធប្រឆាំងនឹងការលាងលុយទុច្ចរិតនិងហិរញ្ញវត្ថុភេរវកម្ម។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា លោកមិនអាចធ្វើអត្ថាធិប្បាយលើបញ្ហារបស់អង្គការឃ្លាំមើលការលាងលុយនេះទេ ហើយបានបង្វែរសំណួរទៅធនាគារជាតិនៃកម្ពុជាដែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការឆ្លើយតបតាមអ៊ីមែល។

លោក Marshall Billingslea ប្រធានអង្គការ FATF ឃ្លាំមើលការលាងលុយ បានថ្លែងថា កម្ពុជាមានភាពទន់ខ្សោយយ៉ាងខ្លាំង។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានធ្វើការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់ដើម្បីដោះស្រាយបញ្ហានេះ។ ការបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតកើតមាននៅពេលដែលប្រទេសកម្ពុជាប្រឈមនឹងការបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប ដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

ការបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតកើតមានឡើងក្រោយពីអង្គការ FATF ចេញរបាយការណ៍វាយតម្លៃអំពីនយោបាយកម្ពុជាប្រឆាំងលាងលុយទុច្ចរិតនិងហិរញ្ញវត្ថុភេរវកម្មធ្វើឡើងនៅឆ្នាំ២០១៧។ អង្គការ FATF បាននិយាយនៅក្នុងរបាយការណ៍នេះថា ប្រទេសកម្ពុជាមិនដែលធ្វើការកាត់ទោសការលាងលុយទុច្ចរិត ហើយប្រព័ន្ធតុលាការនៅកម្ពុជាពុករលួយជាខ្លាំង៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)